ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ==> ឧត្តមសេនីយ៍ត្រី សៀ ទីន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ==> សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ (Video inside) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រកាសផ្ទេរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី, លោក គង់ គឹមនី ជំនួសលោក ថង សាវុន ==> អភិបាលខេត្តប៉ៃលិន បួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី ==> ពោធិ៍សាត់ត្រៀមបង្អួតសម្រស់ផ្កាក្ងោកក្រហមឆ្អៅ យ៉ាងយូរឆ្នាំក្រោយ! លោក ខូយ រីដា ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ឆ្លងកាត់ទីសក្ការៈ ទេពឧកញ៉ា ឃ្លាំង មឿង ==> អញ្ជើញលោកផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ? ==> សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួន

ទិត ​ដា ម​ន្ត្រីគយ​​ល្បី​​ខាងប្រព្រឹ​ត្តអំ​ពើពុករ​លួយ លោក​ ឱម យ៉ិ​នទៀងប្រ​ធាន​អ​ង្គភាព​ប្រ​ឆាំងអំ​ពើពុករលួ​យគួរស៊ើបអ​ង្កេត

ទិត ​ដា ម​ន្ត្រីគយ​​ល្បី​​ខាងប្រព្រឹ​ត្តអំ​ពើពុករ​លួយ លោក​ ឱម យ៉ិ​នទៀងប្រ​ធាន​អ​ង្គភាព​ប្រ​ឆាំងអំ​ពើពុករលួ​យគួរស៊ើបអ​ង្កេត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អំពើពុករលួយ​របស់​មន្ត្រី​គយ ដឹកនាំ​ដោយ​លោក ទិ​ត ដា បាន​ធ្វើឡើង​ក្រោមរូបភាព​ឃុបឃិត​ជាមួយ​ថោ​កែៗ​រោងចក្រ​កាត់ដេរ​ខ្លះ ដោយ​មិន​តម្រូវ​ឲ្យ​បង់ពន្ធ​ចូល​រដ្ឋ​១០០​ភាគរយ​នោះទេ​។ ដូចជា​ករណី​រោងចក្រ​ធំៗ ដែលមាន​កម្មករ​៣​ពាន់ ទៅ​៥​ពាន់​នាក់ ហើយ​ត្រូវ​ជាប់​បន្ទុក​បង់ពន្ធ​ពី​២០​ម៉ឺន ទៅ​៣០​ម៉ឺន​ដុល្លារ​នោះ គឺអាច​ចរចា​ជាមួយ​លោក ទិ​ត ដា បង់​ត្រឹមតែ​៧​ម៉ឺន​ទៅជា​ង​១០​ម៉ឺន ហើយ​សល់​ពី​នោះ គេ​សម្របសម្រួល​ក្រោម​តុ​ស្ងាត់ៗ​។

បញ្ហា​នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវ​ស៊ើបអង្កេត​វែកមុខ​មន្ត្រី​គយ​ ពុករលួយ​ដូចជា​លោក ទិ​ត ដា យកទៅ​ដាក់ទោស​តាមច្បាប់​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​អំពើពុករលួយ​ក្នុង​ ស្ថាប័នគយ​រាលដាល​កាន់តែខ្លាំង​ថែមទៀត​៕

អំពើពុករលួយ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ត្រូវបាន​ទម្លាយ​ជា​បន្តបន្ទាប់ ព្រោះ​ក្រោយ​ពេលដែល​លោក គុណ ញឹម ចូលកាន់​តំណែង​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជំនួស​លោក ប៉ែន ស៊ីម៉ន រួចមក អំពើពុករលួយ​នៅតែ​កើតឡើង​យ៉ាងខ្លាំង​ក្លា​ដដែល​។ ជាក់ស្តែង ឈ្មោះ ទិ​ត ដា គឺជា​មន្ត្រី​គយ​ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​មាន​តួនាទី​ដល់​ទៅ​២ តែម្នាក់ឯង គឺ​ទី​១.​ជា​អនុប្រធាន អង្គភាព​សវនកម្ម​គ​យ និង​ទី​២. ជា​អនុប្រធាន​ការិយាល័យ នាំចូល​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​។ តាមរយៈ​តំណែង​ទាំង​២​នេះ លោក ទិ​ត ដា កំពុងតែ​ប្រព្រឹត្ត​អំពើពុករលួយ​មិន​ខ្វល់​ពី​វិធានការ​កែទម្រង់​ស៊ីជម្រៅ​ របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឡើយ​។

អ្នក​រត់ការ​ឯកសារ​តាម​បណ្តា​រោងចក្រ កាត់ដេរ​មួយចំនួន​បាន​ឲ្យ​ដឹងថា មាន​ថៅកែ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង ត្រូវ​មន្ត្រី​គយ​មួយក្រុម​ដឹកនាំ​ដោយ​ឈ្មោះ ទិ​ត ដា គាបសង្កត់​ឲ្យ​បង់លុយ​រាប់ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការមិនធ្វើ​សវនកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​ច្បាស់លាស់​១០០​ភាគរយ ទៅលើ​រោងចក្រ​ទាំងនោះ​។

​ដោយឡែក​រោងចក្រ​ដែលមាន​កម្ម​ករពី​១០០០​ដល់​២០០០​នាក់ ហើយ​ត្រូវ​ជាប់​បន្ទុក​បង់ពន្ធ​គយ​ពី​៣​ម៉ឺន​ដុល្លារ​ទៅ​៥​ម៉ឺន​ដុល្លារ ក៏​អាច​សម្របសម្រួល​បង់​ត្រឹម​៣០​ទៅ​៤០​ភាគរយ​ផងដែរ ក្រៅពីនោះ​គឺ​សម្របសម្រួល​ស្ងាត់ៗ​។ ជាងនេះទៅទៀត លោក ទិ​ត ដា កំពុង​សប្បាយ​ប្រមូល​លុយ​ទាំង​បាច់ៗ​ពី​ការ​ស៊ី​ញ៉េ​លើ​ឯកសារ​សុំ​នាំ​ទំនិញ ​ចូល និង​នាំ​ទំនិញ​ចេញ​របស់​អ្នកវិនិយោគ ក្នុង​មួយថ្ងៃៗ​រាប់រយ​ឯកសារ​។ អ្នក​សុំច្បាប់​នាំចូល​ឬ​នាំចេញ​ទំនិញ​ត្រូវ​បង់លុយ​ក្រោម​តុ​ជូន​លោក ទិ​ត ដា និង​បក្ខពួក​តាម​ការកំណត់ បើ​មិន​ដូច្នេះ​ទេ ឯកសារ​នឹងត្រូវ​ជាប់គាំង​ក្នុង​ការិយាល័យ​លោក ទិ​ត ដា ជាមិនខាន​ ៕

kunnhoem_omyentieng

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.