ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ==> ឧត្តមសេនីយ៍ត្រី សៀ ទីន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ==> សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ (Video inside) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រកាសផ្ទេរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី, លោក គង់ គឹមនី ជំនួសលោក ថង សាវុន ==> អភិបាលខេត្តប៉ៃលិន បួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី ==> ពោធិ៍សាត់ត្រៀមបង្អួតសម្រស់ផ្កាក្ងោកក្រហមឆ្អៅ យ៉ាងយូរឆ្នាំក្រោយ! លោក ខូយ រីដា ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ឆ្លងកាត់ទីសក្ការៈ ទេពឧកញ៉ា ឃ្លាំង មឿង ==> អញ្ជើញលោកផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ? ==> សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួន

សមត្ថកិច្ច​ឃាត់​រថយន្ត​ក្រុមហ៊ុន​ឱសថ​ហ្វា​ម៉ា​មេ​ដ ដឹក​ឱសថ​ចែកចាយ គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ និង​ក្រសួង​សុខាភិបាល​

សមត្ថកិច្ច​ឃាត់​រថយន្ត​ក្រុមហ៊ុន​ឱសថ​ហ្វា​ម៉ា​មេ​ដ ដឹក​ឱសថ​ចែកចាយ គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ និង​ក្រសួង​សុខាភិបាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង ឃាត់​រថយន្ត​ក្រុមហ៊ុន​ឱសថ​ហ្វា​ម៉ា​មេ​ដ ដឹក​ឱសថ​ចែកចាយ គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ និង​ក្រសួង​សុខាភិបាល ធ្វើការ​ផាកពិន័យ​និង​អប់រំ កាល​វេលា​ម៉ោង​៣​និង​១៥​នាទី រសៀល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៥​នៅ​ចំណុច​ផ្លូវ​លេខ ស្ថិតក្នុង​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​

​លោក​វរសេនីយ៍ឯក ម៉ៅ រង្សី នាយការិយាល័យ​នគ​រន​បាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បានឲ្យដឹងថា យោង​តាម​បណ្តឹង របស់​ក្រុមហ៊ុន​ផលិត​ឱសថ​មួយ និង​ការស៊ើបអង្កេត​របស់​កម្លាំង​ជំនាញ ទើប​យើង​ឈានទៅ ឃាត់​រថយន្ត​១​គ្រឿង របស់​ក្រុមហ៊ុន ហ្វា​ម៉ា​មេដ ដែល​ដឹក​ឱសថ​ស្របច្បាប់​ក្នុងស្រុក តែ​ក្រុមហ៊ុន​នេះ​បាន​លួច​បន្លំ ចែកចាយ​ឱសថ​មួយចំនួន ដែល​ផលិត​នៅ​ប្រទេស​បារាំង ដោយ​គ្មាន​បិទ​ល​តប​ត្រ និង​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​ជំនាញ​ឡើយ​។ រឹបអូស​បាន​ឱសថ ដែល​ផលិត​នៅ​ប្រទេស​បារាំង មាន​ចំនួន​១៨​មុខ ប្រគល់​ឲ្យ​មន្ទីរ​ជំនាញ​ចាត់ការ​តាមច្បាប់​។​

​បុរស​ម្នាក់​ភាគី​ខាង ​បណ្តឹង​បាន​និយាយថា លោក​ជា​តំណាង​ឲ្យ​ក្រុមហ៊ុន AstraZeneca ដែលជា​ក្រុមហ៊ុន​ផលិត និង​ចែកចាយ​ឱសថ នៅ​ប្រទេស​បារាំង បានប្រគល់​សិទ្ធិ ឲ្យទៅ​ក្រុមហ៊ុន DKSH ជា​អ្នក​ចែកចាយ​ផ្តាច់មុខ​នៅក្នុង​ស្រុក​ខ្មែរ តែ​ដោយសារ​តែ មាន​ជន​ខិលខូច​មួយចំនួន បាន​បន្លំ​នាំចូល​ខុសច្បាប់ ហើយ​ចែកចាយ​លើ​ទីផ្សារ​ក្នុងស្រុក ទើប​ក្រុមហ៊ុន​ខាងលើ បាន​ឲ្យ​លោក​ធ្វើការ ស៊ើបអង្កេត តាមរក​ក្រុមហ៊ុន ដែល​ធ្វើ​សកម្មភាព ចែកចាយ​លើ​ទីផ្សារ​ដោយ​ខុសច្បាប់ នូវ​ផលិតផល​ឱសថ របស់​ក្រុមហ៊ុន​ខាងលើ ។​

​ លោក ហាស់ អស​នី ប្រធានការិយាល័យ​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ​និង​គ្រឿងសំអាង នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បានបញ្ជាក់​ថា ដោយ​មាន​កិច្ចសហការ ពី​កម្លាំង​នគរបាល​ជំនាញ ទើប​យើង​ឈាន​ដល់​បង្ក្រាប បាន​រថយន្ត​ចែកចាយ​ឱសថ គ្មាន​ច្បាប់​អនុញ្ញាត ។​ឱសថ​ដែល​យើង​រឹបអូស​បាន​នោះ គឺជា​ឱសថ​សុទ្ធ​ល្អ មិនមែន​ក្លែងក្លាយ​នោះទេ គឺ​ផលិត​នៅ​ប្រទេស​បារាំង តែ​ខុស​ត្រង់​ថា ក្រុមហ៊ុន​នេះ​បាន​បន្លំ លួច​នាំ​ចូល​ដោយ​ខុសច្បាប់ មិន​មាន​បិទ​ល​តប​ត្រ និង​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ហើយ​ធ្វើការ​ចែកចាយ ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​របស់​ខ្លួន ទើប​យើង​សហការ​គ្នា​ចុះ​ស្រាវជ្រាវ​ចាប់​បាន​។​ឱសថ​ដែល​យើង​បង្ក្រាប ធ្វើ​កំណត់ហេតុ រឹបអូស​វត្ថុតាង​ទាំងនោះ​យកទៅ​រក្សាទុក ដើម្បី​រាយការណ៍​ទៅ​ក្រសួង ដើម្បី​សម្រេច​និង​បន្ត​ចុះ​ត្រួតពិនិត្យ ពេល​ក្រោយ​ទៀត ចំណែក​អ្នក​ចែកចាយ​ឱសថ​ឲ្យ​គាត់ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ធ្វើ​សកម្មភាព ផាកពិន័យ និង​ធ្វើ​ការអប់រំ​រួច​អនុញ្ញាត​ឲ្យ​គាត់​ទៅ​ផ្ទះ​វិញ ៕

 2015_06_20a (2) 2015_06_20a (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.