ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ==> សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ស្រុក​ស្អាង និង​កោះធំ ១៦,៤៧៤​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ១​រោច ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ ១៦,៤៧៤​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​១០​មកពី តំបន់​នានា​ស្ថិតក្នុង ភូមិ​កំពង់​ព្រីង​ឃុំ​ស្វាយ​រលំ​ស្រុក​ស្អាង​ខេត្ត​កណ្តាល​។​
​ខាងក្រោម​នេះ​ជា​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន​៖
* ជា​កិច្ច​ចាប់ផ្ដើម​នៃ​សន្ទរកថា សម្ដេច​តេជោ ហ៊ុន សែន សម្ដែង​ការរីករាយ​ដែល​សម្ដេច បាន​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​នៅ​ពេល​នេះ​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការចុះ​សំណេះសំណាល​ជាមួយ​កម្មករ នឹង​ផ្អាក​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​។ តែ​បន្ទាប់​ពី​ថ្ងៃ​នោះ សម្តេច​នឹង​អញ្ជើញ​ចុះ​ជួប​បន្តទៀត​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​។​

* សម្តេច​តេជោ​បាន​ថ្លែងថា អាច​នឹង​មាន​អ្នក​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​សម្តេច​ទើប​មាន​ជំនួប​ជាមួយ​កម្មករ កម្មការិនី​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​។ ចម្ងល់​នេះ សម្តេច​បញ្ជាក់ថា ស្ថានភាព​ប្រទេស​ខុស​គ្នា​ទៅ​តាម​សម័យកាល ដែល​តម្រូវ​ឲ្យ​សម្តេច​ត្រូវ​បង្ហាញមុខ នៅតាម​ទីកន្លែង​ផ្សេងៗ​គ្នា តាម​សម័យកាល​របស់​កម្ពុជា​ផងដែរ​
* សម្តេច​តេជោ បានបញ្ជាក់​ថា ក្នុងដំណាក់កាល​ប្រទេស​ត្រូវ​រំដោះ​ចេញ ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត គេ​ក៏​ឃើញ​វត្តមាន​របស់​សម្តេច​នៅលើ​សមរភូមិ ក្នុងដំណាក់កាល​ចរចា គេ​ក៏​ឃើញ​វត្តមាន​របស់​សម្តេច​នៅ​លើ​តុ​ចរចា ដើម្បី​នាំមក​នូវ​សុខសន្តិភាព ការបង្រួបបង្រួម​ជាតិ​។ ក្នុង​ពេល​ប្រទេស​កម្ពុជា​ជួប​គ្រោះ​ទុរភិក្ស គេ​ក៏​ឃើញ​វត្តមាន​របស់​សម្តេច​នៅ​តាម​វាលស្រែ ដើម្បី​ជំរុញ​ការបង្កបង្កើន​ផល​។​

* សម្តេច​តេជោ ហ៊ុន សែន ថ្លែងថា កាលពីមុន​សម្តេច​ចំណាយពេល​ច្រើន​ជាមួយ​កសិករ និង​នៅតាម​ប្រឡាយទឹក ព្រោះ​ជា​ពេលដែល​កម្ពុជា​ជំរុញ​ការផលិត​ស្បៀង តែ​បច្ចុប្បន្ន​កម្ពុជា​សល់​ស្រូវ ៥.៦​លាន​តោន សម្រាប់​ការនាំចេញ​។ សម្តេច​ថ្លែង​បន្ថែមថា ការ​ធ្វើ​កសិកម្ម​តែ​មួយ​មុខ មិន​អាច​គ្រប់គ្រាន់​នោះ​ទេ ទើប​ត្រូវ​ជំរុញ​វិស័យ​ឧស្សាហកម្ម​បន្ថែមទៀត​។​

