ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

រដ្ឋបាល​ខណ្ឌ​សែន​សុខ បានរៀបចំ​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ស​សៃដែក​០១​ខ្សែរ មាន​ប្រវែង​៧៧៦​ម៉ែត្រ ទទឹង​៦​ម៉ែត្រ កម្រាស់ ០.១៥​ម៉ែត្រ ដែល​ជា​គម្រោង​មូលនិធិ​អភិវឌ្ឍ​ខណ្ឌ ឆ្នាំ​២០១៨

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

រាជធានី​ភ្នំពេញ​-​ខណ្ឌ​សែន​សុខ ៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៨  ​ស្ថិតក្នុង​ភូមិ​អូរ​បែកក្អម សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ក្រោម​អធិបតីភាព​លោក ម៉ូ​វ ម៉ានិត អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ ។​

​ក្នុងឱកាស​នោះ​លោក ម៉ូ​វ ម៉ានិត អភិបាល​ខណ្ឌ​សែន​សុខ បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ឲ្យមាន​សន្តិភាព និង​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ពិសេស​ការរៀបចំ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន​រូប​វន្ត ដោយ​ផ្តោត​សំខាន់​លើ​គម្រោង​ដែល​អាទិភាព​។​

​នៅក្នុង​ពិធី​បើក​ការដ្ឋាន​នោះដែរ លោក ម៉ូ​វ ម៉ានិត​អភិបាលខណ្ឌ បាន​បន្ត​ថ្លែង​អណរ​គុណ​ដល់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែល​ផ្តល់​ទំនុកចិត្ត​លើ​រដ្ឋបាល​ខណ្ឌ​សែន​សុខ ក្នុង​ការរៀបចំ​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ ផ្តល់​អាទិភាព​មូលដ្ឋាន​ផ្ទាល់ ផ្តល់​ភាព​ជា​ម្ចាស់​ដល់ ភូមិ សង្កាត់ ខណ្ឌ ក្នុង​ការអភិវឌ្ឍ​ឈរលើ​មូលដ្ឋាន នៃ​បទដ្ឋាន​គតិ​យុទ្ធ​នានា ក្នុងការ​ធ្វើ​សេចក្តីសម្រេចចិត្ត​ដោយ​ខ្លួនឯង​។​
​

FB_IMG_1527764898912 FB_IMG_1527764947388 FB_IMG_1527764934355 FB_IMG_1527764925598

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.