ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ឯកឧត្តម អ៊ី ឈាន រំលឹក​ពី​គុណ​តម្លៃ​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដែល​បញ្ចប់​បាន​សង្គ្រាម​រវាង​ខ្មែរ​និង​ខ្មែរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បានលើកឡើង​ពី​តម្លៃ​នៃ​នយោបាយ ឈ្នះ​-​ឈ្នះ របស់​សម្ដេច​តេជោ​ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​បញ្ចប់​សង្គ្រាម​ផ្ទៃក្នុង​ទាំងស្រុង​នៅ​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ ១៩៩៨ ហើយ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ នេះ​ហើយ​ដែល​បាន​បញ្ចប់​សង្គ្រាម នឹង​បាន​ធ្វើកា​រ​បង្រួបង្រួម​ជាតិ​ឡើងវិញ​ដោយ​ជោគជ័យ ដែល​ផ្តោត​លើ​ចំណុច​សំខាន់ៗ​ចំនួន​៣​ដូចជា​៖ ១- ធានា​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​ក្នុង​ពេល​ធ្វើ​សមាហរណកម្ម ២- រក្សា​អាជីព​និង​មុខរបរ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​នៅ​ដដែល និង​៣- រក្សា​នូវ​កម្មសិទ្ធិ រួម​ទាំង​ទ្រព្យសម្បត្តិ​ទាំងឡាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការ​រឹបអូស​ហើយ​មាន​សិទ្ធិ​សេរីភាព​ឈរជើង​រស់នៅ​និង​ប្រកប​ការងារ​ជា​ធម្មតា​នៅ​ទីតាំង​នោះ​។ លក្ខខណ្ឌ​ទាំង ៣​នេះ​ហើយ​ដែល​ធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចាកចេញ​ពី​ក្រុម​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ មក​ចុះ​ចូលធ្វើ​សមាហរណកម្ម​ជា​មួយ​ជា​រាជរដ្ឋាភិបាល​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស ដែល​ធ្វើអោយ​ប្រទេសជាតិ​យើង​មាន​សុខ​សន្តិភាព​មក​ទល់​សព្វថ្ងៃ​។

​ឯកឧត្តម​បាន​លើកឡើង​ដូន​ចេះ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៨ ក្នុងឱកាស​អញ្ជើញ​សំណេះសំណាល​ជាមួយ​មន្ត្រី​អប់រំ លោកគ្រូ អ្នកគ្រូ​ទូទាំង​ខេត្ត​ប៉ៃលិន ប្រមាណ​ជាង ៨០០​នាក់ នៅ​សាលប្រជុំ​រោងកុន​ចាស់​។ នៅក្នុង​ឱកាស​នោះ​ដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក កើត សុធា ទីប្រឹក្សា​រាជរដ្ឋាភិបាល លោក ឡី ចាន់​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ព្រម​ទាំង​ថ្នាក់​ដឹក​ខេត្ត និង​លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត​ជាច្រើន​នាក់​ផងដែរ​។​

​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​នៅក្នុង​ជំនួប​សំណេះសំណាល​នា​ឱកាស​នោះ​ថា សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់ ចំពោះ​លោកគ្រូ អ្នកគ្រូ ព្រមទាំង​មន្ត្រី និង​បុគ្គលិក​អប់រំ​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​ខិតខំ​បំពេញការងារ​ប្រកបដោយ​ជោគជ័យ​ក្នុង​ការជំរុញ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ដើម្បីឱ្យ​កាន់តែ​មាន​គុណភាព​ប្រសើ​រ​ឡើង​។​

