ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

អ្នកមាន​អំណាច​ឈូសឆាយ​ព្រៃ​លិច​ទឹក យក​ដី​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​

អ្នកមាន​អំណាច​ឈូសឆាយ​ព្រៃ​លិច​ទឹក យក​ដី​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ដ​សៀមរាប ៖ ក្រុម​អ្នក​មាន​លុយ​និង​មាន​អំណាច​ហ៊ាន ថ្លើមធំ​យក​ត្រាក់ទ័រ​មក​ឈូស​បំផ្លាញ​ព្រៃ​លិច​ទឹក​ជាច្រើន​ហិច​តា​បាន​ដោយ រលូន គឺ មាន​ការឃុបឃិត​គ្នា​រវាង​អាជ្ញាធរ​មូលដ្ឋាន​រហូត​ដល់​ស្រុក ពិសេស​សមត្ថកិច្ច ជុំនាញ​ជលផល​កំពង់​ឃ្លាំង​រហូតដល់ ខណ្ឌ​រដ្ឋបាល​សៀមរាប ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង កាលពី​ពេល​ថ្មីៗ​នេះ​ថា ៖ ព្រៃ​លិច​ទឹក​រាប់សិប​ហិច​តា​ដែល​ត្រូវបាន​គេ​ឈូស​បំផ្លាញចោល​នេះ ស្ថិត​នៅក្នុ​ភូមិ​តា​ច្រនៀង ឃុំ​កំពង់​ឃ្លាំង ស្រុក សូទ្រនិគម ខេត្ដ​សៀមរាប និង​ស្ថិត​ក្នុង ដែន​សមត្ថកិច្ច​លោក ហោ ឡា នាយ សង្កាត់​រដ្ឋបាល​ជលផល​កំពង់​ឃ្លាំង និង លោក រឹ​ម ស៊ុំ​ម​អុន ជា​នាយ​ផ្នែក​ជលផល ដំ​ដែក​ទទួលបន្ទុក​រួម ។​

​ប្រភព​ដដែល​បាន​បន្ដថា​នៅ​ចំណុច​ភូមិ​តា​ច្រនៀង​មានឈ្មោះ ហេង ជា​ជន ជាតិ​វៀតណាម​ដែលជា​អ្នក​ជួញដូរ​កូន ត្រី​ឆ្ដោរ​រាប់រយ​តោន​មកពី​ប្រទេស​វៀតណាម​យកមក​លក់​ចែកចាយ​នៅ​ឃុំ កំពង់​ឃ្លាំង និង​តំបន់​ផ្សេងៗ​ទៀត​ក្នុង ខេត្ដ​សៀមរាប់​ពិសេស ឈ្មោះ ហេង នេះ ក៏​មាន​ចិញ្ចឹម​ត្រី​ឆ្ដោរ​រាបសិប​ស្រះ​ធំ​ជាងគេ​ក្នុង​ឃុំ​កំពង់​ឃ្លាំង ដែល​ក្នុង​មួយ ស្រះៗ​រហូតដល់​១០​តោន ។​

​ប្រភព​ដដែល​បាន​បញ្ជាក់ទៀតថា នៅក្នុង​ឃុំ​កំពង់​ឃ្លាំង​ទាំងមូល​ពោរពេញ​ទៅ​ដោយ​ការកាប់​បំផ្លាញ​ព្រៃ លិច​ទឹក និង​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​យ៉ាងច្រើន​លើសលប់ ។ ក្នុងនោះ​មាន​ភូមិ​តា​ច្រនៀង ដែល​មាន​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​រហូត​រាប់ រយ​ស្រះ ។​

​បើ​តាម​ប្រភព​ច្បាស់​ការណ៍​ពី​ឃុំ​កំពង់​ឃ្លាំង​បានឱ្យដឹងថា​ថ្មីៗ នេះ ក្រុម​អ្នក​មាន លុយ និង​មាន​អំណាច​នៅក្នុង​ឃុំ​កំពង់ ឃ្លាំង​បាន​យក​ត្រាក់ទ័រ​ជាច្រើន​គ្រឿង មក​ឈូសឆាយ​ព្រៃ​លិច​ទឹក​កម្ទេច​ចោល​រាប់​សិប​ហិច​តា​និង​ជីក​ស្រះ​ចិញ្ចឹម ត្រី ឆ្ដោរ​ដែល​ជា​បទ​ល្មើស​ច្បាប់​ហាមឃាត់ ។​

