ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

កម្លាំងយោធា​សឹក​រង​ខេត្ត​និង​យោធភូមិភាគ​ទី ៥ ចុះ​ស្រាវជ្រាវ​រក​ភាព​ស្អាតស្អំ​ជូន​លោក យ៉​ម មឿន មេបញ្ជាការ​វរៈ​សេនា​តូច​ការពារ​ព្រំដែន ៥០៦

កម្លាំងយោធា​សឹក​រង​ខេត្ត​និង​យោធភូមិភាគ​ទី ៥ ចុះ​ស្រាវជ្រាវ​រក​ភាព​ស្អាតស្អំ​ជូន​លោក យ៉​ម មឿន មេបញ្ជាការ​វរៈ​សេនា​តូច​ការពារ​ព្រំដែន ៥០៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ កម្លាំងយោធា​សឹក​រង​ខេត្ត​និង​យោធភូមិភាគ​ទី ៥ ចុះ​ស្រាវជ្រាវ​រក​ភាព​ស្អាតស្អំ​ជូន​គាត់​វិញ លើ​ការចោទប្រកាន់​លោក យ៉​ម មឿន មេបញ្ជាការ​វរៈ​សេនា​តូច​ការពារ​ព្រំដែន ៥០៦ កាត់​របប​បន្ថែម​ពី​សម្តេច និង​ត​កាត់​ប្រាក់ខែ​និង​លក់​ដី​បន្ទាយ​កងទ័ព បន្ទាប់​ពី​មាន​កូនទាហាន​តាម​បន្ទា​យគ​មួយ​ចំនួន បាន​ស​សេរ​សារ​ប្តឹង​សម្តេច​តាម​ហ្វេ​សប៊ុក រក​ភាព​ស្អាតស្អំ​ជូន​គាត់​វិញ ។​

​សារលិខិត​កូនទាហាន​ប្តឹង​ទៅ​សម្តេច​ជួយ​អន្តរាគមន៍​មាន​ខ្លឹមសារ​ ថា លោក យ៉​ម មឿន មេបញ្ជាការ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​៥០៦ បាន​កាត់​របប​បន្ថែម​ពី​សម្តេច​ផ្តល់​អោយ​កូនទាហាន បែងចែក​របប​មិន​ត្រឹមត្រូវ និង​យក​អោយ​ប្រពន្ធ​កូន​របស់​ខ្លួន លោក យ៉​ម មឿន នៅផ្ទះ​បារាំង​ធ្លាក់​ស្រុក​ភ្នំព្រឹក​ហូប​ទៀត ។ របប​ហូប​ប្រចាំ​ថ្ងៃ​កូនទាហាន​នៅ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​៥០៦ និង​គ​គាំទ្រ មិន​ដែល​បើក​អោយ​តាំងពី​ខែ​មករា ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៥ ។ យក​ដី​ទីតាំង​កងទ័ព​ក្នុង​(​ខ​១​គ​២,​ខ​២​គ​២,​ខ​១​គ​១)​បែងចែក​លក់ដូរ​ ស្រេច​ចិត្ត ។ ធ្វើ​ខ្នងបង្អែក​អោយ​ជន​ខិលខូច​ជួញដូរ​ឈើ​គ្រញូង​ខុសច្បាប់ និង​រុករក​រ៉ែ​មាស​នៅ​ស្រុក​ភ្នំព្រឹក យ៉ាង​ពេញទំហឹង ថែម​ទាំង​គំរាមកំហែង​កូនចៅ​ក្រោម​ឱវាទ​ទៀតផង ។​

