ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​អភិបាល​ស្រុក​កំពង់ត្រាច បញ្ជា​ដល់​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​ហាមឃាត់​ប្រជាពលរដ្ឋ​ដែល​កំពុង​កាប់​ទន្ទ្រាន​យក​ដី​បឹង​ឈូក ដែល​ជា​ស​ម្ប​តិ្ត​រដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ ក្នុងនោះ​មាន​អាជ្ញាធរ​ស្រុក កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ នៅ​ព្រឹក​ថ្ងៃទី​១១​ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បាន​ចុះ​ទៅ​ហាមឃាត់​ការកាប់​វាត​យក​ដី​បឹង​ឈូក ដែល​ជា​បឹង​ប្រវត្តិសាស្ត្រ​របស់​រដ្ឋ នៅ​ចំណុច​ស្ពាន​រូង ក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត ។ ចំពោះ​ការចុះ​ឃាត់ឃាំង​ដូច​ខាងលើ​នេះ បាន​អនុវត្ត​ឡើង តាម​បញ្ជា​ផ្ទាល់​ពី​សំណាក់ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច​ទើបតែ​ទទួល​តំណែង​ថ្មី ដែល​កន្លងមក​លោក​អភិបាល​ស្រុក​រូប​នេះ​ហាមប្រាម​ដាច់ខាត​មិន​ឱ្យ​បុគ្គល​ណា​ម្នាក់​កេងប្រវ័ញ្ច​យកស​ម្ប​តិ្ត​សាធារណៈ​នោះ​ឡើយ​។​

​តាម​ប្រភព​ពី​ក្រុម​សមត្ថកិច្ច​ចម្រុះ​ដែល​ចុះ​មក​រេ​រាំង​កុំឱ្យ​មាន​ការកាប់​វាត​យក​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ​បាន​អះអាង​ថា កាលពី​ព្រឹក​ថ្ងៃទី​១១​ខែ​ឧសភា ឆ្នាំ​២០១៨ មាន​មនុស្ស​ប្រមាណ​ពី​៥​ទៅ​៦​នាក់​ប្រដាប់​ដោយ​កាំបិត​ផ្គាក់ និង​ម៉ាស៊ីន​កាត់​ស្មៅ បានធ្វើ​សកម្មភាព កាប់ឆ្ការ​នៅក្នុង​បឹង​ឈូក ចំណុច​ភូមិ​បឹង​ធំ ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច បំណង​វាត​យក​ជា​កម្មសិទ្ធិ ទើប​អភិបាលស្រុក​បញ្ជា​ឱ្យ​អាជ្ញាធរ​ក្រោម​ឱវាទ និង​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ហាមឃាត់​កុំឱ្យ​មាន​ការកាប់​វាត ទន្ទ្រាន​បន្តទៀត ។​

​ក្រុម​សមត្ថកិច្ច​បាន​បញ្ជាក់ថា អ្នក​ដែល​ជួល​កម្មករ​ឱ្យ​ចុះ​ទៅ​កាប់ឆ្កា​របឹង​ឈូក​ខាងលើនេះ ឈ្មោះ សំ អេ​ន និង​ប្រពន្ធ​ឈ្មោះ សេង យិ ដោយ​ពួកគាត់​បាន​អះអាង​ថា​ដី​បឹង​នេះ​គាត់​កាន់កាប់​រាប់សិប​ឆ្នាំ​មកហើយ ទើប​គាត់​ហ៊ាន​កាប់​ឆ្ការ​បែបនេះ​។​

​បើ​យោង​តាម​ប្រភព​ពី​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​លួច​ទម្លាយ​ថា បុគ្គល​ដែល​ហ៊ាន​បំពាន​ទៅលើ​ដី​បឹង​ជាស​ម្ប​តិ្ត​រដ្ឋ​ដោយ​មិន​ខ្លាចញញើត​បែបនេះ ដោយសារតែ​មាន​មន្ត្រី​អន្ទើ​សៗ​២​ឬ​៣​នាក់​នៅ​ស្រុក​កំពង់ត្រាច​ចាំ​ជួយ​ជ្រោមជ្រែង​ពីក្រោយ​ខ្នង ក្នុង​គោលបំណង​ដើម្បី​ទាញយក​ផលប្រយោជន៍​មួយចំណែក​ដែរ ទើប​ធ្វើឱ្យ​បុគ្គល​ទាំងនេះ​ឡើង​កូដ​មិន​ខ្លាច​ច្បាប់ទម្លាប់​ឡើយ​។​ប្រភព​ច្បាស់​ការណ៍​បាន​បង្ហើប​ទៀតថា ត្រង់​ចំណុច​មុខ​ដី​បឹង​ឈូក​ជាប់​នឹង​ផ្លូវជាតិ​លេខ​៣១ បច្ចុប្បន្ន​នេះ​កំពុង​មាន​ហាងឆេង​ខ្លាំងណាស់ ហើយ​បើ​ក្រសោប​យកបាន​វិញ​គឺ​មាន​តម្លៃ​មិនតិច​ម៉ឺន​ដុល្លារ​នោះទេ ។ ម្ល៉ោះហើយ ទើប​មាន​បុគ្គល​ដែល​មានចិត្ត​មហិច្ឆិតា​បាន​ប្រើ​គ្រប់​រូបភាព​ដើម្បី​ក្រ​សោប​យក​ដី​បឹង​របស់​រដ្ឋ​នេះ​ឱ្យបាន ទោះជា​ប្រើ​តាម​វិធី​ណាក៏ដោយ​។​

