ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ប្រសាសន៍​សំខាន់ៗ​របស់​ឯកឧត្តម​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បន្ត​ជួប​កម្មករ​ជិត ២​ម៉ឺន​នាក់​ទៀត នៅ​ក្រុង​តាខ្មៅ

ប្រសាសន៍​សំខាន់ៗ​របស់​ឯកឧត្តម​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បន្ត​ជួប​កម្មករ​ជិត ២​ម៉ឺន​នាក់​ទៀត នៅ​ក្រុង​តាខ្មៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ១​រោច ខែ​ស្រាពណ៍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បន្ត​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​សរុប​ជិត ២​ម៉ឺន​នាក់​ទៀត មកពី​រោងចក្រ សហគ្រាស​នានា នៅក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​
​ខាងក្រោម​ជា​ខ្លឹមសារ​សំខាន់ៗ​របស់​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា​៖
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សុខទុក្ខ​ប្រជាពលរដ្ឋ និង​កិច្ចការ​បម្រើ​ប្រជាពលរដ្ឋ នៅតែ​ជា​ការងារ​អាទិភាព​សម្រាប់​រាជរដ្ឋាភិបាល​នីតិកាល​ថ្មី​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បង្ហើប​ពី​បំណង​ចង់​បាន​កូន​ទី​៤​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គោលនយោបាយ​របស់​បក្ស​ប្រជាជន​មិន​មែនដ​ដែលៗ​ទេ តែ​មិន​បត់​ឱ្យ​ធ្លាប់​ផ្លូវ​នោះ​ឡើយ​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ដរាបណា​ប្រជាពលរដ្ឋ​នៅ​តែ​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បន្ត​នយោបាយ​ការងារ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០២៣ បាន​បង្ហាញ​ច្បាស់​ពី​បេះ​ដូង​ប្រជាពលរដ្ឋ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កូវី​ដ​១៩ បាន​បង្អាក់​កំណើន​សេដ្ឋកិច្ច​កម្ពុជា តែ​មិន​បាន​បញ្ឈប់​ដំណើរ​របស់​កម្ពុជា​នោះឡើយ​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ប្រជាពលរដ្ឋ​ដែល​ប្រឹងប្រែង​កសាង​ជីវភាព​ដោយ​សុចរិត ប្រឹងប្រែង​កសាង​សមត្ថភាព រក្សា​សន្តិសុខ​សង្គម នោះ​ហើយ​គឺជា​ការ​ស្រឡាញ់​ជាតិ​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការធ្វើ​ឱ្យ​ជាតិ​ខ្លាំង តាមរយៈ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ល្អ​ប្រសើរ នោះ​ហើយ​ជា​ស្មារតី​ជាតិ​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សមធម៌ និង​យុត្តិធម៌​សង្គម គឺ​ការទម្លាក់​ផល​លាភ​ដល់ដៃ​ប្រជាពលរដ្ឋ ដោយ​មិន​នៅ​ប្រមូលផ្តុំ​លើ​ដៃ​បុគ្គល​ណា​ម្នាក់​។​
* ឯ​ឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា យន្តការ​រក​ការងារ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​នៅ​ក្រៅប្រទេស ប្រទេស​ណា​ក៏​មាន​ដែរ​។ ប៉ុន្តែ​ការងារ​ប្រឹងប្រែង​បង្កើត​ការងារ​ក្នុង​ស្រុក​ជា​រឿង​សំខាន់​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការបង្កើត​ការងារ​ក្នុងស្រុក​ជា​រឿង​ដែល​រាជរដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់ ហើយ​មិនមែន​ប្រមូលផ្តុំ​នៅ​តែ​មួយ​កន្លែង​នោះឡើយ​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល