ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​ទីតាំង​កែច្នៃ​ឈើ​ប្រណីត​មួយ​កន្លែង​

សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​ទីតាំង​កែច្នៃ​ឈើ​ប្រណីត​មួយ​កន្លែង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

​ខេត្ត​រតនគិរី ៖ សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​ទីតាំង​កែច្នៃ​ឈើ​ប្រណីត​មួយ​កន្លែង​ដឹកនាំ​ដោយ​លោក​ម៉ម វណ្ណដា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី​។ សមកម្ម​ភាព​បង្ក្រាប​នេះ​បាន​ប្រព្រឹត្ត​នៅ​ម៉ោង​៤​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៥ ចំណុច​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​ឈើ​ទាំង​នោះ​ត្រូវបាន​គេ​ដឹងថា ជា​ប្រភេទ​ឈើ​ធ្នង់​ដែល​គេ​បាន​ច្រៀក​ទៅតាម​ខ្នាត​កុំម៉ង់​។ ហើយ​ជារឿយៗ​គេ​តែងតែ​ឃើញ​ប្រភេទ​ឈើ​បែប​នេះ​ត្រូវបាន​គេ​លួច​ដឹក​ទៅ​ប្រទេស​វៀតណាម​តាម​រថយន្ត​ទំនើបៗ ឫ​រថយន្ត​ប្រភេទ​សាំ​យ៉ុង​។​

​លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ភ្លាមៗ​បានបញ្ជាក់​ថា ការសន្និដ្ឋាន​ឈើ​ខាងលើ​នេះ​ម្ចាស់​បទ​ល្មើស​និង​ត្រូវ​ពិន័យ​អន្តរកាល​។ ចំណែក​ម្ចាស់ផ្ទះ​ការសម្រេច​ស្ថិត​លើ​ស្ថាប័ន​តុលាការ​។​

​ចំណែក​លោក​ហុង វណ្ណ​រាន ឲ្យដឹងថា​ការចុះ​បង្ក្រា​បទទួលបាន​លទ្ធផល​មាន​ប្រភេទ​ឈើ​ធ្នង់​សុទ្ធ ដែល​មិន​ទាន់​វាស់វែង​ចំនួន​៤​រ៉ឺម៉ក និង​រឹបអូស​វត្ថុតាង​រួម​មាន​តាប​ឈូស​ប្រើ​ម៉ូតទ័​រក​ម្លាំង​៣​ហ្វា​១​គ្រឿង និង​ម៉ាស៊ីន​វាល​ឈើ​ពាក់កណ្តាល​ស្វ័យប្រវត្តិ​មួយគ្រឿង​។​

​ការចុះ​បង្ក្រាប​នោះ អ្នក​ស្តុក​ឈើ​ប្រណីត​មិន​ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ​នោះទេ ដោយឡែក​ម្ចាស់ផ្ទះ​ជា​ភារកិច្ច​របស់​ស្ថាប័ន​តុលាការ​។ បច្ចុប្បន្ន​វត្ថុតាង រួម​ទាំង​ឈើ​ត្រូវ​គេ​យក​រក្សាទុក​នៅ​កន្លែង​សុវត្ថិភាព​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី​។ សិប្បកម្ម​នៅ​ខេត្តរតនគិរី​បូក​ទាំង​បណ្តាល​ស្រុក​ផង​នោះ​មាន​ចំនួន​រាប់រយ​កន្លែង មិន​ដែល​មាន​កម្លាំង​ណា​នៅក្នុង​ខេត្ត​រតនគិរី​បង្ក្រាបបាន និង​ឈប់​ធ្វើ​នោះ​ទេ បានន័យថា​កម្លាំងចម្រុះ​ខាងលើ​បង្កើត​មក​គឺ​ឥតប្រយោជន៍​បើក​ប្រាក់ខែ​បង់ហិន​តែ​ពី​រដ្ឋ​ប៉ុណ្ណោះ​៕
​ជីវ៉ា​

2015_07_02c (1) 2015_07_02c (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.