ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ==> ឧត្តមសេនីយ៍ត្រី សៀ ទីន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ==> សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ (Video inside) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រកាសផ្ទេរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី, លោក គង់ គឹមនី ជំនួសលោក ថង សាវុន ==> អភិបាលខេត្តប៉ៃលិន បួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី ==> ពោធិ៍សាត់ត្រៀមបង្អួតសម្រស់ផ្កាក្ងោកក្រហមឆ្អៅ យ៉ាងយូរឆ្នាំក្រោយ! លោក ខូយ រីដា ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ឆ្លងកាត់ទីសក្ការៈ ទេពឧកញ៉ា ឃ្លាំង មឿង ==> អញ្ជើញលោកផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ? ==> សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួន

​រថយន្ត​បែន​ដឹក​គល់​ក្រញូ​ជៀស​គ្នា​ក្រឡាប់​ចូល​ប្រឡាយ​នៅ​ក្រុង​បា​លុង​

​រថយន្ត​បែន​ដឹក​គល់​ក្រញូ​ជៀស​គ្នា​ក្រឡាប់​ចូល​ប្រឡាយ​នៅ​ក្រុង​បា​លុង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរី ៖ រថយន្ត​ហ៊ីយ៉ាន់ដាយ ហី​ណូ​បែនបាន​បើក​ពី​លិច​មក​កើត​បម្រុង​ចូល​ក្រុង​បាន​លុង ហើយ​មក​ដល់​ចំណុច​ផ្សារ​តាយសេង ក៏​បាន​ជៀស​រថយន្ត​មួយទៀត​ដែល​បើក​បញ្ច្រាសទិ​គ្នា​បណ្តាល​ឲ្យ​រ៉េ​ចង្កូត​ធ្លាក់ចូល​ប្រឡាយ​ក្បែរ​ចិញ្ចើម​ផ្លូវជាតិ​៧៨ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​៤ សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​អ្នកឃើញ​ហេតុការណ៍​បានឲ្យដឹង​ថា​រថយន្ត​ម៉ាក​បែន ពណ៌​ស បើ​ពី​លិច​មក​កើត​ដោយ​ដឹក​គល់ឈើ​ក្រញូង​និង​ឈើ​ជ្រុង​(​ក្រញូង​) បាន​បើក​មកដល់​ចំណុច​ខាងលើ​ក៏​ជៀ​សនឹង​រថយន្តធំ​មួយទៀត​បើក​ពី​កើត​ទៅ​លិច​ដល់​ណុ​ច​កើតហេតុ​ខាងលើ​ក៏​បាន​រ៉េ​ចង្កូត​ធ្លាក់​ប្រឡាយទឹក​ខាងស្តាំ​ដៃ ចំណែក​តៃកុង​ឡាន មិន​រងរបួស​ទេ និង​អ្នកធ្វើដំណើរ​តាមផ្លូវ​ចំណុចកើតហេតុ​នោះ​ពុំ​មាន​ប៉ះពាល់ និង​រងគ្រោះថ្នាក់​នោះ​ទេ ហើយ​រថយន្ត​ដែល​ធ្លាក់​ចូល​ប្រឡាយ​នោះ​ម៉ាក​ហ៊ីយ៉ាន់ដាយ ហី​ណូ បែន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-9999 ដោយ​ដឹក​គល់ឈើ និង​ឈើ​ក្រញូង​ពេញព្រៀប ហើយ​តៃកុង​ឡាន​បាន​រត់​បាត់​ស្រមោល​។

​ក្រោយ​កើតហេតុ​គេ​បាន​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​កងកម្លាំង​កងរាជអាវុធហត្ថ​ក្រុង និង​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​-​ក្រសួង មក​មើល​និង​អូស​រថយន្ត​យកទៅ​រក្សាទុក​។
​ប្រភព​កន្លែងកើតហេតុ​បានឲ្យដឹង​ទៀត​ថា​រថយន្ត​ខាងលើ​រកស៊ី​ដឹក​គល់​ក្រញូង​នេះ​ជា​យូរណាស់​មកហើយ​ទើប​ពេលនេះ​ទេ​បើក​គេ​ដឹង ឫ​មួយ​ក៏​សមត្ថកិច្ច​ខាងលើ​ដឹង​តែ​ធ្វើ​មិនឃើញ មិនដឹង សង្ស័យ​ទទួល​សំណូក​ពី​ក្រុម​អ្នករកស៊ី​ខាងលើ​៕
​ជីវ៉ា​

 

2015_06_21a (2) 2015_06_21a (3)

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.