ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

ខេត្ត​កំពត​ប្រារព្ធ​ខួប​លើក​ទី​១៥៥​ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍ​ច័ន្ទ​ក្រហម​៨​ឧសភា​ឆ្នាំ​២០១៨

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​០១​ខែ​ឧសភា ឆ្នាំ ២០១៨ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត  បាន​ប្រារព្ធ​ពិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លើក​ទី​១៥៥​ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍ​ច័ន្ទ​ក្រហម​៨​ឧសភា​ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​”​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា មិន​ទុក​ន​ណា​ម្នាក់​ចោល​”​។​

​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​មណ្ឌល​កីឡាដ្ឋាន​ខេត្តកំពត ក្រោម​អធិបតីភាព លោក បណ្ឌិត ប៉ែន ស៉ីម៉ន ទេសរដ្ឋមន្ត្រី និង​ជា​ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​វត្តមាន​ចូលរួម​ជា​សមាជិក សមាជិការ​ពី​សំណាក់ លោក លោកស្រី ជា​សមាជិក​-​សមាជិកា សាខា​កាកបាទក្រហមកម្ពុជា ខេត្ត និង​អនុសាខា​ក្រុង ស្រុក សិស្ស និស្សិត​យុវជន​ស្ម័គ្រចិត្ត​ព្រមទាំង​សប្បុរសជន សរុប​ចំនួន​ប្រមាណ​៣៥០០​នាក់​។​

​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត បាន​អាន​របាយការណ៍​ស្វាគមន៍​បង្ហាញ​អំពី​លទ្ធផល​សម្រេច​បាន​ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​បាន​អនុវត្តន៍​សកម្មភាព​នា​រយៈពេល​កន្លងមក​និង​ប្ដេជ្ញា​បន្ត​ខិតខំ​បំពេញ​ឱ្យបាន​សម្រេច​នូវ​យុទ្ធសាស្ត្រ​ថ្មី​របស់​កាកបាទក្រហម​កម្ពុជា​រយៈពេល​១០​ឆ្នាំ​(២០១១-២០២០) ។​ពិសេស​ការងារ​ពង្រឹង​អភិបាលកិច្ច​ល្អ​ដើម្បី​បង្កើន​សមត្ថភាព​គ្រប់គ្រង​ទាំង​នៅ​ថ្នាក់​សាខា និង​អនុសាខា ក្នុង​គោលបំណង​លើកកម្ពស់​តម្លៃ​មនុស្សធម៌ និង​កៀរគរ​រក​មូលនិធិ​ដើម្បី​បន្ត​ធ្វើ​ប្រតិបត្តិ​ការជួយ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ដោយ​គ្រោះមហន្តរាយ វិបត្តិ​ភ័យ​ផ្សេងៗ​ដោយ​ពុំ​មាន​ការរើសអើង បែងចែក​ពូជសាសន៍ ជំនឿ​សាសនា និន្នាការ​នយោបាយ ដោយ​មិន​ទុក​អ្នកណាម្នាក់​ចោល​ឡើយ ក្នុង​ជំហរ​ស្មារតី​លើ​គោលការណ៍​គ្រឹះ​ទាំង​ប្រាំពីរ របស់​កាកបាទក្រហម​កម្ពុជា​។​

​ក្នុងឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី ប៉ែន ស៉ីម៉ន បាន​អាន​នូវ សេចក្ដី​ថ្លែង​ការ​របស់​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​បាន​មានប្រសាសន៍  សម្តែង​នូវ​អំណរ​សាទរ និង​ថ្លែង​អំ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាជិក សមាជិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​គ្រប់​ថ្នាក់ និង​អ្នកស្មគ្រ័ចិត្ត​ព្រមទាំង​សប្បុរសជន​អង្គការ​ដៃគូ​នានា​ទាំង​អស់​ដែល​តែងតែបាន​យកចិត្តទុកដាក់​និង​កំពុង​បន្ត​ផ្តល់​ការគាំទ្រ​យ៉ាង​សកម្ម​ទាំង​ថវិកា សម្ភារៈ​និង​ស្មារតី​ដល់​ចលនា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត ក៏ដូចជា​កាកបាទក្រហម​កម្ពុជា​ថ្នាក់​ជាតិ ក្នុង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះ​ធម្មជាតិ​និង​ជួប​ហានិភយ័​ផ្សេងៗ​នេះ​បង្ហាញ​ពី​ទឹកចិត្ត​មនុស្សធម៌​ក្នុង​សង្គម​ជាតិ ពិសេស​ការទទួល​មូលនិធិ​ពី​សប្បុរសធម៌​នា​ថ្ងៃនេះ​សង្ឃឹម​នឹង​មាន​ការកើនឡើង​ថែម​ទៀត​ជាង​បណ្ដា​ឆ្នាំ​មុន ។​

​ក្នុងន័យ​សកម្មភាព​ម​នុស្ស​ធម៌​របស់​កាកបាទ​ក្រហម​ក​ម្ពជា លោក​បណ្ឌិត ប៉ែន ស៊ីម៉ន ក៏​បាន​អំពាវនាវ​ផ្ដាំផ្ញើ ដល់​សមាជិក​សមាជិកា​ទាំងអស់គ្នា​ចាំបាច់​ត្រូវ​រួម​កម្លាំង​សាមគ្គី​គ្នា ពង្រឹង​សមត្ថភាព​នៃ​យន្តការ អន្តរ​ស្ថាប័ន និង​កិច្ចសហប្រតិបត្តិការ​ភាព​ជា​ដៃគូ​ល្អ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព និង​ជោគជ័យ​នៃ​បេសកកម្ម​មនុស្សធម៌​របស់​យើងទាំងអស់គ្នា​។​

​ក្នុង​កម្មវិធី​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​ទទួលបាន​ថវិកា​ឧបត្ថម្ភ​ពី​សប្បុរសជន​សម្រាប់​ទុក​បម្រុង​យក​ទៅ​ជួយ​ជនរងគ្រោះ​មាន​ចំនួន​សរុប ៤៣ ម៉ឺន ៥ ពាន់ ៦០ ដុល្លា​រអា​មរិក ៕
​សេង ណា​រិទ្ធ​
​

r180502b2 r180502b1 r180502b5 r180502b4 r180502b3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.