* បើ​តាម​សម្តេច​តេជោ ព្រោះតែ​ការជំរុញ​នូវ​វិស័យ​ឧស្សាហកម្ម​នេះ​ហើយ ទើប​តម្រូវ​ឲ្យ​សម្តេច​ចុះ​ជួប​ជា​បន្តបន្ទាប់​ជាមួយ​បងប្អូន​កម្មករ កម្មការិនី​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ពី​អតីតកាល​កម្ពុជា​ប្រឹង​ពង្រាយ​សាលា​ទៅ​តាម​ភូមិ ដែល​បាន​សាងសង់​ឡើង​ដោយ​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តែ​បច្ចុប្បន្ន​យកចិត្តទុកដាក់​ពង្រាយ​រោងចក្រ នៅតាម​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ការងារកាន់​តែ​ល្អប្រសើរ​។​

* សម្តេច​តេជោ​បាន​ថ្លែងថា បើ​មិន​មាន​ការពង្រាយ​រោងចក្រ​មក​ដល់​ភូមិឋាន របស់​ប្រជាពលរដ្ឋ​ទេ គឺ​កូន​ប្រជាពលរដ្ឋ​នឹង​ត្រូវ​ចំណាយ​ពេល​ទៅ​ធ្វើការ នៅ​រាជធានី​ភ្នំពេញ ឬ​អាច​នឹង​ត្រូវ​នៅ​ធ្វើស្រែ​ចំការ​ជាមួយ​ឪពុក​ម្តាយ មិន​បាន​ទទួលបាន​ប្រាក់ខែ​ខ្ពស់ ដូច​បច្ចុប្បន្ន​ឡើយ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន មិនមែន​មាន​គោលនយោបាយ​អភិវឌ្ឍន៍ តែ​រាជធានី​ភ្នំពេញ​នោះ​ទេ តែ​ក៏​បាន​យកចិត្តទុកដាក់​នៅ​តាម​បណ្តា​ខេត្ត ដែល​មាន​សក្តានុពល​ផងដែរ ។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា រាជរដ្ឋាភិបាល​របស់​សម្តេច បាន​រៀបចំ​គោលនយោបាយ​ពង្រាយ​រោងចក្រ​ចេញពី​ទីក្រុង ទៅ​តាម​បណ្តា​ខេត្ត​តាំងពី​ឆ្នាំ​១៩៩៦​មកម្ល៉េះ​។​

* សម្តេច​តេជោ​ថ្លែងថា ការបង្កើត​រោងចក្រ​នៅតាម​បណ្តា​ខេត្ត​នេះ បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​កម្មករ កម្មការិនី មិនបាច់​ជួល​ផ្ទះ​គេ​សម្រាប់​ស្នាក់នៅ​នោះទេ ពោល​អាច​ទៅ​ស្នាក់នៅ​ផ្ទះ​ខ្លួន​ឯង ដែល​ជា​ការរួមចំណែក​កាត់បន្ថយ​ការចំណាយ​មួយផ្នែកធំ​។​

* សម្តេច​តេជោ​ទៀត​ថ្លែងថា គោលនយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល គណបក្ស​ប្រជាជន​កម្ពុជា មិនមែន​ធ្វើ​ឡើង​តាមរបៀប​ឆក់កណ្តៀត​នោះទេ​។​

* សម្តេច​តេជោ​ថ្លែងថា នយោបាយ​អនុញ្ញាត​ឲ្យ​កម្មការិនី​ឈប់សម្រាក ពេល​សម្រាលកូន​ទទួល​ប្រាក់​ឈ្នួល​រហូតដល់​១២០% មិន​មាន​ប្រទេស​ណា​អនុវត្តន៍​ដូច​កម្ពុជា​នោះទេ សូម្បី​តែ​ប្រទេស​បិតា​ប្រជាធិបតេយ្យ ដូចជា​អាមេរិក​។​

* សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា គិត​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៨​មក មាន​កម្មការិនី​សម្រាលកូន​ចំនួន ២២,៧១៩​នាក់ មាន​ចំនួន​កូន​២២,៨៩៩​នាក់ ហើយ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​សរុប​ជាង​៩.១​ប៊ី​លាន​រៀល​។​

