ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​សេក្តីព្រាង​របាយការណ៍​ប្រចាំខែ​សី​ហា ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ខែ​បន្ទាប់​

ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​សេក្តីព្រាង​របាយការណ៍​ប្រចាំខែ​សី​ហា ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ខែ​បន្ទាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កែប ៖ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២៣ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​អញ្ជើញ​ជា​ធិបតី​ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​សេចក្តីព្រាង​របាយការណ៍​ប្រចាំខែ សីហា ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​ខែកញ្ញា​ឆ្នាំ​២០២៣ ដោយ​មាន​ការចូលរួម ពី​បណ្តា​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត នាយក​ទីចាត់ការ​នានា​ចំណុះ​រដ្ឋបាលខេត្ត អភិបាល​ក្រុង​ស្រុក និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​ទៀត ។

​ថ្លែង​បើក​កិច្ចប្រជុំ​នេះ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​គូសបញ្ជាក់ថា ក្រៅពី​ឆ្លង​របាយការណ៍​ប្រចាំ​ខែ​សីហា ឆ្នាំ​២០២៣ និង​ទិសដៅ​ការងារ​បន្ទាប់ ក៏​នឹង​ផ្សព្វផ្សាយ សេចក្តីព្រាង​កែសម្រួ​សសមាសភាព​គណៈកម្ម​ការពិគ្រោះ​យោបល់​ស្ត្រី​និង​កុមារ​ក្រុមប្រឹក្សា​ខេត្ត​, សេចក្តីព្រាង​សេចក្តីសម្រេច​កែសម្រួល​ស​មាស​ភាព​គណៈកម្មការ​លទ្ធកម្ម និង​គណៈ​កម្ម​សម្របសម្រួល​បច្ចេក​ទេស​ក្រុមប្រឹក្សា​ខេត្ត និង​ធ្វើ​ការផ្សព្វផ្សាយ​នូវ​សេចក្តី​ព្រាង​កែសម្រួល​សមាសភាព​មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​រដ្ឋបាលខេត្ត ។ ក្នុងនោះដែរ​ឯកឧត្តម បាន​សង្កត់ធ្ងន់​អោយ​គ្រប់​មន្ទីរ​អង្គភាព​នានា ធ្វើការ​បណ្តុះបណ្តាល​មន្ត្រី​ស្នូល ដែល​មាន​សមត្ថភាព មានលទ្ធភាព​ក្នុងការ​ធ្វើ​ជា​អ្នកនាំពាក្យ​ក្នុង​អង្គភាព​របស់​ខ្លួន​។​

​ឯកឧត្តម​បញ្ជាក់ថា មន្ត្រី​នាំពាក្យ​ក្នុង​មន្ទីរ ឬ​អង្គភាព​មួយ​ពិតជា​មាន​សារសំខាន់ ក្នុង​ការឆ្លើយតប​បន្ទា​ន់ នូវ​រាល់​ហេតុការណ៍ ឬ​បញ្ហា​ណាមួយ​ក្នុង​ស្ថាប័ន និង​ទាមទា​អោយមាន​ចំណេះដឹង​គ្រប់គ្រាន់​លើ​ដែល​សមត្ថកិច្ច​ទទួលខុស​ត្រូវ និង​មាន​មូលដ្ឋាន​យោង​ច្បាស់លាស់ ។ ក្រៅពី​នេះ​ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត ស្នើ​អោយ​គ្រប់​អ្នកពាក់ព័ន្ធ​ពិនិត្យ​អោយបាន​ជាក់លាក់​នូវ​ខ្លឹមសារ និង​ទិន្នន័យ​ពាក់ព័ន្ធ​សមត្ថកិច្ច​របស់​ខ្លួន អោយ​មាន​ភាពត្រឹមត្រូវ ដើម្បី​ដាក់ជូន​ក្រុមប្រឹក្សា​ខេត្ត​អនុម័ត និង​ធ្វើ​ការបោះពុម្ព​ជា​ផ្លូវការ​ផ្ញើជូន​ថ្នាក់​ជាតិ​អោយបាន​ទាន់ពេលវេលា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.