ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ផ្ទះ​ខារ៉ាអូខេ ៥ កន្លែង​ដែល​ធ្លាប់​ពង្វក់​សិស្ស​និង​រំខាន​អ្នកជិតខាង​ត្រូវ​អជ្ញាធរ​ក្រុង​ចុះ​បិទទ្វារ​

ផ្ទះ​ខារ៉ាអូខេ ៥ កន្លែង​ដែល​ធ្លាប់​ពង្វក់​សិស្ស​និង​រំខាន​អ្នកជិតខាង​ត្រូវ​អជ្ញាធរ​ក្រុង​ចុះ​បិទទ្វារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ ផ្ទះ​ខារ៉ាអូខេ​ឥត​ច្បាប់ ៥ កន្លែង ដែល​ធ្លាប់​ពង្វក់​សិស្សសាលា និង​រំខាន​ដល់​អ្នករស់នៅ​ជិតខាង ត្រូវបាន​អាជ្ញាធរ​ចុះ​បិទទ្វា​អាជីវកម្ម បន្ទាប់​ពី​ពិនិត្យឃើញថា មាន​ការប៉ះពាល់​ការសិក្សា សុខភាព និង​ការរស់នៅ​ ​រំខាន​ដល់​ដំណេក​អ្នកជិតខាង កាល​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ភូមិ​ព្រែក​ព្រះស្តេច​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង​។​

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​អោយដឹងថា ម្ចាស់​ខារ៉ាអូខេ​ទាំង ៥ កន្លែង​មាន ៖ ទី​១ ឈ្មោះ ហ៊ួន ឡៃ​ស៊ីម ភេទ​ស្រី​អាយុ​៦១​ឆ្នាំ មាន ៩ បន្ទប់ ។ ទី​២ ឈ្មោះ ផាន់ វណ្ណៈ ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ មាន​៥​បន្ទប់ ។ ទី​៣ ឈ្មោះ ពៅ គឹមស៊ាន ភេទ​ស្រី​អាយុ ៤៨ ឆ្នាំ​មាន​៨​បន្ទប់ ។ ទី​៤ ឈ្មោះ កង សុមា​ល​ភាព ភេទ ស្រី​អាយុ​៥៥​ឆ្នាំ មាន​១១​បន្ទប់ ។ ទី​៥ ឈ្មោះ ស៊ី ហៀ​ង ភេទ​ប្រុស​អាយុ ៥៩ ឆ្នាំ មាន ៥ បន្ទប់ ។​

​លោក ជា សុឃឿន អាយុ​៧២​ឆ្នាំ (​ប្រពន្ធ​ឈ្មោះ​ហ៊ួន​ឡៃ​ស៊ីម​) ម្ចាស់​អាជីវកម្ម​ខារ៉ាអូខេ ជា​ជើង​ខ្លាំង និង​ធ្លាប់​ប៉ុនប៉ង វាយ​អ្នកសារព័ត៌មាន​ផង​នោះ បានអោយ​សមត្ថកិច្ច​ដឹងថា អ្នកសារព័ត៌មាន​មួយចំនួន​បាន​ផ្សាយ​បំប៉ោង​ការពិត​​ថា កន្លែង​ខារ៉ាអូខេ​ខ្លួន​មាន​អំពើ​អានា​ចារ្យ រូប​លោក​បើក​ប្រហែល ២០ ឆ្នាំ ហើយ​មិន​មាន​អ្វី​ទេ​ ​ហើយ​បើ​មិន​អោយ​សិស្ស​ចូល​ច្រៀង​ទេ​គាត់​នឹង​ដាច់បាយ​ស្លាប់​។​

​លោក សៀង ឯម​វ៉ូ​ន​ស្ហ៊ី អភិបាលក្រុង​បាត់ដំបង​បានអោយដឹងថា បន្ទាប់ពី​មាន​បញ្ហា​និង​បណ្តឹង​មួយចំនួន ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​ព្រះស្តេច​សង្កាត់​ព្រែក​ព្រះស្តេច​ចំពោះ​ ខារ៉ាអូខេ​៥​កន្លែង​ខាងលើ​រូប​លោក​ដឹកនាំ​កម្លាំង​ចុះ​ពី​និត្យ​ផ្ទាល់​ ឃើញថា​ការបើក​គ្មាន​ច្បាប់​ទំលាប់​ជិត​សាលារៀន មាន​បន្ទប់​តូចៗ​     មិន​មាន​បំពាក់​កាំ​ម៉ា​រ៉ា​សុវត្ថិភាព តាម​ស្តង់ដា ជា​អាថ៌កំបាំង​    ​អាច​សិស្ស​នាំគ្នា​ចូល​ច្រៀង​តែ​២​នាក់​(១​គូៗ​) និង​អាច​សេព​ប្រើប្រាស់​គ្រឿងញៀន ខុសច្បាប់​ផង​ដែរ អប់រំ​និង​សម្រេច​អោយ​ម្ចាស់​ហាង​ខារ៉ាអូខេ​ទាំង ៥ កន្លែង​ផ្អាក​ធ្វើ​អាជីវកម្ម​    ​បើ​នៅ​មាន​ការបើក​បន្តទៀត​សមត្ថកិច្ច​ចុះ​មក​រុះរើ​យក​សម្ភារៈ​រូបលោក​មិន ​ទទួលខុសត្រូវ​ឡើយ ។ ចំពោះ​ការស្នើរ​សុំ​បើក​អាជីវកម្ម​ខារ៉ាអូខេ​ឡើងវិញ រង់ចាំ​ការពិនិត្យ​សម្រេច​ពី​លោក​អភិបាលខេត្ត​បាត់ដំបង ៕
​សុខ កុសល​

2015_06_23a (1) 2015_06_23a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.