ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​រូបសំណាក «​ព្រះ​គណេស​» នៅក្បែរ​ឆ្នេរកែប ដែល​ចំណាយ​ថវិកា​កសាង​ជាង​៦​ម៉ឺន​ដុល្លារ ដាក់​សម្ពោធ​ជា​ផ្លូវការ​

​រូបសំណាក «​ព្រះ​គណេស​» នៅក្បែរ​ឆ្នេរកែប ដែល​ចំណាយ​ថវិកា​កសាង​ជាង​៦​ម៉ឺន​ដុល្លារ ដាក់​សម្ពោធ​ជា​ផ្លូវការ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កែប ​៖​ លោក​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប និង​លោកស្រី ស ម៉ា​លីដា សោម​ពិសិដ្ឋ ព្រមទាំង អស់លោក​-​លោកស្រី ជា​តំណាង​សាលា​ឮ​ដំបូង​ខេត្ត ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក កងកម្លាំង​ទាំង​៣ ប្រធាន​មន្ទីរ​អង្គភាព ក្រុមយុវជន និង​ប្រជាពលរដ្ឋ ប្រមាណ​៣៨៧​នាក់ បាន​ចូលរួម​ប្រសិទ្ធិ ពលិកា​រ និង​សម្ពោធ​ជា​ផ្លូវការ​រូបសំណាក «​ព្រះ​គណេស​» សម្រាប់​ទុក​ជាទី​គោរព​សក្ការៈបូជា​ថ្មី​មួយទៀត សម្រាប់​ខេត្ត​កែប ពិសេស​សម្រាប់​ពលរដ្ឋ​ទូទៅ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ គោរពបូជា និង​បួងសួង​សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន​។​

​ពិធី​សម្ពោធ​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង នា​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២៣ នៅ​ចំណុច​ក្បែរ​ឆ្នេរកែប ស្ថិតក្នុង​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប​។​

​នា​ឱកាស​នោះ លោក សោម ពិសិដ្ឋ បាន​គូស​រម្លឹកថា ព្រះ​គណេស​ជា​បុត្រា​ទី​២ ព្រះ​ឥសូរ និង​ត្រូវ​ជា​ប្អូន​ព្រះ​ស្កន្ទ​។ ព្រះអង្គ​ជា​ទេព​តំណាងឲ្យ​ចំណេះដឹង និង​បញ្ជៀ​ស​បាន​ឧបសគ្គ​ផ្សេងៗ​។​

​តាម​ទំនៀម គេ​និយម​តម្កល់​ព្រះ​អង្គ​ពីមុខ​ច្រកចូល​ផ្ទះ អគារ ឬ​ប្រាសាទ​ដើម្បី​គោរព​បូជា ត្បិត​ព្រះអង្គ​ជា​ទេព​កំចាត់​រាល់​ឧបសគ្គ និង​គ្រោះ​ចង្រៃ​ទាំងឡាយ ហើយ​ការ​ដាក់​ដំកល់​រូបសំណាក​ព្រះអង្គ​នៅ​ទីតាំង​នេះ ក្នុង​បំណង​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ ដល់​អ្នកធ្វើដំណើរ​តាម​ផ្លូវ​នេះ ជាពិសេស​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ត​នៅ​ខេត្ត​កែប​។​

​លោក​អភិបាលខេត្ត ថ្លែងថា «​រូបសំណាក​នេះ បាន​កសាងឡើង​ដោយ​មាន​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ទាំងស្រុង​ពី អ្នកឧញ៉ា យូ សាន្ត ការចូលរួម​ចំណែក​បន្សល់ទុក​នូវ​ស្នាដៃ​ពី​វិស័យ​ឯកជន ដែល​មក​ប្រកប​អាជីវកម្ម​នៅ​ខេត្ត​កែប គឺជា​ការរួម​គ្នា ក្នុង​ការអភិវឌ្ឍន៍​ខេត្ត​ទាំងមូល​កាន់តែ​រីកចម្រើន ទាំង​លើ​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​ផ្សេងៗ​ទៀត​ផង​ដែរ​»​។​

​តាម​អ្នកឧកញ៉ា យូ សាន្ត ម្ចាស់ផ្ទះ​សំណាក់ «​ផ្ទះ​ឆ្នេរ​» នៅ​ក្រុងកែប បានបញ្ជាក់​ថា រូប​សំណាក​ព្រះ​គណេស​នេះ បាន​ចំណាយ​ទឹកប្រាក់​ក្នុង​ការកសាង​ប្រមាណ​ជាង​៦​ម៉ឺន​ដុល្លារ ដោយ​រូបសំណាក​នេះ ធ្វើ​ពី​ថ្ម​ភក់ មាន​កម្ពស់​ជិត ២​ម៉ែត្រ ក្នុងនោះ​មាន​ការសាងសង់​នូវ​បរិវេណ​សួនច្បារ​ដ៏​ប្រណិត​ផងដែរ​។​

​លោក​បន្តថា ការកសាង​រូបសំណាក​នៅទីនេះ ក្នុង​បំណង​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត​កែប ក្នុង​ការលើកកម្ពស់ ការកែលំអ​សោ​ភណ្ឌ​ភាព​សាធារណៈ​នៅ​ខេត្ត​កែប ជា​ពិសេស​ក្រុង​កែប​ឲ្យមាន​ភាពស្រស់ស្អាត សាកស​ម​ជា​ខេត្ត​ទេសចរណ៍ ហើយក៏​ជា​ការ​បន្សស់​ទុក​កេរ្តិ៍មរតក​សម្រាប់​ខេត្ត​កែប​ផង​ដែរ ក្នុងនាម​លោក​ជា​អ្នក​ប្រកប​អាជីវកម្ម​នៅទីនេះ​។ អ្នកឧកញ៉ា បាន​រំលេច​ថា រូប​សំណាក​ព្រះ​គណេស​អង្គ​នេះ យ៉ាងហោច ក៏​អាច​នៅ​ស្ថិតស្ថេរ​គង់វង្ស​មិន​ក្រោម ១០០​ឆ្នាំ​នោះ​ទេ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.