ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

លោក ទិ​ត្យ ណា​រ៉ុង អធិការ​នគរបាល​ក្រុង​សៀមរាប បកស្រាយ​បំភ្លឺ​ពី​ការចោទប្រកាន់​

លោក ទិ​ត្យ ណា​រ៉ុង អធិការ​នគរបាល​ក្រុង​សៀមរាប បកស្រាយ​បំភ្លឺ​ពី​ការចោទប្រកាន់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ កាលពី​រសៀល​ថ្ងៃ​ទី​១១ កក្ត​ដា ២០១៥ លោក​វរសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង អធិការ​នគរបាល​ក្រុង​សៀមរាប បានផ្តល់​កិច្ចសម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន ផ្ទាល់​ពាក់ព័ន្ធ​ក្នុងករណី​ដែល​មាន​មតិ​មហាជន​មួយចំនួន​បាន​ធ្វើការ ចោទប្រកាន់​មកលើ​រូប​លោក​អធិការ​តាម​លិខិត​អ​នា​មឹក កាលពី​យប់​ថ្ងៃ ទី​០៧ កក្កដា ២០១៥​កន្លងទៅ ដោយ​ចោទ​លោក​ថា ដំឡើង​ឋានន្តរស័ក្កិ​ដល់​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​មិន​ប្រក្រតី និង​កាង​បទល្មើស​មួយ​ចំនួន​ក្នុង​ក្រុង​សៀមរាប តែ​រូប​លោក​មិនបាន​ធ្វើ​ដូច​ការចោទប្រកាន់​ដូច​លិខិត​អ​នា​មឹក​នោះទេ​។​

​ក្នុង​កិច្ចសម្ភាសន៍​នោះដែរ លោក​វរសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង បាន​អះអាង​ទៀតថា ការ​ដែល​ដំឡើង​តួនាទី និង​ឋានន្តរស័ក្កិ​ដល់​មន្ត្រី​នគរបាល​មិនមែនជា​តួនាទី​របស់​លោក​ទេ គឺ​សម្រេច​លើ​ការរៀបចំ​របស់​លោក​ស្នងកា​រ និង​ប្រធាន​ការិយាល័យ​បុគ្គលិក ទើប​អាច​មាន​សិទ្ធិ​រៀបចំ​ដំឡើង​តួនាទី និង​ឋានន្តរស័ក្កិ​ដល់​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​បាន​ទេ ។​

​គួររំលឹកថា លោក​វរសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង អធិការ​នគរបាល​ក្រុង​សៀមរាប​ក៏​បាន​លើកឡើង​នូវ​បញ្ហា​មួយចំនួន​ទៀត​ដែល មាន​មតិ​មហាជន​មួយចំនួន​បាន​ចោទប្រកាន់​មកលើ​រូប​លោក​ថា លោក​បាន​យក​តួនាទី​របស់​លោក​ទៅ​កាង​បន​ល្បែង ឫ​ពាក់ព័ន្ធ​នឹង​ការដើរ​ប្រមូល​យក​លុយ​ប្រចាំខែ​ពី​កន្លែង​លេងល្បែង ស៊ីសង​មួយចំនួន​ក្នុង​ក្រុង​សៀមរាប នេះ​មិនមែន​ជា​ការពិត​នោះទេ ដោយ​លោក​ជា​អធិការ​នគរបាល​ក្រុង​សៀមរាប​កំពុងតែ​តាមដាន​ស្រាវជ្រាវ និង​រកឱ្យឃើញ​នូវ​មុខ​ជនខិលខូច ឫ​ក៏​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ណាមួយ​ដែល​ហ៊ាន​យក​ឈ្មោះ​របស់​លោក​ក្នុង នាម​ជា​អធិការ​នគរបាល​ក្រុង​សៀមរាប​ទៅ​ប្រព្រឹត្ត​ខុស​ពី​វិន័យ​កងកម្លាំង នគរបាល​ជាតិ​មក​ចំណាត់ការ​ទៅតាម​នីតិវិធី​ឱ្យខាងតែបាន ។​

​ផ្ទយទៅវិញ ការចោទប្រកាន់ ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ លោក អធិការ​នគរបាល​ក្រុង​សៀមរាប​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា ប្រសិន​បើ​លោក​រក​ឃើញ​ជន​ដែល​បាន​បាច​លិខិត​អ​នា​មឹក​កាលពី​យប់​ថ្ងៃទី​០៧ កក្កដា​នោះ លោក​នឹង​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

 

sortnady

លោក សត ណាឌី ស្នងការនគរបាល​ខេត្ត​សៀមរាប

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.