ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

លោក ព្រាប គា​រ៉ាត់ មេ​គយ​ចល័ត​ពីរ​បី​ខេត្ត ល្បី​ប្រព្រឹត្ត​អំពើពុករលួយ​ដុះ​ស្លែ គៃបំបាត់​ពន្ធ​រដ្ឋ​រាប់​លាន​ដុល្លារ ក្នុង​មួយ​ខែៗ​គេ​មិនឃើញ​ថ្នាក់លើ​មាន​វិធានកា​រសោះ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ត្បូងឃ្មុំ​ ៖​ថ្មីៗ​នេះ​ក្រុម​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ឱ្យដឹងថា​ចាប់តាំងពី​លោក​ព្រាប គា​រ៉ាត់ ជា​មេ​គយ​ចល័ត​ចូលកាន់​តំណែង​
​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ពេលណា​មក គេ​សង្កេតឃើញ​ឈ្មួញ​រកស៊ី​តូចតាច​ខ្លាច​អំណាចរ​ត់​ទៅ​សុំ​ជ្រកកោន​សុំ​ចរចា​កុំ​ឱ្យ​ចាប់​ទំនិញ​គេច ពន្ធ​លោតឆ័ត្រ​ពួក​ខ្លួន​ដែល​បង់ពន្ធ​មិន​គ្រប់ ១០០% ព្រោងព្រាត ។ ហើយ​មិនតែប៉ុណ្ណោះ​ក៏​កើត​ក្តៅក្រហាយ ខឹងសម្បារ​និង លោក ព្រាប គា​រ៉ាត់ យ៉ាង​ខ្លាំង​ដែល​ជម្រិត​ពួកគាត់​បង្ខំ​ឱ្យ​បង់លុយ​តាមតែ​ទំនើងចិត្ត ដោយ​គ្មាន​ការយោគយល់​នោះ​។

​ដូចជា សម្រាប់​ក្រុម​ឈ្មួញ​ធំៗ ដែល​រកស៊ី​នាំចូល ទំនិញ​គេច​ពន្ធ និង​អ្នករកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញ​ទៅ​ប្រទេស​យួន គ្មាន​ការបង់ពន្ធ​សោះ ឬ​បង់ពន្ធ​បក្ខពួក​ខ្សែ​ធំនិយម​នោះ​វិញ បែរជា (​គយ​សិទ្ធិ​)​ព្រាប គា​រ៉ាត់ ខ្លាច​អំណាច​ស៊ីសំណូក​ដាក់​ខែ ទទួល​ស្រោមសំបុត្រ យោគយល់​ទាំង​ញ​ញើញ​ញ័រ ហើយ​ដែល​រាល់​បទល្មើស​ទាំងនោះ គឺជា​ប្រភព​ចំណូល​មាន​បាន​មិនចេះ​រីង ស្ងួត សំរាប់​លោក​ព្រាប គា​រ៉ាត់ ដាក់​ចូល​ហោប៉ៅ​ផ្ទាល់ខ្លួន​មិនគួរណា​បើ​លោក​ប្រតិភូ​មេ​គយ​ធំ គុណ ញឹម មើលរំលង​សកម្មភាព​គាត់​នោះ​ទេ ។​

​តាម​ប្រជាពលរដ្ឋ បាន​រាយការណ៍​ឱ្យដឹង​បន្តថា សព្វថ្ងៃ លោក​ព្រាប គា​រ៉ាត់ ឬ​(​គយ​សិទ្ធិ​) បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង ចំហរ​បំផុត​តាមរយៈ​ទំនិញ​គេច​ពន្ធ​ជាច្រើន​ប្រភេទ ដែល​ឈ្មួញ​ធំៗ​នាំ​ឆ្លងកាត់ ។​ ​ឯ​ជំនាញ​គយ ព្រាប គា​រ៉ាត់ វិញ បែរជា​ឃុបឃិត​ជាមួយ​ឈ្មួញ បង់ពន្ធ​មិន​គ្រប់​ក្រោម​រូបភាព​របៀប​ជា​ទំនិញ​ក្លែង​ភេទ និង​បង់ពន្ធ​តាមតែ​ទំនើងចិត្ត​លើ​ប​បបូរមាត់​របស់​មេគ​យ​ច​ល័យ​រូបនេះ​ប៉ុណ្ណោះ ហើយ​ដែល​រឿង​នេះ​គួរ​ណាស់​ត្រូវបាន​ស៊ើប អង្កេត​ដើម្បី​ទប់ស្កាត់ និង​កុំឱ្យ​កើតមាន​ករណី​ចាប់​គោះ​ទឹក​ហើយ​លែង​សម្រាប់​ឃុបឃិត​បង់​ខែ​ថ្ងៃ​ពី​ក្រុម​ឈ្មួញ​នោះ ។​