​ព្រៃ​លិច​ទឹក​ដែល​ជា ជុំរក​ត្រី​ពង​កូន​រាប់សិប​ហិច​តា​ត្រូវបាន គេ​យក​ត្រាក់ទ័រ​ឈូសឆាយ​កម្ទេច​ចោល​វាទ​ទី​យក​ដី​ជីក​ស្រះ​ចិញ្ជឹម​ត្រី ឆ្ដោ​គ្មាន អ្នក​អើពើ​សង្ស័យ​សមត្ថកិច្ច​ជុំនាញ​ជលផល​និង​អាជ្ញា​មូលដ្ឋាន​ព្រមទាំង ស្រុក ទទួល​ផលប្រយោជន៍ ។​

​លោក ហោ ឡា នាយ​សង្កាត់រដ្ឋបាល ជលផល​កំពង់​ឃ្លាំង​មិនអាច​សុំ​កា​បំភ្លឺ បានទេ ជុំវិញ​ការ​ឈូសឆាយ​ព្រៃ​លិច​ទឹក រាប់សិប​ហិច​តា​នៅក្នុង​ភូមិ តា​ច្រនៀង និង​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​រាប់រយ​ដោយ​ទូរស័ព្ទ​ចូល​ច្រើនដង​គ្មាន​អ្នក ទទួល ។​
​លោក រឹ​ម ស៊ុំ​ម​អុន នាយ​ផ្នែក​រដ្ឋបាល ជលផល​ដំ​ដែក​ទទួលបន្ទុក​រួម​បានឱ្យដឹងថា លោក​មិន​បានដឹង​នោះទេ បើ​មាន​មែន​ចាំ​លោក​ឱ្យកម្លាំង​ចុះទៅ មើល ។​

​លោក ព្រិ​ន សាវិន នាយ​ខណ្ឌ​រដ្ឋបាល ជលផល​សៀមរាប​មិន​បាន​បំភ្លឺ​ជុំវិញ ការ​ឈូសឆាយ​ព្រៃ​លិច​ទឹក​ខាងលើ​និង ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោរ​នោះទេ ដោយ​លោក លើក​ទូរ​សព្ទ័​ហើយ​និយាយ​យ៉ាងខ្លី​ថា ខ្ញុំ កំពុង​ជាប់រវល់ ។​

​លោក ម៉ក់ ប្រុស អភិបាលស្រុក សូទ្រនិគម​បានឱ្យដឹងថា លោក​មិន​បានដឹង​នោះទេ ព្រោះ​លោក តែងតែ​ឱ្យ​កម្លាំ​នគរបាល​មូលដ្ឋា​ន​ចុះ ត្រួត​ពិត​មើល​រៀង​រាល់​សបា្ដហ៍ ។ រីឯ​ការ ចិញ្ចឹម​ត្រី​ឆ្ដោ​លោក និង​អភិបាលរង ខេត្ដ​ទទួលបន្ទុក​តែងតែ​ចុះ​ទៅ​អប់រំ​ណែនាំ​បញ្ឈប់​ចិញ្ចឹម​ត្រី​ឆ្ដោ ហើយ​មក​ចិញ្ចឹម ត្រី​អណ្ដែង និង​ប្រភេទ​ត្រី​ផ្សេងៗ​ទៀត ដែល​ច្បាប់​មិន​ហាមឃាត់ ។​

​ប្រភព​ពី​សមត្ថកិច្ច​សុំ​មិន បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា ក្រុម​ថៅកែ អ្នកមាន​លុយ​និង​មាន​អំណាច​ទាំងនោះ​មាន​គំរោង​ឈូស​កម្ទេច​ព្រៃ​លិច​ទឹក​បន្ដ ទៀត​គឺ​ពី​ទីតាំង​ចាស់​ដែល​ឈូស​រួចរាល់ ហើយ​នោះ​បន្ដ​ឈូស​ព្រៃ​លិច​ទឹក​ឆ្ពោះទៅ​ភូមិ​ផ្សារ​ឃ្លាំង​ក្រោម​ទៀត ៕

2015_07_10ch1 (1) 2015_07_10ch1 (2) 2015_07_10ch1 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.