ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន​៖ ជាង​៣០​ឆ្នាំ​មកនេះ CPP ខិតខំ​ថែរក្សា​សុខសន្តិភាព ដែល​រក​បាន​មក​យ៉ាង​លំបាក​, សូម​ប្រជាពលរដ្ឋ​គាំទ្រ​សម្តេច​តេជោ ដើម្បី​ថែរក្សា​សន្តិភាព​នេះ​បន្តទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​លើកឡើង​ថា ជាង​៣០​ឆ្នាំ​មកនេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ខិតខំ​ថែរក្សា និង​ការពារ​សុខសន្តិភាព ដែល​រក​បាន​មក​យ៉ាង​លំបាក ហើយ​បាន​បន្ត​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ ឱ្យបាន​រីកចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រធាន​គណបក្ស​។​

​លោកស្រី​បន្ត​ថា ជាក់ស្តែង​នៅ​ខេត្ត​ប៉ៃលិន ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ គឺ​បាន​ខិតខំ​អភិវឌ្ឍន៍​តាម​មូលដ្ឋាន ឃុំ​/​សង្កាត់ ដែល​ពីមុន​ពុំ​ធ្លាប់​មាន​សោះ ឥឡូវ​មាន ផ្លូវ ស្ពាន សាលារៀន មណ្ឌល​សុខភាព ប្រព័ន្ធ ទឹក ភ្លើង និង​សមិទ្ធផល​នានា​ជាច្រើន​ទៀត ដែល​បំរើឱ្យ​ផលប្រយោជន៍ ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​ការ​ថ្លែង​របស់​លោកស្រី​តំណាងរាស្ត្រ បាន​ធ្វើឡើង នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ក្នុង​ឳ​កាស​ដែល​លោកស្រី និង​លោក អ៊ី ឈាន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ប៉ៃលិន ព្រមទាំង​ក្រុម​ការងារ ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ សមាជិក​បក្ស​ចំនួន ២៣៤១​នាក់​។​

​សមាជិក​បក្ស​ទាំងនោះ មកពី​ភូមិ​ចំនួន​៨ គឺ​ភូមិ​ថ្មី ភូមិ​អូរច្រា​កើត ភូមិ​អូរ​តា​ពុក​ក្រោម ភូមិ​វាល​វង្ស ភូមិ​អូរ​ពឺត ក្នុង​សង្កាត់​ទួល​ល្វា និង​ភូមិបរ​ហ៊ុយ​ជើង ភូមិបរ​តាំង​ស៊ូ ភូមិបរ​ហ៊ុយ​ត្បូង ក្នុង​សង្កាត់​បរ​យ៉ាខា ខេត្ត​ប៉ៃលិន ដើម្បី​ផ្សព្វផ្សាយ​បន្ថែម​ពី​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការដឹកនាំ​ប្រទេស​ជាតិ​នៅ​អណត្តិ​ទី​៦ បន្តទៀត​។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក អ៊ី ឈាន បាន​ជំរុញ​ដល់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់​ជាន់​ថ្នាក់​ទាំង​អស់ ត្រូវ​ខិតខំ​ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​បក្ស និង​ផ្តល់​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ ដើម្បី​ពង្រីក​សមាជិក​បក្ស និង​ការគាំទ្រ​ឱ្យ​កាន់តែ​ច្រើនឡើង ជាពិសេស សមាជិក​ទាំងអស់ ត្រូវ​ត្រៀម​លក្ខណៈសម្បត្តិ​ឱ្យបាន​គ្រប់គ្រាន់ សម្រាប់​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អណត្តិ​ទី​៦ ដែល គ​.​ជ​.​ប បានកំណត់ ឱ្យបាន​គ្រប់ៗ​គ្នា​។​

​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ប៉ៃលិន បា​នផ្តាំសមាជិក និង​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ថា សូម​បោះឆ្នោត​ជូន គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេជោ សែន ជា​ប្រមុខ បន្ត​ដឹកនាំ កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ ក៏ដូចជា​មូលដ្ឋាន​របស់​ពលរដ្ឋ ឱ្យ​កាន់តែ​រីកចម្រើន​ឡើង​បន្ថែមទៀត​៕
​លោក រុន សារ៉េត​

 

r180604a1 r180604a2 r180604a3 r180604a4 r180604a5 r180604a8 r180604a6 r180604a7

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.