ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

សង្វៀន​បញ្ជល់មាន់​ដែល​គេ​បើក​ថ្មី​សាងសង់​នៅលើ​ដី​របស់​លោក​ស្នងកា​រ​នគរបាល​ខេត្ត​ប៉ៃលិន

សង្វៀន​បញ្ជល់មាន់​ដែល​គេ​បើក​ថ្មី​សាងសង់​នៅលើ​ដី​របស់​លោក​ស្នងកា​រ​នគរបាល​ខេត្ត​ប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ បើតាម​សម្តី​ពី​ក្រុម​អ្នកលេង​ល្បែង​បញ្ជល់​មួយចំនួន​បាន​អះអាង​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៥​នេះ​ថា គេ​បាន​ជួល​ដី​របស់​លោក​ឧត្តមសេនីយ៍ត្រី ជា ចាន់​ឌិន​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​បើក​កន្លែង​លេង​ល្បែង​មួយ​នេះ ហើយក៏​មាន​ច្បាប់ទម្លាប់ ចេញពី​កាស៊ីណូ​ម្កុដ​ព្រ​ជ​រួចរាល់​អស់ហើយ ដោយ​ស្ថិត​នៅក្នុង​ផែស្ងួត ដែល​ទើបនឹង​សាងសង់​ថ្មី​របស់​លោក ឡោ ស៊ុន​ជាង ក្នុង​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

​លោក​ឧត្តម សេនីយ៍​ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត ធ្លាប់​មានប្រសាសន៍​ឱ្យដឹង​តាម​ទូរស័ព្ទ​ថា លោក​ពិតជា​បាន​ជួល​ដី​នៅត្រង់​ចំណុច​ខាងលើ ដែល​ជា​ដី​កម្ម​សិទ្ធ​ផ្ទាល់​របស់​លោក​ឲ្យមាន​ការបើក​សង្វៀ​បបញ្ជល់មាន់​(​កីឡា​បក្សី​) ប្រាកដ​មែន តែ​រឿង​ជល់​មាន់ និង​ការជួល​ដី​នេះ ពុំ​មាន​ការ​អ្វី​ពាក់ព័ន្ធ​នឹង​គ្នា​នោះ​ឡើយ ។

​សូមបញ្ជាក់​ថា ចំពោះ​បញ្ហា​ខាងលើ​ដែរ កន្លងទៅ​អ្នក​បើក​សង្វៀន​បញ្ជល់មាន់​ដ៏​ថ្មី​សន្លាង​នេះ ធ្លាប់​បាន​ឆ្លើយ​ឡើង​ថា សង្វៀន​បញ្ជល់មាន់​នេះ ស្ថិតនៅក្រោម​អាជ្ញាប័ណ្ណ​របស់​កាស៊ីណូ​ម្កុដ​ពេជ្រ របស់លោក ឡោ ស៊ុន​ជាង ជា​ម្ចាស់​កាស៊ីណូ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​លោក ឧ​ញ៉ា ជា គា ដែល​ជា​ម្ចាស់​កាស៊ីណូ​ម្កុដ​ពេជ្រ​ពិតប្រាកដ​នោះ បាន​ប្រាប់ឱ្យដឹង​ដែរ​ថា កាស៊ីណូ​ម្កុដ​ពេជ្រ និង​សង្វៀន​ជល់​មាន់​នោះ​មាន​ទីតាំង​ស្ថិត​នៅ​ខុសគ្នា​ឆ្ងាយ​ប្រហែល​២​ទៅ​៣​គីឡូម៉ែត្រ​ពី​គ្នា​ឯណោះ ពោ​គឺ​កាស៊ីណូ​លោក​ស្ថិតនៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ចំណែក​កន្លែ ង​ជល់​មាន់​ស្ថិតនៅ​ភូមិ​អូរ​រអិល មិន​មាន​ការ​អ្វី​ពាក់ព័ន្ធ​ជាមួយ​កាស៊ីណូ​របស់​លោក​ឡើយ ហើយ​កាស៊ីណូ​របស់លោក​អនុញ្ញាតិ​ឱ្យ​តែ​ជន​បរទេស​ចូល​លេង​ប៉ុណ្ណោះ ចំណែក​ជនជាតិ​ខ្មែរ​មិន​ឱ្យ​ចូល​លេង​នោះឡើយ ។

​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ធ្វើ​ការរិះគន់​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​ថា មិនគួរ​អនុញ្ញាតិ​ឱ្យ​មាន​ការបើក​ល្បែង​លេង​នៅក្នុង​ដី​របស់​ខ្លួន​ឡើយ សូម្បី​តែ​ដី​របស់​អ្នក​ផ្សេង​ក៏​ដោយ គួរតែ​ចាត់វិធានការ​បង្ក្រាប​រាល់​ល្បែងស៊ីសង​គ្រប់​ប្រភេទ ព្រោះ​ល្បែង​ទាំង​នោះ​តែង​នាំមក​នូវ​សេចក្តី​ហិន​វិនាស​ទ្រព្យសម្បត្តិ ប៉ះពាល់​ដល់​សន្តិសុខ​សង្គម នាំឱ្យ​កើត​មាន​អំពើហិង្សា​ក្នុង​គ្រួសារ ការ​លួច​ប្លន់​កាប់សម្លាប់ និង​អសន្តិសុខ​គ្រប់បែប​យ៉ាង​ផង​ដែរ  ។

​សូមបញ្ជាក់​ថា ចាប់តាំងពី​សារព័ត៌មាន​ចុះផ្សាយ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ល្បែង​បញ្ជល់​មា ន់​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ ការលេង​ត្រូវបាន​គេ​ផ្អាក​មួយ​រយៈពេល​សិន ដោយ​កំពុង​ច​ចារ​រត់ ច្បាប់​ទៅ​ថ្នាក់លើ ហើយ​ប្រហែល​ខាង​មុខ​ឆាប់ៗ​នេះ គេ​នឹង​ចាប់ផ្តើម​លេង​បន្តទៀត ។ ចាំ​មើល​ថា​តើ​ល្បែង​មាន់​ជល់​ដ៏​ធំ​មួយ​នេះ ត្រូវ​ខាងច្បាប់ សមត្ថកិច្ច បិទ​ឬ​បើក​ឱ្យ​បន្ត​លេង​បែប​នេះ​ថែម​ទៀត ខណៈ​រដ្ឋាភិបាល​កំពុង​តែ​ពង្រឹង​ច្បាប់​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​គ្រប់រូប  ៕
​នីយ៉ា​

2015_06_25a-(9) 2015_06_25a-(4) 2015_06_25a-(7)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.