ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ==> សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ

រថយន្ត​ដឹក​ជន្លង់ម្រេច​ជិត ២០០​ដើម ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ក្រចេះ​ ៖ កាលពី​វេលា​ម៉ោង ៩ និង​៣០​នាទី ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​រោងចក្រ ឃុំ​ស្នួល ខេត្ត​ក្រចេះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ ដែល​មាន​កងរាជអាវុធហត្ថ​ខេត្ត និង​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល និង​រដ្ឋបាល​ព្រៃឈើ​ឆ្លូង បាន​សហការ​គ្នា​ចុះ​បង្ក្រាប និង​ចាប់​រឹបអូស បាន​រថយន្ត​ម៉ាក​សាំង​យ៉ុង មួយគ្រឿង ដែល​ដឹក ជន្លង់ម្រេច​ចំនួន​ជិត ២០០​ដើម​។​

​ដោយឡែក មុន​នឹង​មាន​ការចាប់​រថយន្ត​ខាងលើ​នេះ គេ​ឃើញ​រថយន្ត​សាំង​យ៉ុង​មួយគ្រឿង កំពុង​តែ​ដឹក ជន្លង់​ម្រេច ចេញពី​តំបន់​ស្រែ​ស្រូវ ស្រុក​សំបូរ ខេត្ត​ក្រចេះ បម្រុង​បើក​ចូល​ទៅ​កាន់​ស្រុក​មេមត់ ។ លុះ​ពេល​រថយន្ត ដឹក​ជន្លង់ម្រេច​នោះ បើក​មកដល់​កន្លែងកើតហេតុ​ខាងលើ ទើប​សមត្ថកិច្ច​ជំនាញ​ស្ទាក់​ចាប់បាន ។​

​លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នួល បានឱ្យដឹងថា ឈ្មួញ​បាន​ដឹក​ជន្លង់ម្រេច​ចេញពី​ស្រែ​ស្បូវ ស្រុក​សំបូរ ខេត្ត​ក្រចេះ ឆ្លងកាត់​ស្រុក​ស្នួល ឆ្ពោះ​ទៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ប៉ុន្តែ​រថយន្ត​នោះ​បើក​មិនទាន់​ដល់​គោលដៅ​ផង ក៏​ត្រូវ​កម្លាំង​របស់លោក​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត​បង្ក្រាប​តែម្តង ។ ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​ចាប់ មិន​បាន​អ្នកបើកបរ​នោះទេ ពីព្រោះ​គេ​បាន​រត់គេចខ្លួន​បាត់​ចោល​រថយន្ត និង​ជន្លង់ម្រេច​ជិត ២០០​ដើម ទេបិ​សមត្ថកិច្ច ដកហូត​យក​មក​ចាត់​ការ​តាម​ច្បាប់ ។ ក្រោយពេល​កើតហេតុ រថយន្ត និង​ជន្លង់ម្រេច ត្រូវបាន​យក មក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នួល ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​ចូល​ខ្លួន​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។​/

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.