ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ==> ឧត្តមសេនីយ៍ត្រី សៀ ទីន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ==> សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ (Video inside) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រកាសផ្ទេរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី, លោក គង់ គឹមនី ជំនួសលោក ថង សាវុន ==> អភិបាលខេត្តប៉ៃលិន បួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី ==> ពោធិ៍សាត់ត្រៀមបង្អួតសម្រស់ផ្កាក្ងោកក្រហមឆ្អៅ យ៉ាងយូរឆ្នាំក្រោយ! លោក ខូយ រីដា ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ឆ្លងកាត់ទីសក្ការៈ ទេពឧកញ៉ា ឃ្លាំង មឿង ==> អញ្ជើញលោកផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ? ==> សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួន

ពិធី​សម្ភោ​ធ​សមិទ្ធផល​នានា ក្នុង​វត្ត​សិរី​ស​ន្ឋ​វង្ស ក្រុង​ក្រចះ​

ពិធី​សម្ភោ​ធ​សមិទ្ធផល​នានា ក្នុង​វត្ត​សិរី​ស​ន្ឋ​វង្ស ក្រុង​ក្រចះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ក្រចេះ ៖ ព្រះវិហារដ៌​ថ្មីស្រឡាង​រួមទាំង សម្ធិ​ផល​មួយចំនួនទៀត  ដែល​ទើបនឹង​បញ្ជប់​ការសាងសងនា​ពេល​ថ្មីៗ​កន្លងមកនេះ នៅ​ព្រឹក​ថ្ងៃទី​១៨ មិថុនា ២០១៥ នេះ​ត្រូវ​ដាក់​សម្ភោ​ធ​អោយ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព   ឯ​.​ឧ ទេសរដ្ឋមន្ត្រី អឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបណីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ក្រចេះ​និង​មណ្ឌលគិរី  ព្រមទាំង ឯ​.​ឧ លោកជំទាវ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ក្រចេះ​។​

​លោក យិន វណ្ណាះ អភិបាលក្រុង​ក្រចេះ បាន​រាយ​កាណ៌​ពី​ប្រវត្តិ​ព្រះវិហារ​និង​ការចំនាយ​ទឹកប្រាក់​សាងសង ដោយ​បាន​បញ្ជាក់ថា ព្រះវិហារ​ចាស់​ដែល​មាន​សភាព​ទ្រុឌទ្រោម ហើយ​មាន​អាយុកាល​ជាង​ស​ត្ស​វត្ត​កន្លងមកនេះ ត្រូវបាន​វាយចោល ហើយ​បាន​សាងសង​នូវ​ព្រះវិហារ​ថ្មី ដែល​ជា​ផ្តួចផ្តើម​ពី ព្រះ​មេគណ​ខេត្ត ជន ស៊ី​អ៊ឹម និង​អាជ្ញាធរ​ខេត្ត ដែល​ចាប់​សាងសង​ព្រះវិហារ​ថ្មី​នេះ ចាប់ពី​ថ្ងៃ​ទី​០៤ ឧសភា ២០០៩ មក​ហើយ​រួចរាល់​ជា​ស្ថាពរ នៅ​ថ្ងៃ​ទី​១២​មិថុនា ២០១៥​នេះ ដោយ​មាន​ការ​ជ្រុម​ជ្រែង គាំទ្រ ឧ​ប​ត្ត​ម្ភ  ឯ​.​ឧ  លោកជំទាវ ដែលជា​អ្នក​តំណាង​រា​ស្រ ចុះ​ជួយ​ខេត្ត​ក្រចេះ និង​សប្បរ​សជន ជិត​ឆ្ងាយ​ជាច្រើនរូប​ទៀត​ដែល​មាន​សុទ្ឋា​ជ្រះធ្លា ក្នុង​ការកសាង​វិស័យ​ពុទ្ឋចក្រ អោយ​កានតែ​មាន​ភាព​រីកចំរើន ហើយ​ចំណាយ​ថវិការ​សរុប​អស់ ជាង​៣៤​ម៉ឺន ដូលា​សហរដ្ឋអាមេរិក​។​

