ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​តុលាការ​ជំនុំជម្រះ​ក្តី ករណី​មន្ត្រីនគរបាល​ខេត្ត​ប៉ៃលិន វាយ​ជនរងគ្រោះ​ម្នាក់​បាក់ឆ្អឹង​ជម្នី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ លោក សុទ្ធ សំ​អោក ចៅក្រម​ជម្រះក្តី​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បានធ្វើការ​ជម្រះក្តី​រឿង​ករណី​មន្ត្រី​នគ​របា ល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្ត ដែល​បាន​រង​ការចោទប្រកាន់ថា បាន​វាយ​ទៅលើ​ជនរងគ្រោះ​ម្នាក់ បណ្តាលឱ្យ​បាក់​ឆ្អឹងជំនី​អស់​២​កាំ  កាលពី​ឆ្នាំ​២០១៤​កន្លងមក ។ ​ហើយ​ក្រោយមក ចៅក្រម​បាន​សម្រេច​ថា នឹង​ប្រកាស​សាលក្រម​នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ។

​សូមបញ្ជាក់​ថា បុរស​ម្នាក់ ឈ្មោះ ជា រ៉ាស៊ី អាយុ​៣០​ឆ្នាំ មុខរបរ​ធ្វើ​ចម្ការ មាន​ទីលំនៅ​ភូមិ​ស្ទឹ ង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ប្តឹង ឈ្មោះ ផាត គឹម​យូ ជា​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ថា​ប្រើ​អំ​ហិង្សា ធ្វើឱ្យ​បាក់​ឆ្អឹងជំនី​អស់​២​កាំ ខណៈ​ដែល​ចុះ​ទៅ​ចាប់​រូបគេ​ពីបទ ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ បន្ទាប់ពី​ពួកគេ​បាន​ដោះស្រាយ​គ្នា​រួច រាល់ នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់ បាន​រយៈពេល​ប្រហែល​១​អាទិត្យ ។ ហើយ​សមត្ថកិច្ច​ចុះ​ទៅ​ចាប់ និង​ប្រើ​ហិង្សា​លើ​ជនរងគ្រោះ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០១៤ ដោយ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន លុះ​នៅ​ថ្ងៃទី​០៤ ខែ​សីហា សមត្ថកិច្ច ក៏​បាន​បញ្ជូន​ឈ្មោះ ជា រ៉ាស៊ី ទៅ​តុលាការខេត្ត ។

​បើតាម​សម្តី​បុរស ឈ្មោះ ជា រ៉ាស៊ី បាន​រៀបរាប់​ឱ្យដឹងថា កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១ ៤ វេលា​ម៉ោង​៩ និង​០០​នាទី​ព្រឹក គាត់ និង​ប្រពន្ធ ឈ្មោះ រ៉ា​យ សុខ​រ៉ា អាយុ​២៩​ឆ្នាំ បាន​ឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច ស្រាប់តែ​ប្រពន្ធ​ទាញ​ដំបង​វាយ​ម៉ូតូ​បែក​កុង​ទ័រ និង​បែក​អាវ ។ ពេល​នោះ​រូបគេ​ខឹង​យ៉ាង​ខ្លាំង ក៏​ស្ទុះ​ទៅ​ទះកំផ្លៀង​ប្រពន្ធ​១​ដៃ ។ ក្រោយមក​ប្រពន្ធ ក៏​រត់​ទៅ​ទាញ​យក​កូន​កាំបិត​ចុង​ស្រួច បម្រុង​មកចាក់​រូបគេ តែ​ត្រូវ​ជនរងគ្រោះ​រុញចេញ បណ្តាលឱ្យ​ដួល​ប៉ះ​នឹង​ពាង​រលាត់​ខ្ទង់ច្រមុះ​បន្តិច រួច​នាង​ក៏​ចេញពីផ្ទះ​ខ្លួនឯង ទៅ​ផ្ទះ​ឪពុក​បង្កើត​ដែល​នៅ​ក្បែរ​គ្នា ។ លុះដល់​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៤ ក៏​មាន​ការសម្រុះសម្រួល​ពី​ចាស់ទុំ និង​បាន​ធ្វើ​កិច្ចសន្យា​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់ ហើយ​ពួកគេ ក៏​យល់ព្រម​ទៅ​នៅផ្ទះ​ជា​ធម្មតា​ឡើងវិញ ។ តែ​មិន​ដឹង​ជា​មូលហេតុ​អ្វី​នៅ​ថ្ងៃ​ទី​០២ ខែ​សីហា ដដែល វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ស្រាប់តែ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក ជា វ៉ាន់​រ៉​ន អតីត​ក្រឡាបញ្ជី​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន លោក ឆ​ម វ៉ាន់​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ លោក ណុប សាវុធ និង​បុរស ម្នាក់ ឈ្មោះ ផាត គឹម​យូ បាន​ប្រើ​ហិង្សា​ទៅ​លើ​រូប​គាត់​រហូត​ដល់​បាក់​ឆ្អឹងជំនី​ទៅវិញ ។

