ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

កម្លាំង​មន្ត្រីនគរបាល មាន​តួនាទី និង​ភារកិច្ច​ធ្ងន់ធ្ងរ​គ្រប់​កាលៈទេសៈ ក្នុង​កិច្ចការពារ​ជូន​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ក្នុងនាម​ជា​មន្ត្រី​នគរបាល​ជាតិ គឺ​មាន​ភារកិច្ច​ធ្ងន់ធ្ងរ​គ្រប់​កាលៈទេសៈ បើទោះជា​ស្ថិតក្នុង​ស្ថានភាព​ស្រុក​មាន​សង្គ្រាម ឬ​ស្រុកទេស​មាន​សន្តិភាព ក៏​យើង​មាន​តួនាទី​សំខាន់​ក្នុងការ ការពារ​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​ដែរ​។​

​ការលើកឡើង​បែប​នេះ​ជា​ប្រសាសន៍​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការ​រង និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ គ្រឿង​ឥស្សរិយយស ជូន​មន្ត្រីនគរបាល​ជាតិ ចំណុះ​អធិការនគរបាល​ក្រុងកែប​-​ស្រុក​ដំណាក់​ចង្អើរ​(​ខេត្ត​កែប​)​នៅ​រសៀល​ថ្ងៃ​ទី​៣១​ខែ​ឧសភា ឆ្នាំ​២០១៨ ក្នុង​អធិការដ្ឋាន​នគរបាល​ក្រុងកែប ដោយ​ក្នុង​ពិធី​នេះ មាន​បំពាក់​ឋានន្តរស័ក្តិ ចាប់ពី​ថ្នាក់​អនុ​សេនីយ៍ រហូតដល់​វរសេនីយ៍ឯក និង​ក៏​មាន​ការចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ អីុង សំអុល ស្នងការ​នគរបាល​ខេត្ត​កែប និង​អភិបាល​ក្រុង​-​ស្រុក អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​មន្ត្រី​នគរបាល​ជាច្រើន​រូប​ផង​ដែរ​។​

​នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល បាន​លើកឡើង​ទៀត​ថា កម្លាំង​នគរបាល​ជាតិ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​កិច្ចការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ បើទោះជា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ពិសេស​អស់លោក​នៅ​តាម​អធិការដ្ឋាន និង​ប៉ុស្តិ៍​រដ្ឋបាល​នេះហើយ​ដែល​មាន​ភាពស្និទ្ធស្នាល​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ហើយ​ស្ថានភាព​តាម​មូលដ្ឋាន​និមួយៗ​ពិតជា​ផ្តល់​នូវ​សុខ សុវត្ថិភាព​ប្រហាក់ប្រហែលគ្នា នេះ​បើ​ផ្តោត​លើ​ភូមិ ឃុំ​មាន​សុវត្ថិភាព​។​

​នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល បាន​បញ្ជាក់ទៀតថា ដោយយោង​តាម​ការស្នើសុំ និង​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង ក្នុង​ការបន្ថែម​ក្រប​ខណ្ឌ និង​សំណូមពរ​ក្រប​ខណ្ឌ​ថ្មី ដោយ​ចង់​បាន​កូនចៅ​ប្រជាពលរដ្ឋ​និង​កូនចៅ​ប៉ូលិស​យើង​ផ្ទាល់​សម្រាប់​បន្តវេន ទើប​នាយកដ្ឋាន​បុគ្គលិក​បាន​ខិតខំ​ធ្វើ​ជា​របាយការណ៍ សំណូមពរ​ទៅ​ថ្នាក់​ដឹកនាំ​ដើម្បី​សុំ​គោលការណ៍​ដូច​បាន​លើកឡើង​ខាងលើ​បាន​ដូច​បំណង​ហើយ​។​

​ក្រោយ​ពី​សំណេះសំណាល នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល ក៏​បាន​ឧបត្ថម្ភ​នូវ​សម្ភារៈ​ជា​គ្រឿងឧបភោគ បរិភោគ​និង​ថវិកា​មួយចំនួន​ដល់​អធិការដ្ឋាន​នគរ​បាល​ក្រុងកែប និង​អធិការដ្ឋាន​នគរបាល​ស្រុក​ដំណាក់​ចង្អើរ ព្រមទាំង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​៥​ផងដែរ​។​

​សូមជម្រាបថា ៖ បើ​យោងតាម​របាយការណ៍ របស់​លោក​វរ​សេនី​ឯក សូង សិុន អធិការនគរបាល​ក្រុងកែប បានបញ្ជាក់​ថា កម្លាំង​នគរបាល​ទាំងអស់​មាន​សរុប​ចំនួន​៤៧​នាក់ ក្នុងនោះ​មាន​កម្លាំង​នៅក្នុង​អធិការដ្ឋាន​ក្រុងកែប​ចំនួន​២៣​នាក់ ចែកជា​៦​ផែន និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ទំ​ង​បី​មាន​ចំនួន​២៤​នាក់​៕
​សេង ណា​រិទ្ធ​

r180531c1 r180531c2 r180531c3 r180531c4 r180531c5 r180531c6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.