ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ពលរដ្ឋ​រស់នៅ​តំបន់​ដាច់ស្រយាល​ក្នុង​ខេត្ត​រតនគិរី សាទរ​ចំពោះ​វត្ត​មាន​ថ្នាក់ដឹកនាំ​ខេត្ត ដែល​បាន​ចុះសួរសុខទុក្ខ​ផ្ទាល់​ដល់​តំបន់​រស់នៅ​របស់​ពួកគាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់ មាន​ទាំង​វ័យ​ចំណាស់ និង​ក្មេង រួម​ទាំង​កុមារ កុមារី ដែល​ជា​សិស្សានុសិស្ស បាន​សម្តែង​ការ​សាទរ និង​សប្បាយរីករាយ​ចំពោះ​វត្តមាន ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​រតនគិរី រួម​ទាំង​ថ្នាក់​ដឹកនាំ​តាម​បណ្តា​មន្ទីរ និង​ស្រុក ដែល​បាន​ចុះ​សួរសុខទុក្ខ​ដល់​មូលដ្នាន​រស់នៅ​របស់​ពួកគាត់ ដែល​ជា​តំបន់​ជនជាតិដើម​ភាគតិច កា​វ៉ែត​រស់នៅ ក្នុងភូមិ​កង​ណ​ក ឃុំ​វើន​សៃ ស្រុក​វើន​សៃ ខេត្ត​រតនគិរី នា​ព្រឹក​ថ្ងៃអាទិត្យ​៥​ខែជេស្ឋ​ឆ្នាំរកា​សំរឹទ្ធិស័ក​ព​-​ស​២៥៦២​ត្រូវ​និង​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​2018 នេះ ។​

​តាម​ការ​ឲ្យដឹង​ពី​ប្រជាពលរដ្ឋ បងប្អូន​ជនជាតិដើម​ភាគតិច កា​វ៉ែត រស់នៅ​ក្នុង​ភូមិ​កង​ណ​ក ឃុំ​វើន​សៃ ស្រុក​វើន​សៃ ព្រមទាំង​បងប្អូន​ជនជាតិ​ជាតិ​ដើម​ភាគតិច ដែល​មក​ពី​ច្រើន​ភូមិ​ទៀត បានឲ្យដឹងថា ពួកគាត់​មាន​ចិត្ត​រំភើប​ជា​ពន់ពេក គ្រា​ដែលមាន​ថ្នាក់​ដឹក​ខេត្ត បាន​យកចិត្តទុកដាក់ ចុះ​សួរ​សុខ​ទុក​ដល់​ភូមិ​ពួកគាត់ ដែល​ជា​តំបន់​ដាច់ស្រយាល ធ្វើឲ្យ​អោយ​ពួកគាត់​មាន​ភាពសប្បា​យ​រីករាយ និង​ភាពកក់ក្ដៅ ហើយ​ពួកគាត់​ចង់ឃើញ និង​ចង់​ស្គាល់​ថ្នាក់ដឹកនាំ​ដោយផ្ទាល់​ហ្នឹង​ភ្នែក ព្រោះ​អី​តំបន់​ដែល​ពួកគាត់​កំពុង​រស់នៅ គឺ​ស្ថិតនៅ​តំបន់​ដាច់ស្រយាល​ឆ្ងាយ​ពី​ទី​រួម​ខេត្ត មិន​ងាយ​មាន​ថ្នាក់​នាំ​ធំៗ មកដល់​ទេ ហើយ​ពេល​ដែល​ធ្វើដំណើរ​មក​ដល់​តំបន់​នេះ គឺ​ត្រូវ​ឆ្លងទន្លេ​ទៀត​ទើប​មកដល់ ។ ម្យ៉ាងវិញទៀត ពួកគាត់​បាន​សុខចិត្ត​ផ្អាក​ការងារ​ស្រែ​ចំការ​ទុកចោល ហើយ​មក​ទាំង​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ទៀត គឺ​ដើម្បី​ចង់ឃើញ និង​ចង់​ស្គាល់​ថ្នាក់ដឹកនាំ​ខេត្ត ដោយ​ផ្ទាល់​នឹង​ភ្នែក ដើម្បី​បាន​បង្ហាញ​ពី​សុខទុក្ខ និង​មាន​ឱកាស​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ អោយ​ជួយ​ដោះស្រាយ​អំពី​បញ្ហា និង​ការលំបាក​របស់​ពួកគាត់​មួយចំនួន​ទៀត​ផង​។​

​ពួកគាត់​បាន​បន្ត​ទៀត​ដែរ​ថា នៅក្នុង​ឱកាស​ដែល​ពួកគាត់​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​នា​ពេល​នេះ ពួកគាត់​បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ ឲ្យជួយ​ស្ថាបនា​ផ្លូវ​ក្នុង​ភូមិរ​បស់​ពួកគាត់ អោយបាន​ល្អ ស្អាត ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ រួម​ទាំង​ការ​សំណូមពរ​
​ផ្សេងទៀត ទាក់ទង​ទៅនឹង​ការផ្តល់សេវា​សាធារណៈ ក៏​ដូចជា​ការធ្វើ​សៀវភៅ​អត្រានុកុលដ្ឋាន រួម​ទាំង​ការ​សំណូមពរ​ផ្សេងៗ​ទៀត ។​

​ថ្លែង​ក្នុង​ឱកាស​សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល​នេះ ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​រតនគិរី បាន​ទទួលយក​នូវ​ការ​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ភាគច្រើន គឺជា​បងប្អូន​ជនជាតិដើម​ភាគតិច កា​វ៉ែត ដើម្បី​យក​ទៅ​ពិភាក្សា​ជាមួយ​អាជ្ញាធរ ខេត្ត និង​ស្រុក ក៏​ដូចជា​បណ្តា​អង្គភាព​ពាក់ព័ន្ធ ដើម្បី​ពន្លឿន​ក្នុង​ការដោះស្រាយ​រាល់សំ​ណូម​ពរ ក៏ដូចជា​រាល់​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​

​ទន្ទឹម​និង​នោះដែរ អ្នកតំណាងរាស្ត្រ ក៏បាន​លើកឡើង​អំពី​សមិទ្ធផល​នានា ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​នា​ពេលកន្លងមក និង​កំពុង​បន្ត​ការអភិវឌ្ឍ​បន្ថែមទៀត ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​គិតគូរ​អំពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។​

​បន្ទាប់​ពី​ឯកឧត្ដម បួ ឡាំ បាន​សំណេះសំណាល សួរ​សុខ​ទុក​ប្រជាពលរដ្ឋ​រួច​មក ឯកឧត្ដម ក៏​បាន​ពិសា​របាយ​ថ្ងៃត្រង់​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​បង្កើន​ភាព​ជិតស្និត និង​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឳ​កាស​នោះ​ផង​ដែរ​៕

 

r180604b5 r180604b6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.