ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

កម្លាំង​នគរបាល​អន្ដោប្រវេសន៍ បន្ដ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១៦​នាក់ ដែល​លួច​ស្នាក់នៅ និង​ធ្វើ​ការខុសច្បាប់ ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បន្ដ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១៦​នាក់ ក្នុងនោះ​ស្រី​០៥​នាក់ ដែល​ចូលមក​ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ (​គ្មាន​ឯកសារ​ត្រឹមត្រូវ​)​។​

​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី លោក​ឧត្តមសេនីយ៍ឯក អ៊ុក ហៃ​សីឡា បាន​ប្រាប់​អង្គភាព កម្ពុជា​អភិវឌ្ឍន៍ ឲ្យដឹងថា ប្រតិបត្តិការ​នេះ​ត្រូវបាន​ធ្វើឡើង នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា និង​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៨​នេះ ដោយ​មាន​ការសម្របសម្រួល​ពី លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​លោក​ឧត្តមសេនីយ៍​ប្រធាននា​យក​ដ្ឋា​ន បានឲ្យដឹងថា កម្លាំង​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​គោលដៅ ចំនួន​០៣​ទីតាំង ឃាត់​ជនជាតិ​វៀតណាម​ចំនួន​១៦​នាក់ ស្រី​០៥​នាក់ ដែល​បាន​លួច​ចូល​មក​ស្នាក់នៅ និង​ប្រកប​មុខរបរ​ដោយ​ខុសច្បាប់ គ្មាន​លិខិត​ឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​។​

​លោក​ឧត្តមសេនីយ៍ឯក អ៊ុក ហៃ​សីឡា បន្ដថា ទីតាំង​ទាំង​៣​ខាងលើនេះ រួមមាន​៖ សិប្បកម្ម​ឈើ ផ្លូវ​លេខ​១០៣, ១០៥ សង្កាត់​បឹងត្របែក ខណ្ឌចំការមន ឃាត់​បាន​ជនជាតិ​វៀតណាម ចំនួន​០៨​នាក់ ស្រី​ម្នាក់​, ផ្លូវជាតិ​លេខ​៥ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ ឃាត់​ជនជាតិ​វៀតណាម ចំនួន​០៣​នាក់ និង​តាម​ហាង​កាហ្វេ (​ក្បែរ​វត្ត​ភ្នំ​) សង្កាត់​ស្រះចក ខណ្ឌដូនពេញ ឃាត់​ជនជាតិ​វៀតណាម ចំនួន​០៥​នាក់ ស្រី​ម្នាក់​។​

​ក្រោយ​ឃាត់ខ្លួន​កម្លាំង​នគរបាល​ជំនាញ បាន​បញ្ជូន​ទៅកាន់​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ពិនិត្យ​ឯកសារ និង​សាកសួរ​តាម​នីតិវិធី​៕
​លោក ហុក វិបុល​

 

r180603a1 r180603a6 r180603a5 r180603a4 r180603a3 r180603a2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.