​ប្រភព​ដដែល​បានឱ្យ​ដឹង​ផង​ដែរ​ថា កាល​ពី​អាជ្ញាធរ​ស្រុក​មុន​កាន់តំណែង ប្រឡាយ​និង​មាត់​បឹង​ស្ថិត​ក្បែរ​ចំណុច​នេះ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ចាក់​ល​ប់យក​ធ្វើជា​កម្មសិទ្ធិ​បន្ត​គ្នា ស្ទើ​បាត់​រូបរាង​អស់​ទៅហើយ ចាប់ពី​ខាងកើត​ទីប្រជុំជន​ស្រុក​កំពង់ត្រាច រហូតមក​ទល់​នឹង​ភូមិសាស្ត្រ​ឃុំ​អង្គ​សុរភី ដែល​មាន​ប្រវែង​រាប់គីឡូម៉ែត្រ ប៉ុន្តែ​ឥឡូវនេះ​ក៏​នៅ​មាន​សកម្មភាព​ទន្ទ្រាន​ជា​បន្តបន្ទាប់ តែ​ត្រូវបាន​រេ​រាំង​ដោយ​អាជ្ញាធរ​ស្រុក​បច្ចុប្បន្ន ។ ដូច្នេះ​គេ​ចាំ​មើល​ថា តើ​អភិបាលស្រុក​ថ្មី អាច​ទប់ស្កាត់​រាល់​ការបំពាន​ពី​បុគ្គល​ម្នាក់​នេះ​បាន​ដែរ​ទេ ។

​ម្យ៉ាងទៀត​បឹង​ឈូក​នេះ​ជា​ដង្ហើម​ស្លាប់ រស់​របស់​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​ជា​បឹង​សម្រាប់​បញ្ចៀស​ទឹកជំនន់​ភ្លៀង​ដែល​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពីរ​គឺ​ឃុំ​បឹង​សាលា​ខាងជើង និង​ឃុំ​កំពង់ត្រាច​ខាងកើត កំពុង​ប្រឈម​នឹង​ការលិចលង់ ខណៈ​មាន​ការ​លប់​បឹង​ឈូក​ដែល​ជា​ជ្រលង​បង្ហៀរទឹក​ចេញពី​ភូមិសាស្ត្រ​ខាងលើ​។​

​ជាមួយគ្នានេះ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច​ថ្មី នៅ​ព្រឹក​ថ្ងៃទី​១១​ខែ​ឧសភា ឆ្នាំ​២០១៨ លោក​បាន​បញ្ជាក់​ប្រាប់ កម្ពុជា​ថ្មី ឱ្យដឹងថា លោក​មិន​ព្រម​អនុញ្ញាត​ឱ្យ​បុគ្គល​ណា​ម្នាក់​បំពារបំពាន​រំលោភ​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ឡើយ ពិសេស​បឹង​ឈូក​ចំណុច​ស្ពាន​រូង​នេះ​តែម្តង គឺ​ដាច់ខាត​ត្រូវ​តែ​រក្សា​ឱ្យ​នៅ​គង់វង្ស​ដូចដើម ។​

​លោក​បាន​ឱ្យដឹងទៀតថា លោក​មិន​បណ្តែតបណ្តោយ​ឱ្យ​បុគ្គល​ម្នាក់​ទៅ​បំផ្លាញ​ប្រជាពលរដ្ឋ​រាប់រយ​នាក់​នោះ​ទេ ដឹង​ស្រាប់​ហើយ​បឹង​ឈូក​នេះ​ជា​បឹង​ធម្មជាតិ​និង​ជា​ដង្ហើមរស់​របស់​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ ស្ថិតក្នុង​ភូមិ​ដាសស្គរ ឃុំ​បឹង​សាលា​ខាងជើង និង​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត​។​

​សូមបញ្ជាក់​ថា កន្លងមក​មាន​បុគ្គល​មួយចំនួន​ចេះតែ​ដណ្តើម​ប្រជែង​ចាក់ដី​លុប​បឹង​ឈូក​ត្រង់ចំណុច​(​ស្ពាន​រូង​)​បំណង​បំពាន​យក​ជា​ញឹកញាប់ ប៉ុន្តែ​ត្រូវបាន​រេ​រាំង​ដោយ​អាជ្ញាធរ​ស្រុក ។ ដូច្នេះ​គេ​ចាំ​មើល​ថា តើ​ការ​ហាមប្រាម​របស់​អាជ្ញា​ធរមាន​ប្រសិទ្ធភាព​ដែរ​ទេ ហើយ​អ្នក​នៅ​ពីក្រោយ​ក្នុង​ករណី​បំពាន​យក​ដី​រដ្ឋ​នេះ​តើ​គេ​មាន​ខ្នងបង្អែក​ប៉ុណ្ណា​ទៅ​ទើប​ថ្លើមធំ​បែបនេះ​។​

​ជាថ្មី​ម្តងទៀត មហាជន ពិសេស​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​កំពង់ត្រាច សំណូមពរ​ដល់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ដែល​ទើប​កាន់តំណែង​ថ្មី សូម​លោក​ជួយ​ពិនិត្យ​រាល់​ករណី​រំលោភបំពាន​មក​លើ​ដី​រដ្ឋ​ដូច​ខាងលើ​នេះ​ផង​៕
​សេង ណា​រិទ្ធ​

 

 

r180512a3 r180512a2 r180512a1 r180512a4 r180507b2 r180507b3 r180507b1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.