ប៉ៃលិន ៖ នៅព្រឹកថ្ងៃអាទិត្យទី២៨ មិថុនា ឆ្នាំ២០១៥ នៅមន្ទីគណបក្សប្រជាជនខេត្តប៉ៃលិនមានមន្ត្រី និងអាជ្ញាធរ យុវជន ចំនួន ៦២៥ នាក់ បានអញ្ជីញចូលរួមគាំទ្រពិធីខួប ៦៤ ឆ្នាំ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ។
នៅក្នុងឱកាសកម្មវិធីនេះ ឯកឧត្តម កើត សុធា គណៈអភិបាលខេត្ត ប៉ៃលិនបានឡើងអាននាយកថាជូនអង្គមិទ្ទិញផែនការកសាងកន្លងមក ដែលជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជាសម្រេចបាន ។
ឯកឧត្តម អ៊ី ឈាន នាយករងខុទ្ទកាល័យសម្តេច សេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារ ចុះជួយខេត្តប៉ៃលិនបានអញ្ជីញចូលរួមជាគណៈអធិបតីប្រារព្ធ ពិធីខួប ៦៤ ឆ្នាំ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនឯកឧត្តម បានមានប្រសាសន៍ ខ្លឹមសារទាំងស្រុង ក្នុងមីទ្ទិញរម្លឹកខួប៦៤ ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ បានមានប្រសាសជាជំហជាថ្មីថា គណបក្សកាន់អំណាចដែល
ដឹកនាំទាំងរដ្ឋាភិបាលរសភានិង ព្រឹទ្ធសភាដើម្បីគាំទ្រក្នុងការបង្កើតច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងសេចក្តីព្រាងច្បាប់សហជីព ។
ឯកឧត្តម អ៊ី ឈាន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបានអនុវត្តការគាំទ្រការបង្កើតច្បាប់ស្តីពីសហជីពដើម្បីការពារទ្រទ្រង់សិទ្ធិសេរីភាពនឹងផលប្រយោជន៍របស់សមាគមអង្គការមិនមែនរដ្ឋាភិបាលនិងាហជីពទាំងអស់និងផលប្រយោជន៍សាធារណៈ ព្រមទាំងធានាឲ្យកិច្ចដំណើរការរបស់អង្គការទាំងនេះ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព ស្របតាមគោលការណ៍នីតិរដ្ឋ អភិបាលកិច្ចល្អ ។
ឯកឧត្តម អ៊ី ឈាន បានប្តេចជ្ញាចិត្តអនុវត្តតាមគោលនយោបាយគណបក្សប្រជាជនកម្ពុជា និងប្រឆាំងដាច់ខាតចំពោះរាល់ទង្វើជ្រៀតជ្រែកពីមជ្ឈដ្ឋានបរទេសចូលក្នុងដំណើរការដែលជាការរំលោភបំពានលើឯករាជ្យ និងអធិបតេយ្យ
ភាពរបស់កម្ពុជា ហើយបំពាវនាវឲ្យមានការគោរព្ធចំពោះព្រះរាជណាចក្រកម្ពុជា ដែលជារដ្ឋអធិបតេយ្យ និងជាសមាជិកមួយនៃអង្គការសហប្រជាជាតិ ដើម្បីឲ្យមន្ត្រី អាជ្ញាធរ សមាជិក សមាជិការ បានយល់និងសិក្សារអនុវត្តក្នុងខេត្តប៉ៃលិន ៕
ដោយ ហុក វិបុល






