ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង

​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំ​កុង ត្រូល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ ចុះ​ផ្សព្វផ្សាយ ស្តីពី សុវត្ថិភាព ចំណីអាហារ ដល់​សិស្ស​វិទ្យាល័យ​ប៉ោយប៉ែត​ចំនួន​៣០០​នាក់​…

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​៖ លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយ​មាន ជ័យ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ ចុះ​ផ្សព្វ ផ្សាយ​ស្តីពី សុវត្ថិភាព ចំណីអាហារ ដល់​សិស្ស​វិទ្យាល័យ​ប៉ោយប៉ែត​ចំនួន​៣០០​នាក់ នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ ២០១៨ នៅ​វិទ្យាល័យ​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត​។​

​លោក​សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំ​កុង ត្រូល​ខេត្តបន្ទាយមានជ័យ បាន​ពន្យល់​ណែនាំ​ដល់​ប្អូនៗ​សិស្សានុសិស្ស អោយ​ប្រុងប្រយ័ត្ន​ខ្ពស់ មុន​នឹង​ទិញ​ចំណីអាហារ​យក​មក​ទទួល ទាន លោក​ក៏​បាន​បន្ថែមថា​៖ ការ​ធ្វើ​អនាម័យ ចំណីអាហារ បន្លែ ផ្លែឈើ ត្រី​សាច់ និង​កាត់ បន្ថយ​ជាតិគីមី ដែល​ឈ្មួញ​លួច​ដាក់​ដើម្បី​រក្សា​អោយ​នៅ​ស្រស់​បានយូរ ត្រូវ​លាង​ជាមួយ​ទឹក​ហូរ ទឹក​ទុយោ ឬ​ដង​ទឹក​ចាក់​លាង មិន​ត្រូវ​ជន្ល​ក់លាង​ច្រើនដង​ជាមួយ​ទឹក​នៅ​ក្នុង​ធុង​ដដែលៗ​នោះទេ​។​

​មន្ត្រី​ជំនាញ​ក៏​បាន​ណែនាំ​ពី​របៀប​នៃ​ការរក្សា ទុក​បន្លែ ផ្លែឈើ ត្រី​សាច់ និង​កម្រិត​អង់សារ​នៃ​ការ​ក្លាសេ រយៈពេល​នៃ​ការ​រក្សាទុក និង​ការ​វិច​ខ្ចប់​អោយបាន​ត្រឹមត្រូវ នឹង​ទុក​បាន​យូរ​ចំពោះ​ចំណីអាហារ ដែល​មាន​ការ​វេច​ខ្ចប់​ស្រេច មុន​ទិញ​យក​ទៅ​ទទួលទាន ត្រូវ​ពិនិត្យ មើល​កន្លែង​ដាក់តាំង​ដាក់លក់ និង​ត្រូវ​ពិនិត្យ​ប្រភព​ផលិត អោយបាន​ច្បាស់លាស់ រួម​ទាំង​ថ្ងៃ​ខែ ឆ្នាំ​ផុតកំណត់ ចៀសវាង​ការប្រើប្រាស់​ចំណីអាហារ ណា​ដែល​គ្មាន​ប្រភព​។​

​មន្ត្រី​ជំនាញ​បានបញ្ជាក់​ថា​៖ ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ជាតិគីមី លើស​កម្រិត ដើម្បី​រក្សា​អោយ​នៅ​ស្រស់ និង​បានយូរ ធ្វើអោយ​អ្នក ទទួលទាន មាន​ជំងឺរាក​រុស ក្អួត និង​ហើមពោះ បើ​ធ្ងន់ធ្ងរ​វិញ អាច​បណ្តាលអោយ​ស្លាប់​បាន​៕

 

r180605d1 r180605d5 r180605d4 r180605d3 r180605d2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.