ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត បើកទូលាយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នៅ​រសៀល​ថ្ងៃ​សុក្រ ៦ កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិ​ស័ក ព ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ២០​ខែ​មេសា ឆ្នាំ ២០១៨​នេះ រដ្ឋបាល​ខេត្ត​កែប បាន​បើក​កិច្ចប្រជុំ​គណៈ​អភិបាល​ខេត្ត​បើក​ទូលាយ ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប​។

​កម្មវិធី​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោក លោកស្រី​អភិបាល អភិបាលរងក្រុង ស្រុក និង​លោក លោកស្រី​នាយក​ទីចាត់ការ​សាលាខេត្ត​បាន​ចូលរួម​ផងដែរ​។​

​យោងតាម​របាយការណ៍ របស់លោក ព្រំ គន្ធិ នាយក​រដ្ឋបាល​សាលាខេត្ត​កែប បានឱ្យដឹងថា ដោយ​ខេត្ត​យើង​មាន​វិសាលភាព​លើ​ផ្នែក​បរិស្ថាន​ប្រកបដោយ​ធម្មជាតិ​នោះ ទើប​ធ្វើឱ្យ​ការងារ​ទេសចរណ៍​ក្នុង​ខេត្ត​មាន​កំណើន​ភ្ញៀវ​ទេសចរ​ជា​លំដាប់​។​លោក​បាន​បញ្ជាក់ថា ក្នុង​រយៈពេល​នេះ​ចំនួន​ភ្ញៀវទេសចរ​សរុប​ចំនួន​៤៤៧.២៧៤​នាក់ នេះ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧ កើនឡើង​១,៥០%​។​ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន ៤២៦.៨៤៥​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ មាន​ចំនួន ២០.៤២៦​នាក់​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក៏បាន​លើកឡើង​ដោយ​កោតសរសើរ​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​បណ្តា​មន្ទីរ អង្គភាព ចំណុះ​សាលាខេត្ត​និង​ជុំវិញ​ខេត្ត​ទាំងអស់​ដែល​ជានិច្ចកាល​តែងតែ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​តួនាទី ភារកិច្ច​រៀងៗ​ខ្លួន ដោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ឆ្លើយតប​ទៅ​នឹង​កម្មវិធី​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ស្ថាប័ន​សាមីុ​របស់​ខ្លួន​ឱ្យ​អនុវត្ត​កន្លងមក​។​

​លោក​អភិបាលខេត្ត​ក៏​បាន​ក្រើនរម្លឹក​និង​សំណូមពរ ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ទាំងអស់​ត្រូវ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត ដើម្បី​រួមគ្នា​គិត រួមគ្នា​ធ្វើ និង​រួម​គ្នា​ដោះស្រាយ ធ្វើយ៉ាងណា​ឱ្យ​ដំណើរ​ការអភិវឌ្ឍ​ខេត្ត​កែប ដែល​ជា​ខេត្ត​មាន​សក្តានុពល​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ ឱ្យ​កាន់តែ​មាន​ភាព​ស្រស់បំព្រង​ថែម​ទៀត សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ ក៏ដូចជា​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ធូរធារ​មួយ​កម្រិត​ថែមទៀត​៕
​សេង ណា​រិទ្ធ​

r180421c0 r180421c2 r180421c3 r180421c5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.