ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

អនុ​សេនី​ទោ​យ៍ ម៉ៅ ចាន់ថុន ចាប់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ដកហូត​បាន​ថ្នាំញៀន​រាប់សិប​កញ្ចប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ភ្នំពេញ ៖ កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខណ្ឌ​ឬ​ស្សី​កែវ ដឹកនាំ​ដោយ​លោក ម៉ៅ ចាន់ថុន នាយ​ផ្នែក​ប្រឆាំង​គ្រឿងញៀន បាន​បើក ការស្រាវជ្រាវ រួច​ចុះ​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​ថ្នាំញៀន​ជាច្រើន​កញ្ចប់ កាលពី​វេលា​ម៉ោង​១៧,​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​០២ ខែ​មិថុនា​ឆ្នាំ​២០១៨​នៅ​ចំណុច​ផ្លូវជាតិ​៥ ក្រុម​២០​ភូមិខ​លូ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​។​

​នាយ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​លោក ម៉ៅ ចាន់ថុន បានអោយដឹង​ថា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នោះ​មានឈ្មោះ ង្វៀន ហាវ​ហាំង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ​លេខ​៥ ក្រុម​១០​ភូមិ​លូ​សង្កាត់​ស្វា​ប​ប៉ាក​មុខរបរ​មិន​ពិៈត​ប្រា​ដក​(​ជួញដូរ​គ្រឿងញៀន​)​។

​លោក​បន្តថា មុន​ឈានដល់​ការឃាត់ខ្លួន លោក​បាន​ដាក់​កម្លាំង​បង្កប់​តាមដាន​ទៅ​លើ​ជនសង្ស័យ​ជា​ច្រើន​ថ្ងៃ​កន្លងមក ទើប​ថ្ងៃនេះ​ដោយ​មាន​បទល្មើស​ជាក់ស្តែង សមត្ថកិច្ច​យើង​បាន​ធ្វើ​ការចុះ​បង្ក្រាប​ជាក់ស្តែង​ដោយ​ដកហូត​បាន​នូវ​សំភារ​:​មួយចំនួន​មាន​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៦ កញ្ចប់ ក្នុងនោះ​មាន​០១​កញ្ចប់​ធំ ,​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​០២, ឧបករណ៍ប្រើប្រាស់​គ្រឿងញឿន​មួយចំនួន​។​

​ក្រោយ​ការឃាត់ខ្លួន បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ចំណាត់ការ​របស់​ជំនាញ​ខណ្ឌ ដើម្បី​សួរ​យក​ចំលើយ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​
​ចំពោះមុខ កំលាំង​ជំនាញ​ខណ្ឌ ប៉ុសិ៍្ត កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី​។​

​ទិសដៅ​បន្ត អនុវត្តន៍​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​រង និង​ជា​ស្នង​នគរបាល​រាជធានី​ភ្នំពេញ កំលាំង​ជំនាញ​ខណ្ឌ ប៉ុសិ៍​បន្ត​ធ្វើ​ការស្រាវជ្រាវ ដើម្បី​បង្ក្រាប​ជាប្រចាំ ៕

 

r180603c1 r180603c3 r180603c2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.