ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

​អគ្គិភ័យ​លេប​ត្របាក់​លំនៅដ្ឋាន​មន្ត្រី​ប៉េអឹម​ខេត្តរតនគិរី​នៅក្រោយ​ផ្សារ​បាន​លុង​

​អគ្គិភ័យ​លេប​ត្របាក់​លំនៅដ្ឋាន​មន្ត្រី​ប៉េអឹម​ខេត្តរតនគិរី​នៅក្រោយ​ផ្សារ​បាន​លុង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរី ៖ អគ្គិភ័យ​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ លំនៅដ្ឋាន​មន្ត្រី​ប៉េអឹម​ខេត្តរតនគិរី ដែល​មាន​ទីតាំង​ខាងក្រោយ​ផ្សារ​បាន​លុង ស្ថិតក្នុង​ភូមិ​ជ័យ​ជំ​នៈ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង បង្ក​ការភ្ញាក់ផ្អើល​ពេញ​ផ្សារ​ក្រុង​បាន​លុង​។
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៥ បើ​តាម​សេចក្តីរាយការណ៍​ពី​អាជីវករ​លក់ដូរ​នៅ​ផ្សារ​បាន​លុង​ជំ​ហ៊ាន​ដំបូង​បណ្តាលមកពី​ទុសេ​ចន្តរអគ្គីសនី ផ្តើមចេញ​ពី​ផ្ទះ​មន្ត្រី​ប៉េអឹម​ឈ្មោះ​ទុយ គឹមហួន ដែល​ផ្ទះ​សង់​អំពី​ឈើ​លើ​ថ្ម​ក្រោម​ប្រក់​ស័ង្កសី ទំហំ​ទទឹង​៨​ម៉ែត្រ  បណ្តោយ​១៣​ម៉ែត្រ​។

​ត្រូវ​គេ​ឃើញ​ថា​ក្នុង​ពេល​កើតហេតុ​ប្រហែលជា​២០​នាទី​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ជំ​ហ៊ាន​ដំបូង​ប៉ុន្តែ​ប្រើការ​មិនកើត ប្រហែលជា​២០​នាទី​ទើប​រថយន្ត​មួយគ្រឿង​ទៀត​មក​ដល់ ហើយ​មាន​ការយឺតយ៉ាវ​ដោយ​កកស្ទះ​ចរាច​រណ៍​ណែន​តាន់តាប់​មនុស្សម្នា​ចោមរោម​ហេតុការណ៍​នោះ ដោយ​មាន​ការអន្តរាគមន៍​ពី​សមត្ថកិច្ច ទើប​រថយន្ត​ពន្លត់អគ្គីភ័យ​បាន​មកដល់​កន្លែងកើតហេតុ​បាញ់​ទឹក​ពន្លត់​ទាន់ពេលវេលា បណ្តាលឲ្យ​ផ្ទះ​ពីរ​ល្វែង​សងខាង​ទទួលរង​នូវ​ការឆាប់ឆេះ​រោល​ផ្សែង​ប៉ុណ្ណោះ មិន​បណ្តាលឲ្យ​ឆាប់ឆេះ​ធ្ងន់ធ្ងរ​នោះ​ទេ​។

​ប្រភព​ពី​កន្លែងកើតហេតុ​ពេល​ភ្លើង​កំពុង​ឆាប់ឆេះ​ដំបូង​មាន​សន្ទុះ​ឡើង​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ឈ្មោះ​ទុយ គឹមហួន ភេទ​ប្រុស ជា​មន្ត្រី​ប៉េអឹម​មាន​ការតក់ស្លុត​រហូត​សន្លប់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ទើប​អ្នក​ជិតខាង​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ក្នុង​ពេល​កើតហេតុ​។

​បន្ទាប់ពី​មាន​ហេតុការណ៍​ភ្លើង​កំពុង​ឆេះ​គេ​សង្កេតឃើញ​មានការ​ជញ្ជូន​ចេញ​ជំលៀស​សុទ្ធសឹងតែ​ជា​គ្រឿង​សង្ហា​រឹម​ខ្នាត​យក្ខ​ប្រភេទ​ឈើ​ប្រណិត និង​មិន​ទាន់​កែ​ច្នៃ​មួយ​ចំនួន​ដឹក​តាម​រថយន្ត​ជា​បន្តបន្ទាប់ ។ ហើយ​ប្រជាពលរដ្ឋ​ដែល​មាន​ផ្ទះល្វែង​ជាប់ៗ​គ្នា​នៅ​កន្លែង​ដែល​កំពុង​ឆេះ​ក៏​មមាល​ញឹក​ក្នុងការ​ជញ្ជូន​សម្ភារៈ​ទ្រព្យសម្បត្តិ​រៀងៗ​ខ្លួន​ចេញពី​ក្នុងផ្ទះ​ដាក់​តាម​ដងផ្លូវ​។ យ៉ាងណាក៏ដោយ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាប់ឆេះ​លំនៅដ្ឋាន​មួយ​នេះ​ពុំទាន់​បាន​ដឹង​ចំនួន​ខូចខាត​សម្ភារៈ ទ្រព្យសម្បត្តិ​ពិតប្រាកដ​នៅឡើយ​ទេ ។​

​សូមបញ្ជាក់​ថា ទីតាំង​ដែល​អគ្គីភ័យ​កំពុង​ឆាប់ឆេះ​នេះ​គឺ​ធ្លាប់​ទទួលរង​ការឆាប់ឆេះ​ក្បែរ​បរិវេណ​ផ្ទះ​ជាប់ៗ​គ្នា​នេះ​ចំនួន ៣ លើក​មក​ហើយ​ក៏​បណ្តាលឲ្យ​ស្ត្រី​ចំណាស់​ម្នាក់​ស្លាប់​នៅក្នុង​ភ្លើង​ឆេះ​នោះ​ទៀតផង កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ បូក​រួម​ទាំង​ករណី​នេះ​ទៀត ។ ហើយ​ក្នុង​ខែ​មិថុនា​នេះ ក៏​មាន​អគ្គីភ័យ​លាប​ត្របាក់​លំនៅដ្ឋាន​ចំនួន​២​លើក​មក​ដែរ លើក​ទី​មួយ​កើតឡើង​នៅ​ផ្ទះ​លក់​សំឡរ​ចា​ណា​ង  (​តាម​ភាសា​របស់​ជនជាតិដើម​ភាគតិច​ឡាវ​ធ្លាប់​ហៅ​)​ឈ្មោះ ថន ធុន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជា​មន្ត្រី​យោធា​តំបន់​ប្រតិ​ប​ការ​សឹក​រង​ខេត្ត ដែល​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៥ ហើយ​លើក​ទី​២​កើតឡើង​នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៥ ផ្ទះ​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ឈ្មោះ​ទុយ គឹមហួន ដែល​នៅ​ជាប់​ខាងត្បូង​ផ្សារ​បាន​លុង ស្ថិតនៅ​ភូមិ​ជ័យ​ជំ​នៈ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង នេះ​តែម្តង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​នេះ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង និង​សមត្ថកិច្ច​គ្រប់​លំដាប់​ចុះមក​ជួយ​ធ្វើ​អន្តរាគមន៍​នឹងធ្វើ​កំណត់ហេតុ​ដើម្បី​ដោះស្រាយ​តាម​ស្ថានភាព​ជាក់ស្តែង​នេះ​៕
​សន ចាន់​ឌី​

2015_06_27a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.