* សម្តេច​តេជោ​ថ្លែងថា ការឧបត្ថម្ភ​ថវិកា​សម្រាប់​ស្ត្រី​ពេល​សម្រាលកូន មិនមែន​ចង់​ធ្វើ​សម្រាប់​តែ​ស្ត្រី​ជា​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ និង​កម្មការិនី​នោះទេ ពោល​សម្តេច​ចង់​ធ្វើ​នៅ​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​តែម្តង​។​

* សម្តេចនាយក​រដ្ឋមន្ត្រី​ថ្លែងថា សម្តេច​មិន​មែន​ជា​អ្នក​ប្រជាភិថុតិ​ទេ តែ​ជា​អ្នក​ធ្វើ​អ្វីមួយ​ប្រកប​ដោយ​ភាព​ច្បាស់លាស់​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ប្រាក់​ឈ្នួល​ក្នុង​វិស័យ​វាយ​ណ​ភណ្ឌ​កាត់ដេរ របស់​កម្ពុជា នាពេល​បច្ចុប្បន្ន​ខ្ពស់ ជា​បណ្តា​ប្រទេស​មួយចំនួន ដែល​ក្នុងនោះ​រួមមាន​៖ បង់​ក្លា​ដេស​មាន​ត្រឹម ៦៧​ដុល្លារ​, ស្រី​លង្កកា ៦៧​ដុល្លារ​, ឥណ្ឌា ៦៧​ដុល្លារ ទៅ ១៤៣​ដុល្លារ​, មី​យ៉ាន់​ម៉ា ១០៨​ដុល្លារ​, ឥណ្ឌូនេស៊ី ១០៧​ដុល្លារ ទៅ​២០៧​ដុល្លារ​, វៀតណាម ១៣៨​ដុល្លារ​, ឡាវ ១៣៣​ដុល្លារ​, ប៉ា​គី​ស្ថាន ១៣៤​ដុល្លារ​។​

* ជាថ្មី​ម្តងទៀត សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា មិន​ត្រូវ​អនុញ្ញាត​ឲ្យមាន​បងតូ​ច​បងធំ​នៅក្នុង​រោងចក្រ​នោះទេ​។​

* សម្តេច​តេជោ​បញ្ជាក់ថា ត្រូវ​មាន​ការគោរព​សិទ្ធិ​ចំពោះ​អ្នក​ធ្វើ​កូដកម្ម បាតុកម្ម ប៉ុន្តែ​អ្នក​ធ្វើ​បាតុកម្ម និង​កូដកម្ម ត្រូវតែ​គោរព​សិទ្ធិ​សេរីភាព​របស់​កម្ម​ក​រ កម្មការិនី ដែល​កំពុង​ធ្វើការ​ផង​។​

* សម្តេចនាយក​រដ្ឋមន្ត្រី បាន​ចោទសួរ​ចំពោះ​បញ្ហា​របស់​កម្មករ កម្មការិនី​នៅ​តាម​រោងចក្រ​មួយ​ចំនួន ដែល​កំពុង​ធ្វើ​កូដកម្ម និង​បាតុកម្ម​រឿង​ថៅកែ​រោងចក្រ​រត់ចោល​។ សម្តេច​បាន​ជំរុញ​ឲ្យ​ដោះស្រាយ​បញ្ចប់​រឿងនេះ មិន​ត្រូវ​នៅ​អង្គុយ​បក់ផ្សែង​នោះទេ ព្រោះ​សម្តេច​បាន​បញ្ចេញ​សាច់ប្រាក់​បុរេប្រទាន សម្រាប់​ដោះស្រាយ​ហើយ ម្តេច​ដោះស្រាយ​មិន​ចាប់​។ សម្តេច​តេ​ជោថា ប្រសិន​បើ​ខ្វះ​ថវិកា​ត្រូវ​បញ្ចេញ​ថវិកា​ទៅ​ដោះស្រាយ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ នឹង​កំណត់​ឲ្យមាន​ការដោះស្រា​យ​ប្រាក់​អតីតភាព​ការងារ​របស់​កម្មករ កម្មការិនី​ក្នុង​រយៈពេល​៦​ខែម្តង​។ សម្តេច​តេជោ​បានបញ្ជាក់​ថា ការកំណត់​បែបនេះ ដើម្បី​ទប់ស្កាត់​ពុតត្បុត​ខិលខូច របស់​ថៅកែ​មួយចំនួន នៅពេល​ប្រាក់​អតីតភាព​ការងារ​របស់​កម្មករ កម្មការិនី​ច្រើន ក៏​រត់​ចោល​តែ​ម្តង​។​

* សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ការ​មាន​ការងារ​ធ្វើ និង​ធ្វើឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​មាន​ភាពល្អ​ប្រសើរ​នេះ គឺ​បានមកពី​ប្រទេស​មាន​សុខសន្តិភាព មិនមែន​បាន​មក​ពី​ប្រទេស ដែល​មាន​ភ្លើងសង្គ្រាម​នោះទេ​។​

* សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បាន​ថ្លែងថា ការអភិវឌ្ឍ​នៅ​កម្ពុជា បាន​ផ្សារភ្ជាប់​ជាមួយ​សម្តេច និង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដើម្បី​ធានា​ការអភិវឌ្ឍ​នេះ ត្រូវ​បន្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ហៅ​ការឃោសនា​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ថា នឹង​ដោះស្រាយ​បញ្ហា​បំណុល​ជូន​ប្រជាពលរដ្ឋ គឺជា​ការឃោសនា​បោកប្រាស់​។​

* សម្តេច​បាន​ព្រលយ​ថា ទើបតែ​សរសេរ​សំបុត្រ​មក​ខ្ចី​លុយ​របស់​សម្តេច​សោះ បែរ​ជា​ទៅ​សន្យា​ដោះស្រាយ​បំណុល ជូន​ប្រជាពលរដ្ឋ​ពេល​ឈ្នះឆ្នោត ដែល​ការឃោសនា​បែបនេះ ជា​ការបោកប្រាស់​ប្រជាពលរដ្ឋ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ទម្លាយ​ថា អ្នក​ឃោសនា​សន្យា​ដោះស្រាយ​បំណុល ប្រជាពលរដ្ឋ​ពេល​ឈ្នះឆ្នោត ដែល​គេ​ដឹងថា ជា​សម្តេច​ក្រុមព្រះ​នោះ ទើប​នឹង​បាន​សរសេរ​សំបុត្រ​មក​ខ្ចី​ថវិកា​សម្តេច​ជាង​១​លាន​ដុល្លារ ហើយ​បោះ​ឆ្នោត​ហើយ​បាន​សង​វិញ​

* សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា សម្រាប់​គណបក្ស​ប្រជាជន​អត់​ហ៊ាន​សន្យា​ទេ ប៉ុន្តែ​បាន​ដាក់​ចេញ​កម្មវិធី​នយោបាយ​មួយ​ដ៏​ជាក់លាក់ ដើម្បី​ធានា​ដល់​និរន្ត​ភាព​របស់​សង្គម​។ ការបោកប្រាស់​ណាមួយ មិន​គួរ​យក​មក​លេង​ជា​ល្បែង សម្រាប់​ប្រជាពលរដ្ឋ ដែល​នាំឲ្យ​អន្តរាយ​ដល់​សង្គម​នោះ​ទេ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ប៉ុណ្ណោះ មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការការពារ​រប​ប​រាជានិយម​នៅ​កម្ពុជា​។ ការ​ថ្លែង​បញ្ជាក់​បែប​នេះ បន្ទាប់​ពី​មាន​គណបក្សនយោបាយ​មួយចំនួន បាន​យក​របប​រាជានិយម​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​។​

