ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អាជ្ញាធរ​ខេត្ត​ស្វាយរៀង បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​ការប្រើប្រាស់​ដី​ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្ដារឡើងវិញ ព្រៃឈើ​ក្រសាំង

អាជ្ញាធរ​ខេត្ត​ស្វាយរៀង បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​ការប្រើប្រាស់​ដី​ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្ដារឡើងវិញ ព្រៃឈើ​ក្រសាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​ស្វាយរៀង​)÷​នៅ​ព្រឹក​ថ្ងៃ​ពុធ ១៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ថោះ បញ្ចា​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​៣០ ខែ​សីហា ឆ្នាំ​២០២៣​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម ម៉ែន អេង អភិបាលរង​ខេត្ត​ស្វាយរៀង តំណាង​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត អញ្ជើញ​ជា​អធិបតី​ក្នុង កិច្ចប្រជុំ​ពិភាក្សា​លើ​ករណី នៃ​ការប្រើប្រាស់​ដី​ស្ថានីយ៍​ផ្សព្វផ្សាយ​និង​ស្ដារឡើងវិញ ព្រៃឈើ​ក្រសាំង ស្ថិតក្នុង​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ដែរ​មាន​ការចូលរួម​ពី​សំណាក់ លោក​អភិបាលស្រុក​រមាស​ហែក លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សូរិយោដី​ខេត្ត លោក​ប្រធាន​មន្ទីរ​បរិស្ថាន លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត លោកនាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត លោក​អធិការនគរបាល​ស្រុក​រមាស​ហែក លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រមាស​ហែក លោក​ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក លោក​ប្រធានការិយាល័យ​គ្រប់គ្រង​ការអភិវឌ្ឍន៍ និង​សំណង់​សាលាខេត្ត លោក​ប្រធានការិយាល័យ​សូរិយោដី​ភូមិបាល​ស្រុក លោក​-​លោកស្រី​មេឃុំ អណ្ដូង​ត្របែក​, ក្រសាំង​, ត្រស់ និង​អ្នក​ដែល​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​។​

​ឯកឧត្តម ម៉ែន អេង អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា​: អជ្ញាធរ​ស្រុក​-​ឃុំ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់​លើ​ការងារ​មួយ​នេះ ក្នុង​ការចុះ​ត្រួតពិនិត្យ​ដី​ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្តារឡើងវិញ ព្រៃឈើ​ក្រសាំង​ជាប្រចាំ​។ ហើយ​ចាប់ពី​ពេលនេះ​ត​ទៅ​បើសិនជា​ប្រជាពលរដ្ឋ​មួយ​ណា​នៅតែ​បន្ត​ធ្វើ​សកម្មភាព​ចាប់​យក​ដី​ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្តារឡើងវិញ ព្រៃឈើ​ក្រសាំង យ​យកមក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទៀត សូម​អជ្ញាធរ​ដែល​មាន​សមត្ថ​កិច្ច​អនុវត្តន៍ តាម​នីតិវិធី​ផ្លូវច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.