​លោក យ៉​ម មឿន មេបញ្ជាការ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​៥០៦ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា គាត់​ជា​មេ​វរៈ​ពាក់​ស័ក្តិ ៤ មិន​អាច​អោយ​ប្រពន្ធ​ពាក់​ស័ក្ត ៥ ត្រួតត្រា​កូនទាហាន​ទេ ដូច្នេះ​ការចោទប្រកាន់​ថា រូបលោក​យក​របប​បន្ថែម​ពី​សម្តេច​អោយ​ប្រពន្ធ​កូន​នោះ មិន​ត្រឹមត្រូវ ព្រោះ​របប​ទាំង​នោះ មេបញ្ជាកា​រគ​និមួយៗ​មក​បើក​យក​ទៅ​ចែក​អោយ​កូនទាហាន​ផ្ទាល់ ។ ការ​កាត់​ប្រាក់ខែ​កូនទាហាន​ក៏​មិន​មាន​បើក​ប្រាក់ខែ កាត់​ក្នុ​១​ខែ ១ ម៉ឺន​រៀល ម្នាក់ គឺ​មាន​ការឯកភាព​គ្នា ក្នុងនោះ ៥ ពាន់​រៀល​សំរាប់​មិត្ត​ជួយ​មិត្ត ពេល​ប្រពន្ធ​ស្លាប់ ទទួលបាន​ប្រាក់​១,៥​លាន​រៀល បើ​ប្តី​ស្លាប់​ទទួលបាន​១​លាន​រៀល សំរាប់​ធ្វើបុណ្យ និង​៥​ពាន់​រៀល​ទៀត បង់​សំរាប់​ពេល​ពលទាហាន​មាន​ឈ្មោះ​ទៅ​រៀន បើ​កូនទាហាន​ទៅ​រៀន​ឆ្ងាយ ឬ​ជិត ត្រូវ​បើក​រប​១០​ម៉ឺន​រៀល ហើយ​ប្រាក់​ម្ហូប​ប្រចាំថ្ងៃ​ទៅ​រៀន​ដល់​ណា​បើក​នៅ​ទីនោះ ។ ម្យ៉ាងទៀត ការចោទប្រកាន់​យក​ដី​កងទ័ព​លក់​រឹតតែ​ខុស​ឆ្ងាយ  ដោយ​ការយល់​ទុក្ខលំបាក​កូនទាហាន​ក្រោម​ឱវាទ​ខ្លះ​មាន​ប្រពន្ធ​កូន ខ្លះ​នៅ​ឆ្ងាយ​បន្ទាយ និង​អ្នក​នៅ​ជិត​យក​កូន​តូចតាច ប្រពន្ធ ដេក​នៅ​ក្នុង​បន្ទាយ វា​អាច​ម៌នោម វា​មិន​សម ទើប​លោក​អនុញាត​អោយ​ប្រពន្ធ​កូនទាហាន​ស្នាក់​នៅក្បែរ​បងតាម​បន្ទាយគ​ទាហា​ន​ និ​មួយ ៗ ដោយ​មិន​មាន​ការលក់ដូរ​សឹ្អ​នោះទេ ។ ចំពោះ​ការ​ចោទថា រូប​លោក​ការពារ​ជនខិលខូច​រកស៊ី​ឈើ​គ្រញូង​និង​ជីក​រ៉ែ​មាស វា​មិន​ពិត​ទេ ព្រោះ​ទាំងនេះ​មិនមែន​ជំនាញ​កងទ័ព​ទេ មិន​អាច​កាង​បទល្មើស​ឬ​ការពារ​បាន​ទេ ។​

​លោក ហួ​ម ខ្វែ​ក មេបញ្ជាការរង​សឹក​ខេត្ត​បាត់ដំបង​បានអោយដឹងថា ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ហ្វេ​សប៊ុក​គ្រាន់តែ​ជា​ដំណឹង​មិន​ពិត ប៉ុន្តែ​ក្រោយពី​កម្លាំង​ជំនាញ​ចុះ​ពិនិត្យ​និង​ស្រាវជ្រាវ​រយៈពេល ២ ថ្ងៃ​កន្លងមក រក​មិនឃើញ​កំហុស​លោក យ៉​ម មឿន ដូច​ការចោទប្រកាន់រ​បស់​កូនចៅ​ក្រោម​ឱវាទ​ឡើយ ៕

IMG-20150625-WA0014 IMG-20150625-WA0012 IMG-20150625-WA0011 IMG-20150625-WA0010

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.