ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្រាប់​ខេត្ត​កំពង់ស្ពឺ ទណ្ឌិត ​២៦ ​នាក់ ត្រូវ​បន្ធូរបន្ថយ និង​លើកលែងទោស ក្នុង​ឱកាស​បុណ្យ​ជាតិ​ឆ្នាំ​នេះ

សម្រាប់​ខេត្ត​កំពង់ស្ពឺ ទណ្ឌិត ​២៦ ​នាក់ ត្រូវ​បន្ធូរបន្ថយ និង​លើកលែងទោស ក្នុង​ឱកាស​បុណ្យ​ជាតិ​ឆ្នាំ​នេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ស្ពឺ​)៖ ទណ្ឌិត​ចំនួន​២៦​នាក់ ដែល​កំពុង​ជាប់​អនុវត្ត​ទោស​នៅក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ ត្រូវបាន​រដ្ឋបាលខេត្ត​កំពង់ស្ពឺ ស្នើ​សុំ​លើកលែង និង​បន្ធូរបន្ថយ​ទោស​នៅក្នុង​ឱកាស​ប្រារព្ធ​ទិវា​បុណ្យជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ឆ្នាំ​២០២៣​។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់​អភិបាលខេត្ត​កំពង់ស្ពឺ​លោក វ៉ី សំណាង នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២៣​។​

​លោក វ៉ី សំណាង បានឱ្យដឹងថា នៅក្នុង​ឱកាស​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា រដ្ឋបាលខេត្ត បាន​ស្នើសុំ​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ចំនួន​១២​នាក់ (​ស្រី្ត​គ្មាន​) ក្នុង​ឱកាស​បុណ្យ​អ៊ុំ​ទូក សំពះ​ព្រះ​ខែ អកអំបុក​និង បណ្តែត​ប្រទីប ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ ស្នើសុំ​ចំនួន​៩​នាក់ (​ស្ត្រី​៣​នាក់​) និង​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជ័យជំនះ ៧ មករា ឆ្នាំ​២០២៤ ចំនួន​៥​នាក់ (​ស្ត្រី​គ្មាន​)​។​

​លោក​អភិបាលខេត្ត​បញ្ជាក់ថា ចំពោះ​ទណ្ឌិត​ទាំង​២៦​នាក់ ត្រូវបាន​ស្នើសុំ​បន្ធូរបន្ថយ​ទោស​ចាប់ពី​៣​ខែ​ឡើង និង​មាន​ម្នាក់​ត្រូវបាន​សុំ​លើកលែង​ឱ្យ​រួច​ការអនុវត្ត​ទោស​តែម្តង​។​

​អភិបាលខេត្ត​កំពង់ស្ពឺ បានឱ្យដឹង​ទៀត​ថា ការស្នើ​សុំ​បន្ធូរបន្ថយ និង​លើកលែងទោស​ដល់​ទណ្ឌិត ដែល​កំពុង​ជាប់​អនុវត្ត​ទោស​នៅក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ តែងតែ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​។​

​ទន្ទឹម​និង​ការស្នើសុំ គឺ​យោង​ទៅលើ​លក្ខណៈសម្បត្តិ​របស់​ទណ្ឌិត​ក្នុងពេល​កំពុង​អនុវត្ត​ទោស ក្នុងនោះ​ទណ្ឌិត​អនុវត្តបាន​ទៅ​តាម​លក្ខខណ្ឌ​ដែល​ច្បាប់​បាន​កំណត់ មានការ​ភ្ញាក់រលឹក កែប្រែ​នូវ​កំហុស អាកប្បកិរិយា ខិតខំ​ប្រឹងប្រែង ធ្វើការ រៀនសូត្រ អត់ធ្មត់ និយាយ​ជា​រួម​គឺ​មាន​ប្រក្រតីភាព​ឡើងវិញ​។ មួយវិញទៀត ដើម្បី​ធ្វើ​សមាហរណកម្ម​ទណ្ឌិត បញ្ចូល​ទៅ​ក្នុង​សង្គម​គ្រួសារ និង​សង្គមជាតិ​វិញ​តាមរយៈ​ផ្នែក​មនុស្សធម៌ ពិសេស​បង្ហាញ​នូវ​ការយកចិត្តទុកដាក់ គិតគូ និង​លើកទឹកចិត្ត​ដល់​ទណ្ឌិត​ដែល​អនុវត្ត​បាន​ល្អ​ក្នុង​រង្វង់​អនុវត្ត​ទោស​គ្រប់​លក្ខខណ្ឌ​។​

​ជាមួយ​និង​លក្ខខណ្ឌ​បន្ធូរបន្ថយ​ទោស​លើ​ទណ្ឌិត​នេះដែរ គឺ​មាន​ទណ្ឌិត​ចំនួន​២៥​នាក់ ត្រូវបាន​ស្នើសុំ​បន្ធូរបន្ថយ​ទោស​ចាប់ពី ៣​ខែ​ដល់ ៦​ខែ និង​ទណ្ឌិត​ម្នាក់​ត្រូវ​បាន​ស្នើ​សុំ​លើកលែង​ឱ្យ​រួច​ទោស​តែម្តង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.