* សម្តេច​បាន​បញ្ជាក់ថា ការការពារ​របប​រាជានិយម មិន​អាច​ឲ្យ​បក្ស​ណាមួយ​ផ្តាច់មុខ​នោះទេ គឺ​ត្រូវ​មាន​ការចូលរួម​ពី​គ្រប់​គណបក្ស​នយោបាយ និង​ប្រជាពលរដ្ឋ​។​

* សម្តេច​តេជោ ហ៊ុន សែន បានចាត់ទុក​ការឃោសនា យក​របប​រាជានិយម​ជា​កម្មសិទ្ធិ​ផ្តាច់មុខ របស់​គណបក្ស​នយោបាយ​មួយចំនួន នឹង​ក្លាយទៅជា​ការ​បន្ទាប​តម្លៃ​ស្ថាប័ន​ព្រះមហាក្សត្រ នៅពេល​ដែល​បក្ស​នោះ​ឃោសនា​បែបនេះ ហើយ​បែរជា​គ្មាន​ការគាំទ្រ​។​

* សម្តេច​តេជោ​បញ្ជាក់ថា ការឃោសនា​សងបំណុល​ពេល​ជាប់ឆ្នោត គឺ​នៅ​លើ​លោក​នេះ​គ្មានទេ នេះ​ជា​ការឃោសនា​បោកប្រាស់​ប្រជាពលរដ្ឋ ដូច្នេះ​សម្តេច​ត្រូវតែ​ទម្លាយ​រឿងនេះ​

* សម្តេច​តេជោ ហ៊ុន សែន ការចាប់​បាន​លេខ​រៀង​ទី​២០​នេះ គឺ​ងាយ​ចាំ ងាយ​គិត និង​ងាយ​គូរ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការចាប់​បាន​លេខ​២០​នេះ ហាក់ដូចជា​គាប់​ជួន​ខ្លាំង​ណាស់ ព្រោះ​ឆ្នាំនេះ​ជា​ខួប​២០​ឆ្នាំ​នៃ​ការ​រក​បាន​សន្តិភាព​ទាំងស្រុង និង​ខួប​២០​ឆ្នាំ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ជោគជ័យ ដោយ​ក្រុម​ខ្មែរក្រហម​ដឹកនាំ​ដោយ​លោក ខៀវ សំផន បាន​ដឹកនាំ​គ្នា​មក​ចុះចូល​ជាមួយ​សម្តេច​ដល់​ផ្ទះ​តែ​ម្តង​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ប្រៀបធៀប​លេខ​រៀង​ទី​២០​នេះ ថា​ជា​លេខ​កូនពៅ ដែល​តាម​ទំនៀមទម្លាប់​ខ្មែរ​កូនពៅ តែងតែ​នៅ​ថែរក្សា​ឪពុកម្តាយ​។ ដូច្នេះ​សម្តេច​ជឿថា លេខ​រៀង​កូន​ពៅ​នេះ នឹង​នៅ​រួមរស់​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​បន្តទៅទៀត​។​

* ជាថ្មី​ម្ដងទៀត សម្ដេច​តេជោ ហ៊ុន សែន លើកឡើងថា សម្ដេច​នឹង​បន្ដ​ដឹកនាំ​ប្រទេស​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ដ្រី យ៉ាងតិច​១០​ឆ្នាំ​ទៀត ហើយ​សម្ដេច​សង្ឃឹមថា កម្មករ កម្មការិនី នឹង​បន្ដ​បោះឆ្នោត​គាំទ្រ​សម្ដេច​។​

* សម្តេច​តេជោ ហ៊ុន សែន បិទ​បញ្ចប់​សុន្ទរកថា​នៅ​វេលា​ម៉ោង ៩៖២២​នាទី​ព្រឹក ៕
​កាសែត កម្ពុជា​អភិវឌ្ឍន៍​

 

 

r180531a1 r180531a8 r180531a7 r180531a6 r180531a5 r180531a4 r180531a3 r180531a2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.