ខេត្តកំពត ៖ កម្លាំងអាវុធហត្ថខេត្ត និងព្រះអាជ្ញារងសាលាដំបូងខេត្តកំពត បានចុះមកឡោមព័ទ្ធចាប់បង្ក្រាបទីតាំង កត់ និងចាក់កន្ទុយលេខមួយកន្លែងនៅក្នុងបរិវេណផ្សារកំពង់ត្រាច ដោយឃាត់ខ្លួនមនុស្សបានយ៉ាងច្រើននាក់ ចាប់ញាត់ចូលឡានបញ្ជូនទៅចាត់ការយ៉ាងប្រញាប់ ។
ហេតុការណ៍ចុះមកបង្ក្រាបល្បែងកត់កន្ទុយលេខធំនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣ និង៥០នាទី រសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចខាងលិចផ្សារមួយកន្លែង និងខាងលិចផ្លូវចូលផ្សារកំពង់ត្រាច មួយកន្លែង ។ រីឯនៅឃុំប្ញស្សីស្រុកខាងលិចក៏បានបង្ក្រាបល្បែងកន្ទុយលេខ មួយកន្លែងទៀត ។
ព្រះរាជអាជ្ញារងអយ្យការសាលាដំបូងខេត្តកំពត បានដឹកនាំកងកម្លាំងរាជអាវុធហត្ថខេត្តកំពត បានឱ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញបានស៊ើបដឹងយ៉ាងច្បាស់ថា នៅផ្ទះលោកគ្រូ ងន ឈី ជាមេធំទី ១ នៅពីខាងលិចផ្សាកំពង់ត្រាច និងមេទី២ នៅផ្លូវចូលផ្សារកំពង់ត្រាចឈ្មោះលោក ហ៊ួរ ក្នុងការកត់ និងទទួលយកពី កូនកញ្ច្រែងកត់កន្ទុយលេខជាល្បែងស៊ីសងសុទ្ធសាធនោះ ដូច្នេះហើយទើបកម្លាំងនគរបាលដែលបានដឹកនាំជាមួយ និងរាជអាវុធហត្ថបានចុះមកសហការជាមួយព្រះរាជអាជ្ញាបានឡោមព័ទ្ធចាប់ឃាត់ខ្លួនបានមនុស្សយ៉ាងច្រើននាក់ ក្នុងនោះក៏មានកូនកញ្ច្រែងយ៉ាងច្រើននាក់ទៀតផង ។ ព្រមទាំងដកហូតបានវត្ថុតាងសម្ភារៈកត់កន្ទុយលេខមួយ ចំនួន និងលុយមួយចំនួនធំ បញ្ជូននាំចូលទៅការិយាល័យដើម្បីចាត់ការតាមផ្លូវច្បាប់ ៕




