ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា ចូលរួម​សំណេះសំណាល និង​ជូន​ដំណើរ​និស្សិត​ដែល​នឹង​ត្រូវ​ទៅ​ចូលរួម​កម្មវិធី​ហាត់​ការ​រយៈពេល ១១​ខែ នៅ​ប្រទេស​អ៊ីស្រាអែល​

ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា ចូលរួម​សំណេះសំណាល និង​ជូន​ដំណើរ​និស្សិត​ដែល​នឹង​ត្រូវ​ទៅ​ចូលរួម​កម្មវិធី​ហាត់​ការ​រយៈពេល ១១​ខែ នៅ​ប្រទេស​អ៊ីស្រាអែល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២៣ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ថ្នាក់ដឹកនាំ បាន​ចូលរួម​សំណេះសំណាល និង​ជូន​ដំណើរ​និស្សិត​ដែល​នឹង​ត្រូវ​ទៅ​ចូលរួម​កម្មវិធី​ហាត់​ការ​រយៈពេល ១១​ខែ នៅ​ប្រទេស​អ៊ីស្រាអែល នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​។​

​ក្នុង​ពិធី​សំណេះសំណាល​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​អបអរសាទរ​ចំពោះ​និស្សិត​ទាំង ២៥៥​នាក់ ក្នុងនោះ​ស្រី ៣៩​នាក់ ដែល​បាន​ជ្រើសរើស​ទៅ​ហាត់​ការ​រយៈពេល ១១​ខែ​នៅ​ប្រទេស​អុីស្រាអែល ដើម្បី​ក្រេប​យក​ចំណេះដឹង និង​បទពិសោធ ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ពេល​ត្រឡប់​មក​មាតុប្រទេស​វិញ​។​

​បើ​តាម​ឯកឧត្តម​រដ្ឋមន្ដ្រី ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គាំទ្រ​ចំពោះ​ការហាត់​ការ​នេះ ដើម្បី​ចូលរួម​លើកកម្ពស់​ការអប់រំ បណ្តុះបណ្តាល និង​ការអនុវត្ត​ជំនាញ​ជាក់ស្តែង ឈាន​ទៅ​អភិវឌ្ឍ​ធនធានមនុស្ស​។ ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​គូសបញ្ជាក់​បន្ថែមថា ប្អូនៗ​និស្សិត​នឹង​មាន​ឱកាស​រួមចំណែក​ជួយ​ដល់​វិស័យ​កសិកម្ម តាមរយៈ​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នីតិកាល​ទី​៧ ក្នុង​ការពង្រាយ​អ្នកជំនាញ​កសិកម្ម​នៅ​តាម​គ្រប់​មូលដ្ឋាន ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​នានា​ក្នុង​ផលិត​កម្មបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។​

​នា​ឱកាស​នេះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត និង​ណែនាំ​ដល់​ក្រុមនិស្សិត ត្រូវមាន​ទំនាក់ទំនង​ល្អ ចេះ​ជួយ​គ្នា​ក្នុងនាម​ប្រជាជាតិ​តែមួយ ត្រូវ​មាន​ការ​តាំងចិត្ត​ខិតខំ​រៀនសូត្រ ពង្រឹង​សមត្ថភាព​ជំនាញ ភាសា មិន​រើសអើង​ការងារ ហើយ​ត្រូវ​បំពេញ​ការងារ​ឱ្យអស់​ពី​សមត្ថភាព​តាម​ដែល​អាច​ធ្វើទៅបាន មាន​ភាពម្ចាស់ការ និង​ជា​ពិសេស​ត្រូវ​វិភាគ​ពិចារណា​ថា​តើ​ការងារ​និង​បទពិសោធ​ដែល​រៀនសូត្រ​បាន​ពី​បរទេស អាច​យកមក​អនុវត្ត​បាន​យ៉ាងដូចម្ដេច​នៅ​កម្ពុជា ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យមាន​ភាព​រីកចម្រើន​ឡើង​បន្ថែមទៀត​។ ឯកឧត្តម​រដ្ឋមន្ដ្រី​ក៏​បាន​ផ្ដាំផ្ញើ​ដល់​ប្អូនៗ​និស្សិត ត្រូវ​គោរព​ច្បាប់​ប្រទេស​ដែល​ខ្លួន​ទៅ​ហាត់​ការ​ឱ្យ​បានល្អ​។ ការណ៍​នេះ សំខាន់​ខ្លាំងណាស់ ព្រោះ​វា​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​តម្លៃ និង​អត្តសញ្ញាណ​របស់​ជនជាតិ​ខ្មែរ​នៅ​លើ​ឆាក​អន្ដរជាតិ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.