ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ==> សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ

កម្លាំង​ចំរុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​លាក់​ទុក​នូវ​សារធាតុ​ញៀន​នៅ​ក្រុង​បាន​លុង​

កម្លាំង​ចំរុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​លាក់​ទុក​នូវ​សារធាតុ​ញៀន​នៅ​ក្រុង​បាន​លុង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរី ៖ កម្លាំង​ចំរុះ​ចំនួន​១០​នាក់​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ហៃ វណ្ណ​រ៉ា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​មួយ​កន្លែង​ចំណុច​ផ្លូវ​ទៅ​ភូមិ​ថ្មី ស្ថិតក្នុង​ភូមិ​ជ័យ​ជំ​នៈ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង លុះដល់​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៥ កម្លា​មង​ចំរុះ​បាន​ត្រួតពិនិត្យ​ឆេកឆេរ​រក​ឃើញករ​ណី​លាក់ទុក​នូវ​សារធាតុ​ញៀន និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ​៧៨ ក្នុងភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​លោក​វរសេនីយ៍ត្រី​ហៃ សុវណ្ណ​រ៉ា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង​បានឲ្យដឹង​ថា​ជនសង្ស័​យ​ម្នាក់​នោះ​មានឈ្មោះ ឡេ វ៉ាង​ឡុង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់ដូរ​មាន​ទីលំនៅ​បណ្តោះអាសន្ន​នៅ​ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បា​លុង ហើយ​បាន​រឹបអូស​នូ​វត្ថុតាង​រួមមាន​:១.​ម្ស៉ៅ​ក្រាម​ពណ៌​សរ​ថ្លា ( ម៉ា​ទឹកកក ) ចំនួន ១១០ មី​លី​ក្រាម ។​២.​រថយន្ត ម៉ាក ចា​ហ្គរី ពណ៌ ស្លែ​ពាក់​ស្លាក​លេខ 2 U . 1014 ចំនួន​០១ គ្រឿង ។​៣. ឧបករណ៏​សម្រាប់​សេព​គ្រឿងញៀន មួយចំនួនទៀត ។​

​បច្ចុប្បន្ន​ជន សង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​រតនគិរី ដើម្បី​ចាប់​វិធា​ការ​ទៅតាម​និតិ​ធី​ច្បាប់​៕
​ចាន់​ឌី​

2015_06_17ch (1) 2015_06_17ch (2)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.