​លោក​បន្តថា ពេល​ចុះ​ទៅ​ចាប់ ឈ្មោះ ផាត កឹម​យូ បាន​ទះកំផ្លៀង​គាត់​ចំនួន​០៣​ដៃ លុះ​ពេល​ទៅដល់​ស្នងការ​ខេត្ត ខណ​:​ចុះ​ពី​រថយន្ត សមត្ថកិច្ច​រូបនោះ បាន​ទាត់​គាត់​ចំនួន​៣​ជើង​ផ្ទួនៗ គ្នា ចំ​ឆ្អឹងជំនី​ផ្អែក​ខាងស្តាំ លុះ​ពេល​បញ្ជូន​ទៅ​តុលាការ សមត្ថកិច្ច​រូបនេះ​បាន​ទះកំផ្លៀង​២​ដៃ​ថែម​ទៀត ហើយក៏​បាន​ស្រែកប្រាប់​ឱ្យ​អ្នកទោស​វាយ​បន្ថែម ។ ចាប់ពី​ថ្ងៃ​នៅក្នុង​ពន្ធនាគារ ចេះ​តែ​ឈឺ​ចុកចាប់​ពេញ​ខ្លួនប្រាណ ជាពិសេស​ឆ្អឹងជំនី​ផ្នែក​ខាងស្តាំ រហូត​ទាល់តែ​ថ្ងៃ​បងស្រី​របស់​គាត់​ធានា​ឱ្យ​ចេញ​នៅ​ក្រៅ​ឃុំ ឃើញ​សភាព​ក្អក​ធ្លាក់​ឈាម សាច់ញាតិ​ក៏​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន ដើម្បី​ព្យាបាល ដោយ​ឆ្លុះ​អ៊ិក្ស​រេ ឃើញ​ឆ្អឹងជំនី​បាក់​អស់​២​កាំ (​កាំ​ទី​៧ និង​ទី​៨) ។ លោក​សង្ឃឹមថា ខាងច្បាប់ នឹង​រក​យុត្តិធម៌​ជូន ដោយ​លោក​បាន​មើល​ព័ត៌មាន ឃើញ​មន្ត្រីនគរបាល​ដែល​ប្រព្រឹត្ត​បទ​ល្មើ ស​ជា​ច្រើន​នាក់ ត្រូវបាន​ថ្នាក់លើ​ដកតំណែង ហើយក៏​មាន​អ្នកខ្លះ​ជាប់ពន្ធ​គារ​ផងដែរ ។ ចំណែក​រឿង របស់​លោក​កើត​តាំងពី​ឆ្នាំ​២០១៤ រហូតមកដល់​២០១៨​នេះ មិនទាន់​ទទួលបាន​យុត្តិធម៌​នោះឡើយ ។ ម្យ៉ាងវិញទៀត លោក​ជា​ប្រជាពលរដ្ឋ​សាមញ្ញ មិន​ចេះ​តែ​ប្តឹង​សមត្ថកិច្ច​នោះ​ទេ បើ​មិន​ប្រើ​អំពើ​ហិ ង្សា​មកលើ​លោក​ក៏​លោក​មិន​ប្តឹង​អ្វី​នោះដែរ ។

​នៅក្នុង​បន្ទប់​ជំនុំជម្រះ​ក្តី លោក ផាត គឹម​យូ បាន​បដិសេធថា រូបលោក​បាន​ចុះ​ទៅ​ចាប់​ជនរងគ្រោះ​មែន តែ​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​របស់​ជនរងគ្រោះ​នោះឡើ​យ ដោយ​តាំងពី​ចាប់​បញ្ជូន​ទៅ​ស្នងការ រហូតដល់​ទៅ​ក្នុង ពន្ធនាគារ ក៏​អត់​បាន​វាយ​ទៅលើ​រូប​គេ​ដែរ ប្រហែល​ជា​អ្នកទោស​នៅក្នុង​ពន្ធនាគារ​ជា​អ្នក​វាយ ទើប ណ្តា​ល​ឱ្យ​បាក់ឆ្អឹង​ជម្ងឺ​បែបនេះ ។ លោក​ក៏​សូម​ឱ្យ​ខាង​ចៅក្រម​រក​យុត្តិធម៌​ជូន​លោក ចំពោះ​ការ​ចោទ ប្រកាន់​បែបនេះ​ដែរ ។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ​រឿងក្តី​មួយ​នេះ នឹង​អាច​ដឹងថា អ្នកណា​ខុស​អ្នក​ណា​ត្រូវ​នៅពេល​តុលាការ​ខេត្ត ប្រកាស​សាល​ក្រោម នៅ​ថ្ងៃ​ទី​០២ ខែកក្កដា ខាងមុខ ព្រោះ​ខាង​ច្បាប់​នឹង​វិនិច្ឆ័យ​ទៅ​តាម​ការព្រឹ​ត្ត​របស់​ជនល្មើ​ស ដោយ​មិន​កាន់ជើង​មនុស្ស​ខូច​នោះឡើយ ៕
​អត្ថបទ នីយ៉ា​

 

r180530a2 r180530a1 r180530a3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.