ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា ចូលរួម​ពិភាក្សា​អំពី​ការផ្លាស់ប្តូរ​ឌីជីថល (Digital Transformation) ជាមួយ​អគ្គនាយក​ក្រុមហ៊ុន​មិត្ត​ហ្វូន​

​ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា ចូលរួម​ពិភាក្សា​អំពី​ការផ្លាស់ប្តូរ​ឌីជីថល (Digital Transformation) ជាមួយ​អគ្គនាយក​ក្រុមហ៊ុន​មិត្ត​ហ្វូន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២៣ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ថ្នាក់ដឹកនាំ បាន​ចូលរួម​ពិភាក្សា​អំពី​ការផ្លាស់ប្តូរ​ឌីជីថល (Digital Transformation) ជាមួយ​អគ្គនាយក​ក្រុមហ៊ុន​មិត្ត​ហ្វូន នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​ការស្វាគមន៍ និង​អរគុណ​ក្រុមហ៊ុន​មិត្ត​ហ្វូន ដែល​បាន​ជួយ​ដល់​សាលា​កសិកម្ម​ក្នុង​ការ​អភិ​វ​ធ្ឍ​ធនធានមនុស្ស​។ ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​គូសបញ្ជាក់ថា នៅក្នុង​អាណត្តិ​ថ្មី​នីតិកាល​ទី​៧​នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នឹង​ផ្តោត​លើ​កម្មវិធី​អភិវឌ្ឍ ជាពិសេស​អ្នកជំនាញ​កសិកម្ម ដើម្បី​ជួយ​ដល់​កសិករ​នៅ​មូលដ្ឋាន​ទូទាំងប្រទេស ដែល​នេះ​ជា​គោលដៅ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​។​

​នៅក្នុង​វិស័យ​កសិកម្ម ឯកឧត្តម​បាន​គូសបញ្ជាក់ថា ក្រសួង​កំពុង​បន្ត​ធ្វើ​ទំនើបកម្ម​បែប​ឌីជីថល ដើម្បី​បង្ក​ភាពងាយស្រួល រហ័ស ម្ចាស់ការ និង​ប្រសិទ្ធភាព ក្នុង​ការផ្ដល់​សេវា​ដល់​ប្រជាកសិករ​។
​ទាក់ទង​នឹង​ការងារ​នេះ ក្រសួង​ត្រូវការ​ការសហការ​ពី​វិស័យ​ឯកជន ដោយ​ក្នុង​នោះ​សម្រាប់​ផ្នែក​រឹង (Hardware) គឺ​ក្រសួង​ត្រូវការ​ប្រភេទ​ដ្រូ​ន (Drone) សម្រាប់​ឈ្លប​យក​ការ ដោយ​មាន​សមត្ថភាព​ហោះ​បាន​ឆ្ងាយ ដើម្បី​បម្រើ​ក្នុង​ការបង្ក្រាប​បទល្មើស​នេសាទ និង​បទល្មើស​ព្រៃឈើ ព្រមទាំង​ការងារ​អភិរក្ស​សត្វ​ផ្សោត​នៅ​ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង​។ រី​ឯ​ផ្នែក​ទន់ (Software) គឺ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដែល​ក្នុងនោះ​រួម​មាន​ជំនាញ​កសិកម្ម បច្ចេកវិទ្យា​ថ្មីៗ ព្រមទាំង​ភាសា​អង់គ្លេស ដើម្បី​ពង្រឹង​គុណភាព និង​បង្កើន​ប្រសិទ្ធភាព​ការងារ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.