​ឯកឧត្តម អ៊ី ឈាន បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​សមាជិក សមាជិការ​ក្នុង​វិស័យ​អប់រំ​ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព​រហូតមក ដើម្បី​កម្ពុជា​មាន​ឱកាស​អភិវឌ្ឍន៍​ប្រទេស​ឱ្យមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ ហើយ​បងប្អូន​ប្រជាពលរដ្ឋ​តែងតែ​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​រហូតមក​។
​ឯកឧត្តម អ៊ី ឈាន ក៌​បាន​មានប្រសាសន៍​បញ្ជាក់​ថា សម្ដេច​អគ្គ​មហា​សេបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​ប្រទេសជាតិ ឆ្លងកាត់​ដំណាក់កាល​លំបាកៗ​ជាច្រើន ជាពិសេស​ដំណាក់កាល​គ្រប់គ្រង​រដ្ឋាភិបាល​ខ្វះ​សាច់ប្រាក់ តែ​ឥឡូវនេះ​គឺ​មន្ត្រីរាជការ​របស់​យើង​ទទួលបាន​ប្រាក់បៀវត្ស​ន៍​តាម​ធនាគា​រហើយ ហើយ​ភាគច្រើន​គឺ​បើ​កនៅ​សប្ដាហ៍​ទី​៣ នៃ​ខែ​នី​មួយៗ​បាន​ទៀងទាត់ ដោយ​នៅ​ឆ្នាំ​២០១៨ នេះ ប្រាក់ខែ​គ្រូបង្រៀន​គឺ​មិន​តិច​ជាង ១​លាន​រៀល​នោះទេ ហើយ​នៅ​មាន​តម្លើង​ប្រាក់ខែ​ជា​បន្តបន្ទាប់​ទៀត​ជា​រៀងរាល់ឆ្នាំ​។

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ី ឈាន ក៏​មានប្រសាសន៍​បាន​អំពាវនាវ​ដល់​លោកគ្រូ អ្នកគ្រូ និង​មន្ត្រី​អប់រំ ដែល​ជា​សមាជិក សមាជិកា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ គឺ​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ក្នុង​ចំនុច ៤​សំខាន់ រួមមាន​៖ ១- ខិតខំ​រក្សា​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច​ឱ្យ​ខាន​តែ​បាន ២- បន្ត​ចូលរួម​ក្នុង​ដំណើរការ​កំណែទម្រង់​លើ​វិស័យ​អប់រំ​ទាំងអស់​គ្នា​ដើម្បី​ធ្វើឱ្យ​វិស័យ​នេះ​កាន់តែ​រីកចម្រើន​ថែម​ទៀត ៣- បន្ត​លើកកម្ពស់​សមត្ថភាព​គ្រូបង្រៀន​ទន្ទឹមនឹង​ការលើកកម្ពស់​ជីវភាព​គ្រូ​បង្រៀន​តាម​រយៈ​កំណែ​ទ្រង់​ហិរញ្ញវត្ថុ គឺ​ការតំឡើង​ប្រាក់បៀវត្ស​ន៍​ជូន​ដល់​មន្ត្រីរាជការ ៤- ចំពោះ​លោកគ្រូ អ្នកគ្រូ និង​មន្ត្រី​អប់រំ​ទាំងអស់​ដែល​ជា​សមាជិក សមាជិការ​គណបក្ស គឺ​ត្រូវ​រួម​គ្នា​គាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា អោយបាន​គ្រប់ៗ​គ្នា​ដើម្បី​ធានា​ដល់​ការងារ​របស់​ខ្លួន និង​ដើម្បី​ធានា​សន្តិភាព និង​ការ​អ​ភ​វិ​ឌ្ឍ​ន៍​។​

​សូមបញ្ជាក់​ថា នៅក្នុង​ពិធី​សំណេះសំណាល​នាឱកាស​នោះ ឯកឧត្តម អ៊ី ឈាន បាន​នាំយក​សៀវភៅ​អប់រំ​ទូន្មាន​របស់​ភិរម្យ​អ៊ូ (​ក្រម ង៉ុយ​) និង​បណ្ឌិត អ៊ូ ចុង ដែលជា​អំណោយ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​ចែក​ជូន​លោកគ្រូ អ្នកគ្រូ ចំនួន ៨៧៩​នាក់ ដោយ​គ្រូ​ម្នាក់​ទទួលបាន សៀវភៅ​ចំនួន ២​ក្បាល រួម​នឹង​ថវិកា ចំនួន ៥​ម៉ឺន​រៀល​ផងដែរ​៕
​ហុក វិបុល​

 

r180602a1 r180602a4 r180602a3 r180602a2 r180602a5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.