ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ==> ឧត្តមសេនីយ៍ត្រី សៀ ទីន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ==> សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ (Video inside) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រកាសផ្ទេរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី, លោក គង់ គឹមនី ជំនួសលោក ថង សាវុន ==> អភិបាលខេត្តប៉ៃលិន បួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី ==> ពោធិ៍សាត់ត្រៀមបង្អួតសម្រស់ផ្កាក្ងោកក្រហមឆ្អៅ យ៉ាងយូរឆ្នាំក្រោយ! លោក ខូយ រីដា ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ឆ្លងកាត់ទីសក្ការៈ ទេពឧកញ៉ា ឃ្លាំង មឿង ==> អញ្ជើញលោកផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ? ==> សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួន

ពិធី​បូជាសព​សម្តេច ជា ស៊ីម ប្រព្រឹត្តទៅ​យ៉ាង​អធិកអធម

ពិធី​បូជាសព​សម្តេច ជា ស៊ីម ប្រព្រឹត្តទៅ​យ៉ាង​អធិកអធម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ ពិធី​ដង្ហែ​សព​របស់​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម បាន​ចាប់ផ្តើម​ចេញពី​ភូមិគ្រឹះ​របស់​សម្តេច​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ទៅកាន់​វត្ត​បទុម​វត្តី ដោយមាន​ថ្នាក់ដឹកនាំ​រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ ព្រះសង្ឃ និង​ប្រជាជន​យ៉ាងច្រើន​កុះករ​ចូលរួម​នា​ព្រឹក​ថ្ងៃទី​១៩​មិថុនា​នេះ ។ សម្តេច​ជាស៊ីម បាន​ទទួលមរណភាព នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៥ ក្នុង​ជន្មាយុ ៨៣ ឆ្នាំ​។ សព​របស់​សម្តេច ត្រូវបាន​ដង្ហែ​ពី​ភូមិគ្រឹះ​របស់​សម្តេច នៅ​បុរី​ចំការមន មកកាន់​មេរុ នៅ​មុខ​វត្ត​បទុម​វត្តី ដើម្បី​បូជា នា​ព្រឹក​ថ្ងៃទី​១៩​មិថុនា ។

​សម្រាប់​ពិធី​បូជា​វិញ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ក្រ​កម្ពុជា ព្រះអង្គ​បាន​យាង​ជា​រាជា​ធិបតី និង​ប្រទាន​ភ្លើង​បូជាសព សម្តេច ជា ស៊ីម ផងដែរ ។

​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ សម្រេច​ឲ្យ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ឈប់សម្រាក​មួយថ្ងៃ នៅ​ថ្ងៃ​ទី​១៩​មិថុនា ដើម្បី​ចូលរួម​ដង្ហែ នៅ​ថ្ងៃ​បូជាសព​សម្តេច​ជាស៊ីម​។ រាជរដ្ឋាភិបាល ក៏​បាន​កំណត់​យក​ថ្ងៃ​ទី​១៩​មិថុនា ជា​ថ្ងៃ​កាន់ទុក្ខ ដោយ​ត្រូវ​បង្ហូត​ទង់ជាតិ ត្រឹម ១ ភាគ ៣ នៃ​ដង និង​ហាមឃាត់ មិន​ឲ្យ​ទូរទស្សន៍ ព្រមទាំង​ក្លឹប​កំសាន្ត បញ្ចាំង​ទស្សនីយភាព​សប្បាយ​គគ្រឹក​គ​គ្រេង និង​បើក​ច្រៀង​រាំ​កំសាន្ត នោះទេ នៅ​ថ្ងៃ​ទី​១៩​មិថុនា​នេះ ។​
​គួរបញ្ជាក់​ថា សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ជា​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩៩ រហូតដល់ ពេលបច្ចុប្បន្ន ។ សម្តេច គឺជា​អ្នកនយោបាយ​ជាន់ខ្ពស់ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្សកាន់អំណាច​យូរ​បំផុត​នៅ​ប្រទេស​កម្ពុជា សម័យ​បច្ចុប្បន្ន​។​

​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ដែល​តែងតែ​ហាត់ប្រាណ​នៅ​សួន​ច្បាប់​មុខ​វត្តបុ​ទុម សួនច្បារ​នាគ​បាញ់​ទឹក និង​វិមានឯករាជ្យ សូម​ផ្អាក​ការ​ហាត់ប្រាណ​មួយ​ព្រឹក គឺ​នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៥ ពីព្រោះ​ជា​ថ្ងៃ ដែល​បូជាសព​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មុខ​វត្ត​បទុម​វត្តី ៕

 

2015_06_19a (5) 2015_06_19a (6) 2015_06_19a (7) 2015_06_19a (1) 2015_06_19a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.