ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​រដ្ឋមន្ត្រី វង សូ​ត ទទួលបាន​ការពិនិត្យ និង​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ ជូន​ដល់​ប្រជាពលរដ្ឋ​ជាង​៦០០​នាក់ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ត្បូងឃ្មុំ ៖ នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ លោក ហា​ច ហ៊ាន អគ្គនាយក នៃ​នាយកដ្នាន​កិច្ចការរ​ដ្ឋ​បាល និង​ហិរញ្ញវត្ថុ​តំណាង​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោក​វេជ្ជបណ្ឌិត អាន សាយ ជា ប្រធាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត រួម​នឹង​ក្រុមការងារ​មួយចំនួនទៀត បាន​បន្ត​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​រដ្ឋមន្ត្រី វង សូ​ត ចុះទៅពិនិត្យ និង​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ វាល​ម្លូ ឃុ​ុំ​វាល​ម្លូ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ទោះបីជា​មាន​ភ្លៀង​ធ្លាក់ និងរ​លឹម​ជាប់​រហូត​ក៏ដោយ​។​

​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត រដ្ឋមន្ត្រី វង សូ​ត នា​ថ្ងៃ​ដដែល​នេះ បាន​ចុះទៅពិនិត្យ និង​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​ជាង​៦០០​នាក់ ដោយ​ឥតគិតថ្លៃ នៅ​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​វាល​ម្លូ ឃុំ​វាល​ម្លូ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដោយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​ក្រុមគ្រូពេទ្យ ក្នុង​ការព្យាបាល​ជំងឺ​គ្រប់មុខ​។​

​លោក ហា​ច ហ៊ាន បាន​លើកឡើង​ថា ការចុះ​ប្រតិបត្តិ​ការលើក​នេះ គឺ​ពិតជា​មាន​សារសំខាន់​ណាស់ ក្នុង​ការជួយ​ព្យាបាល ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​បញ្ហា​សុខភាព ហើយ​សកម្មភាព​នេះ ក៏​បាន​ចូលរួមចំណែក​យ៉ាងខ្លាំង ក្នុងការ​សម្រាក​ដល់​ទុក្ខ​លំបាក​មួយ​ផ្នែក របស់​ប្រជាពលរដ្ឋ​ក្រីក្រ នៅតាម​ទីជនបទ​។​

​ជាមួយគ្នា​នោះ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត រដ្ឋមន្ត្រី វង សូ​ត ក៏​បាន​ដឹក​ប្រជាពលរដ្ឋ ដែល​ជា​អ្នកជំងឺ​ចំនួន​២៥​នាក់ ទៅ​វះកាត់​ភ្នែក​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ​។​

​គួរបញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​នេះ គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សម្រេច​មួយ ស្តីពី​ការបង្កើត​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​រដ្ឋមន្ត្រី វង សូ​ត ដែល​មាន​សមាសភាព​ចំនួន​១៤​រូប ក្នុង​ការចុះ​ពិនិត្យ​ព្យាបាល​ជំងឺ ដោយ​ស្ម័គ្រចិត្ត​តាម​សហគមន៍​នានា ពិសេស​ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ឃុំ​ជា​ចនៃ​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង​។​

​យោងតាម​សេចក្តីសម្រេច​របស់​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​ថា ក្រុម​គ្រូពេទ្យ​ស័គ្ម្រចិត្ត​នេះ មាន​ភារកិច្ច ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ ដោយ​ស្ម័គ្រចិត្ត​តាម​សហគមន៍​នានា ពិសេស​ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ឃុំ​ជា​ចនៃ​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង​, អប់រំ​ផ្សព្វផ្សាយ ពាក់ព័ន្ធ​និង​សុខភាព អនាម័យ​ក្នុង​សហគមន៍ , រិះគន់​មធ្យោបាយ និង​រៀបចំ​ផែនការ សកម្មភាព​ការងារ ចុះ​តាម​ឃុំ​នានា ចំណុះ​ស្រុក​ពញាក្រែក និង​ឃុំ​ជា​ច ខេត្ត​ព្រៃវែង​, សម្របសម្រួល​សហការ​ជាមួយ​គ្រប់ អង្គភាព ស្ថាប័ន​បក្ស និង​រដ្ឋ ដើម្បី​បំពេញ​ការងារ ប្រកបដោយ​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ក្រៅពីនោះ ក៏​នៅ​មាន​តួនាទី​សំខាន់ៗ​មួយចំនួនទៀត​៕
​ដោយ រុន សារ៉េត​

 

 

r180604b1 r180604b3 r180604b4 r180604b2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.