​មិនតែប៉ុណ្ណោះ​ពេលខ្លះ​ឈ្មួញ ដឹក​សុទ្ធតែ​ថ្នាំពេទ្យ គ្រឿង​សំណង់ និង​ទំនិញ​មានតម្លៃ តែ​គេ​បង់ពន្ធ ជា​របៀប​ទំនិញ​ចាប់ហួយ ឬ​តុ កៅអី ជ័រ​៘ ទៅវិញ ហើយ​ការបង់ពន្ធ ក្លែងភេទ​ទំនិញ​នេះ ក៏​គេ​មិន​បង់​ទាំងស្រុង មិន​គ្រប់​ចំនួន​នោះ​ដែរ យ៉ាង​ច្រើន​គេ​បង់ ត្រឹមតែ ១០-៤០ ទៅ ៥០ ភាគរយ​ប៉ុណ្ណោះ ដើម្បី​ឃ្លា​យកចំណេញ​ទុក​ឱ្យ​មេ​លើ ឬ​ការងារ​បក្ស និង​ទុក​ការពារ​តំណែង​ហើយ​ករណី​នេះ គឺជា​ចោរ​លួចជាតិ ហើយ​បាន​ធ្វើឱ្យ​ខាតបង់ ចំណូល​ថវិកាជាតិ រាប់​លាន​ដុល្លារ ក្នុង​មួយ​ខែៗ នេះ​ជា​ការ ទម្លាយ​របស់​ឈ្មួញ ។​

​ផ្ទុយទៅវិញ សំរាប់​ប្រជាពលរដ្ឋ ដែល​ដឹក​ផល​កសិកម្ម ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដូចជា ដឹក​ដំឡូង​មី ពោត គ្រាប់ស្វាយចន្ទី បាន​ប្រាក់​ចំណេញ តិចតួច​ចិញ្ចឹម​កូនចៅ​នោះ​ត្រូវបាន លោក​ព្រាប គា​រ៉ាត់ បញ្ជា​ឱ្យ​មន្ត្រី​តាម​ប្រមាញ់​ស៊ី​តទៅទៀត និង​គាប​ជម្រិត​ឱ្យ​បង់លុយ ហើយ​ប្រឈម​នឹង​ការស្តីបន្ទោស មើលងាយ​មើលថោក ដោយ​សម្តី​អសុរោះ​បំផុត​ស្ទើរ​មិន​អាច​ទ្រាំ​រកបាន ។
​ប៉ុន្តែ​បើ​សម្រាប់​ក្រុម​ឈ្មួញ រកស៊ី​ដឹក​ឈើ​ខុសច្បាប់ ឆ្លង​ទៅ​វៀតណាម ដូច​ជា​ឈ្មោះ សាន ច​យ​, ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា វិញ គេ​មិន​ដែល​ឃើញ លោក ព្រាប គា​រ៉ាត់ (​គយ​សិទ្ធិ​)​ក្រអឺតក្រទម​ហ៊ាន​ទៅ​អើត​ឡឺម​ក្បែរ​នោះទេ ។ ហើយ​បែរ​ឃុបឃិត​គ្នា ជាមួយ​អ្នក​រក ស៊ី​ល្មើសច្បាប់ ដើម្បី​បាន​លុយ​ច្រក​ហោប៉ៅ​យ៉ាង​ព្រងើយ ដោយ​មិន​ខ្វល់​ពី ការកែទម្រង់​គយ​ថ្នាក់ជាតិ និង​ការណែនាំ​របស់​លោក គុណ ញឹម ដែល​ជា​មេ​គយ​នោះទេ​។

​ជាងនេះទៅទៀត ទំនិញ​គេច​ពន្ធ​ទាំងនេះ មិន​អាច​គេចផុត ពី​ក្រសែភ្នែក​សមត្ថកិច្ច​គយ ព្រាប គា​រ៉ាត់ បានទេ ដោយ​គាត់​បាន ចាត់ទុក​ទំនិញ​បទល្មើស​តូច​-​ធំ ជា​ឆ្នាំងបាយ ជា​ប្រយោជន៍ សម្រាប់​បំពេញ​ការធ្វើ​មានបាន​ផ្ទាល់ខ្លួន និង​សេចក្តីត្រូវការ របស់​ថ្នាក់លើ និង​សម្រាប់​ការពារ​តួនាទី​និង​តំណែង​ខ្លួន​យ៉ាង​គ្រប់​ទឹក ត្រូវប៉ាន់​ដុះ​ស្លែ​ពីរ​បី​ខេត្ត​ដែល​គាត់​កាន់កាប់​នោះ រាប់​ឆ្នាំ​មកហើយ មិនគួរ​ថ្នាក់លើ​ទុកឱ្យ​គាត់​នៅ​ប្រព្រឹត្ត​អំពើពុករលួយ​ជា​បន្ត​ទៀត​នោះ​ទេ​។​

​ដោយឡែក​ថ្ងៃនេះ​ដែរ អង្គភាព​របស់​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​នាយគយ​ចល័ត​នេះ​បានឡើយ ព្រោះ​ទូរស័ព្ទ​របស់​គាត់​ផ្តល់ឱ្យ គឺ​នៅ​ក្រៅ​តំបន់​សេវា​ជានិច្ច ។

kunnhoem_2

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.