នៅ​តែ​រក្សា​ការដំឡើង​ប្រាក់​ឈ្នួល​កម្មករ និយោជិត និង​ប្រាក់ខែ​មន្ត្រីរាជការ​ទៅតាម​លទ្ធភាព​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នយោបាយ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ឈរលើ​វិទ្យាសាស្ត្រ​និយម មិនមែន​ស៊ី​អារម្មណ៍​និយម​ទេ​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ណែនាំ​អភិបាល​រាជធានី​ភ្នំពេញ ត្រៀម​រថយន្ត​ដឹក​កម្មករ និយោជិត​ទៅ​ស្រុកកំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជំបិណ្ឌ​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការចំណាយ​ដែល​ធ្លាក់​ដល់ដៃ​ប្រជាពលរដ្ឋ មិន​ត្រូវ​គិត​ច្រើន ឬ​តិច​នោះឡើយ​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា អាយុជីវិត​របស់​ប្រជាពលរដ្ឋ គឺ​សំខាន់​ណាស់​សម្រាប់​ជាតិ អត់​ប្រជាពលរដ្ឋ គឺ​អត់​មាន​ជាតិ​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ថ្លែងអំណរគុណ​អ្នក​ខេត្ត​កណ្តាល ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា យក​បេះដូង​មនុស្ស​ម្នាក់​លំបាក​ណាស់ ចុះ​ទម្រាំ​ជាង​៦​លាន​នាក់ គឺ​មិនមែន​ជា​រឿង​ងាយស្រួល​នោះឡើយ​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​ថ្មី កើត​ពី​ការទុកចិត្ត​របស់​ប្រជាពលរដ្ឋ អត់​មាន​នៅ​ដេក​អេះ​ពោះ​នោះទេ​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​ក្រសួង​ការងារ​យកចិត្តទុកដាក់​សម្រួល​ការងារ​នានា របស់​ប្រជាពលរដ្ឋ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ពេល​គាត់​ទៅ​ចុះ​ឈ្មោះ​ទទួល​យក​សេវា​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ថ្នាក់ដឹកនាំ​តាម​ក្រសួង​ត្រូវបាន​ផ្លាស់ប្តូរ តែ​ទស្សនៈវិស័យ និង​គោលដៅ​ដឹកនាំ​មិន​ផ្លាស់ប្តូរ ហើយ​នៅ​តែ​រក្សា​បាន​លំនឹង​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា តាម​ក្រសួង​នានា​ដូរ​តែ​រដ្ឋមន្ត្រី ប៉ុន្តែ​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា​ជា​ដើម មិន​មាន​ការផ្លាស់ប្តូរ​នោះឡើយ​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ពោះ​អត់​ក្បាល ឬ​ក្បាល​ខ្សោយ គឺ​មិន​អាច​ទៅ​មុខ​បាន​ឡើយ​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការតែងតាំង​មន្ត្រី​បាន​ផ្សារភ្ជាប់​ជានិច្ច​ជាមួយ​គុណធម៌​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការសម្រេច​គោលដៅ​ការងារ ត្រូវ​ទាមទារ​ស្មារតី​រួបរួម និង​ឯកភាព​គ្នា​។ ស្មារតី​នេះ​ហើយ ដែល​ធ្វើឱ្យ​អ្នកដឹកនាំ​ជាន់មុន​អាច​បង្រួបបង្រួម​ជាតិ និង​បញ្ចប់សង្គ្រាម​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការតែងតាំង​មន្ត្រី​តាម​ក្រសួង​ត្រូវ​ឈរលើ គុណា​ធិបតេយ្យ និង​ការ​បន្ស៉ី​គ្នា​រវាង​អ្នកចាស់ និង​អ្នកថ្មី​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កន្លងទៅ​មាន​អភិបាល​ខណ្ឌ​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី នាំឱ្យ​មាន​ការលំបាក​ក្នុង​ការបំពេញ​ការងារ​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការតែងតាំង​ទីប្រឹក្សា ជំនួយការ​របស់​នាយ​ក​រដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​តាម​បណ្តា​ក្រសួង​… ចំពោះ​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ បើ​យក​តួនាទី​ដែល​មាន​ឋានៈ​ស្មើ​… ត្រូវ​ដាក់​ចុះ​ការងារ​ក្នុង​ក្របខណ្ឌ បើ​យក​ការងារ​ក្នុង​ក្រប​ខណ្ឌ ត្រូវ​លុប​តួនាទី​ដែល​មាន​ឋានៈ​ស្មើ​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្រាប់​ថ្នាក់ដឹកនាំ​វិស័យ​ឯកជន ដែល​មាន​គោរមងារ​ជា​អ្នក​ឧកញ៉ា និង​ឧកញ៉ា ហើយ​ត្រូវ​តែងតាំង​ជា​ទីប្រឹក្សា​មិន​អាច​មាន​ឋានៈ​ស្មើ​នោះឡើយ​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បង្ហើប​ថា នៅពេល​ខាងមុខ​នេះ​នឹង​មាន​ការ​ចេញ​ព្រះរាជក្រឹត្យ​មួយ​កំណត់​ពី​ការតែងតាំង និង​បែងចែក​តួនាទី​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មិន​ឱ្យ​ស្ទួន​នោះឡើយ​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានឱ្យ​កម្មករ​ទៅមុខ​ឯកឧត្តម បើ​ដល់​ភ្ជំ​ប្រាក់ខែ​គោល​សម្រាប់​ឆ្នាំ​២០២៤ មិន​ទាន់​ចេញ​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បង្ហើប​ថា នឹង​មាន​ព្រះរាជក្រឹត្យ​ស្តីពី​តែងតាំង​តួនាទី​ទីប្រឹក្សា ដោយ​មិន​ស្ទួន​ការងារ​ក្នុង​ក្របខណ្ឌ​ដើម​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ទោះបី​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ តែ​បើ​មិន​មាន​យន្តការ​ស្រុះស្រួល​គ្នា គឺ​មិន​អាច​សម្រេច​ការងា​របា​ន​ឡើយ​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានឱ្យ​កម្មករ​ទៅមុខ​ឯកឧត្តម បើ​ដល់​ភ្ជំ​ប្រាក់ខែ​គោល​សម្រាប់​ឆ្នាំ​២០២៤ មិន​ទាន់​ចេញ​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ស្នើ​ឱ្យ​បញ្ឈប់​វប្បធម៌​វាយប្រហារ​គ្នា ព្រោះតែ​ទស្សនៈ និង​មតិ​ផ្ទុយគ្នា​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គោលនយោបាយ​របស់​បក្ស​ប្រជាជន​កម្ពុជា គឺ​បម្រើ​ប្រជា​ពលរដ្ឋ​គ្រប់រូប ដោយ​មិន​មាន​ប្រកាន់​និន្នាការ​នោះឡើយ​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​រង់ចាំ​មើល​លទ្ធផល​ការងារ ដែល​ឯកឧត្តម​ដឹកនាំ​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ណែនាំ​សមាជិក​រាជរដ្ឋាភិបាល ជាពិសេស​រដ្ឋមន្ត្រី​តាម​ក្រសួង បើ​រវល់​មិនបាច់​អម​ឯកឧត្តម​ចុះ​តាម​វេទិកា​នានា​នោះឡើយ​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មន្ត្រី​ខ្លះ​មិនទាន់​ដឹង​ថា​ខ្លួន​ត្រូវ​ធ្វើ​អ្វី​នៅ​ឡើយ​នោះទេ ត្រូវ​រៀបចំផ្ទះ​ខ្លួន​ឱ្យ​រួច​សិន បាន​ធ្វើ​ការកើត​។​
* ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការធ្វើកំណែទម្រង់​លំបាក តែ​ត្រូវ​មាន​គោលដៅ​ច្បាស់លាស់​។​
* ឯកឧត្តម​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានបញ្ចប់​ការ​ថ្លែង​សំណេះសំណាល​នៅវេលា​ម៉ោង ៩៖៥៥​នាទី នា​ព្រឹក​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០២៣​។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.