​មាន​ប្រសា​សន៌​សំណោះសំណាល​ក្នុង​ពិធី​សម្ភោធ​ព្រះវិហារ​សិរីស​ន្ឋ ក្រុង​ក្រចេះ  ឯ​.​ឧ ទេសរដ្ឋមន្ត្រី អឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបណីយកម្ម និង​សំណង់  បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់​សប្បរ​សជន ជិត​ឆ្ងាយ​ដែល​បាន​ចូលរួម ឧ​ប​ត្ត​ម្ភ ការ​ជ្រម​ជ្រែង គាំទ្រ ទាំង​ថវិកា ទាំង​កំលាំងចិត្ត កាយ ដើម្បី​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​ពុទ្ឋចក្រ ខ្មែរ​អោយ​កាន់តែ​មាន​ភាព​រីកចំរើន រ៉ុង​រឿង ត​ទៅ​មុខ ។​

​ឯ​.​ឧ ទេសរដ្ឋមន្ត្រី អឹម ឈុនលឹម មាន​ប្រសា​សន៌​បន្តថា ការចូលរួម កសាង​ស​ម្ឋិ​ផល​ក្នុង​វត្ត​អារាម​នាពេលនេះ គឺ​ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង ជា​មួយ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ធ្វើ​អោយ​វិស័​ពុទ្ឋសាសនា​ខ្មែរ​យើង រីកចំរើន ក៌ដូចជា​ការសាង​ផល​បុណ្យ​សម្រាប់​ទៅ​ជាតិ​ក្រោយ របស់​អ្នក​បាន​ចូលរួម​កសាង​។​

​ឯ​.​ឧ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបណីយកម្ម និង​សំណង់  បានអោយដឹងថា ស​ម្ឋិ​ផល​ដែល​ត្រូវដាក់​សម្ភោ​ធ​អោយ​ប្រើប្រាស់ នាពេល​នេះ​រួមមាន ព្រះវិហារ ដងទង់​និង​បូជនីយដ្ឋាន​យាយ​ខៀវ ក្លោងទ្វារ សាលាឆាន របង​វត្ត សួនច្បារ កុដិ និង​ចាក់សាប​ក្នុង​ទីធ្លា​វត្ត ទំហំ ១០.៣៧០ ម៉ែត​ក្រឡា ដែល​ចំណាយ ទឹកប្រាក់​អស់​ជាង​៣៤ មឺ​ុ​ន  ដូលា សហរដ្ឋអាមេរិក ហើយ​នៅ​ខ្វះ​ថ្លៃឈ្នួល​ជាង នូវ​ទឹកប្រាក់ ១៩.៧៥៧.៣៣ ដូលា ហើយ​ក្នុង​ពិធី​សម្ភោ​ធ​នោះដែរ ឯ​.​ឧ ទេសរដ្ឋមន្ត្រី អឹម ឈុនលឹម  ព្រមទាំង​ឯ​.​ឧ លោកជំទាវ ដែល​ជា​ក្រុមការងារ​ចុះ​ជួយ​ខេត្ត បាន​ផ្តល់​ថវិការ​១៧០០០​ដូលា ទៀត​ដើម្បី​ជួយ​បង្កុប់​អោយ​ថ្លៃឈ្នួ​លជាង ។​ក្នុង​ពិធី​នោះ​ដែរ​ឯ​.​ឧ ទេសរដ្ឋមន្ត្រី អឹម ឈុនលឹម បាន​បំពាក់​គ្រឿង​ឥស​រ្សះ​យ​ស្ស័ ជូន​ព្រះចៅអធិការ​មួយចំនួន នៅតាម​បណ្តា​វត្ត​ក្នុង​ក្រុង​ក្រចេះ​ដែល​បាន​បំពេញ​ស្នាដៃ​ល្អ​ក្នុង​ដឹក​ក្នុង​វិស័យ​ព្រះពុទ្ឋ​សាសនា​បាន​ល្អប្រសើរ ៕

2015_06_21a (1) 2015_06_21a (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.