ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម ខូ​យ រី​ដា ​អភិបាលខេត្ត​ពោធិ៍សាត់ និង​អគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា ជួប​ប្រជុំ​ពិភាក្សា​លើ​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ ប្រកបដោយ​សក្តានុពល​រវាង​កម្ពុជា និង​ថៃ

ឯកឧត្តម ខូ​យ រី​ដា ​អភិបាលខេត្ត​ពោធិ៍សាត់ និង​អគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា ជួប​ប្រជុំ​ពិភាក្សា​លើ​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ ប្រកបដោយ​សក្តានុពល​រវាង​កម្ពុជា និង​ថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​លោក ឆឺត​កៀ​ត អាត់​ថា​កន ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា បាន​ជួប​ប្រជុំ​ពិភាក្សា​លើ​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ ប្រកបដោយ​សក្តានុពល​រវាង​កម្ពុជា និង​ថៃ នា​ល្ងាច​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣​។​

​បើទោះបី​ច្រកទ្វារព្រំដែន​ថ្ម​ដា ខេត្ត​ពោធិ៍សាត់ ប្រទេស​កម្ពុជា ទល់​នឹង​ច្រកទ្វារព្រំដែន​បាន​ថា​សែន ខេត្ត​ត្រាត ប្រទេស​ថៃ ស្ថិតក្នុង​ស្ថានភាព​ស្ងប់ស្ងាត់ មិនទាន់​បាន​បើក​ឱ្យ​ដំណើរការ ជា​ច្រកទ្វារ​អន្តរជាតិ​យ៉ាងណា​នោះ​ក្តី​, ភាគី​ថៃ ក៏​បាន​ជំរុញ​ភាគី​កម្ពុជា ឱ្យ​ពិចារណា​លើ​ការប្រើប្រាស់​សំបុត្រ​ឆ្លងដែន​បណ្តោះអាសន្ន (Temporary Border Pass) ដើម្បី​សម្រួល​ដល់​ប្រជាជន​ដែល​ស្នាក់​អាស្រ័យ​ក្រៅ​តំបន់​ព្រំដែន អាច​កាន់​ឯកសារ​នេះ ធ្វើដំណើរ​ចេញ​-​ចូល ក្នុង​តំបន់​ព្រំដែន រយៈពេល​ខ្លី មិន​លើស​ពី​៣​ថ្ងៃ ក្នុង​មួយ​លើក​។​

​បន្ទាប់ពី​លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​មានមតិ​ស្វាគមន៍ និង​ជម្រាបជូន​អំពី​សក្តានុពល​ក្នុង​ខេត្ត​នោះ​រួចមក​, លោក ឆឺត​កៀ​ត អាត់​ថា​កន បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ក្រៃលែង ដែល​បាន​មកជួប​ជាមួយ ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ពោធិ៍សាត់ ដើម្បី​សិក្សា​លើ​ការអភិវឌ្ឍ រឹតចំណង​សាមគ្គីភាព និង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​នឹង​គ្នា​។​

​លោក​បាន​ជម្រាបជូន​ថា ពិត​ណាស់​បញ្ហា​ដែល​នៅ​សេសសល់​ខ្លះ​តាម​ព្រំដែន ទាមទារ​ឱ្យ​យើង​ត្រូវ​ដោះស្រាយ មុន​នឹង​ឈាន​ដល់​ការបើក​ឱ្យ​ដំណើរការ​ជា​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​។ តែ​ទោះជា​យ៉ាងនេះក្តី ដើម្បី​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​ទាំង​២ មាន​ការកើនឡើង ពិសេស​ប្រជាជន​អាច​ធ្វើ​ដំណើរ​ចេញ​-​ចូល បាន​ស្រួល​ជាង​មុន​នោះ ភាគី​ថៃ សូម​ស្នើ​ដល់​កម្ពុជា ពិចារណា​លើ​ការប្រើប្រាស់​សំបុត្រ​ឆ្លងដែន​បណ្តោះអាសន្ន (Temporary Border Pass) ដែល​ចេញ​ត្រឹម​អាជ្ញា​មូលដ្ឋាន​ក្នុង​តំបន់ ខណៈ​ដែរ​សំបុត្រ​ឆ្លងដែន​បណ្តោះអាសន្ន​នេះ បាន​ប្រើប្រាស់​រួច​មក​ហើយ នៅ​តំបន់​ព្រំដែន​ជាប់​ប្រទេស​ឡាវ និង​ប្រទេស​មី​យ៉ាន់​ម៉ា ។​ល​។​

​លោក​ឯកអគ្គរាជទូត បន្ថែមថា ផលប្រយោជន៍​សម្រាប់​អ្នក​កាន់​សំបុត្រ​ឆ្លងដែន​បណ្តោះអាសន្ន (Temporary Border Pass) គឺ​ងាយស្រួល​ជាង (Border Pass ឬ​Passport) ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ អចិន្ត្រៃយ៍​តំបន់​នោះ ធ្វើដំណើរ​ចេញ​-​ចូល សួរសុខទុក្ខ​សាច់ញាតិ ទេសចរណ៍ ការងាររាជការ ធុរកិច្ច កីឡា ប្រជុំ ឬ​គោលបំណង​ផ្សេងទៀត​បាន រយៈពេល​មិន​លើសពី​៣​ថ្ងៃ ក្នុង​មួយ​លើក ហើយ​ស្ថិត​នៅក្រោម​ច្បាប់ បទបញ្ជា និង​បទបញ្ញត្តិ ដែល​ប្រកាស​ឱ្យ​ប្រើប្រាស់ នៅក្នុង​ប្រទេស​នោះ​។​

​គួរ​ជម្រាបជូន​ថា យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​រួម ស្ដីពី​កិច្ចប្រជុំ​អភិបាល​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ លើក​ទី​៧ កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២២ តាម​ប្រព័ន្ធ​វីដេអូ ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ អនុ​ភុង ផៅ​ចិន្តា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ថៃ និង​សម្ដេច​ក្រឡាហោម ស ខេង អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានឲ្យដឹងថា ច្រកទ្វារ​ព្រំដែន​ចំនួន​៣ ដែល​នៅ​សេសសល់​មិនទាន់បាន​បើក ជា​ច្រកទ្វារ​អន្តរជាតិ រួមមាន​៖
*​ទី​១៖ ច្រកទ្វារ​ព្រំដែន​អានសេះ ខេត្ត​ព្រះវិហារ ទល់​ច្រកទ្វារព្រំដែន​អាន​ម៉ា ខេត្តឧ​ប៊ុន​រាជធានី​
*​ទី​២៖ ច្រកទ្វារ​ព្រំដែន​ថ្មដា ខេត្ត​ពោធិ៍សាត់ ទល់​នឹង​ច្រកទ្វារព្រំដែន​បាន​ថា​សែន ខេត្ត​ត្រាត​
*​ទី​៣៖ ច្រកទ្វារ​ព្រំដែន​ជប់​គគី ខេត្ត​ឧត្តរមានជ័យ ទល់​នឹង​ច្រកទ្វារ​ព្រំដែន​តា​គូ ខេត្ត​បូរី​រ៉ាំ​។​
​តែ​ទោះជា​យ៉ាងណាក្តី កម្ពុជា​-​ថៃ នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ឈាន​ទៅ​តម្លើង​ច្រក​ដែល​នៅ​សេសសល់​ទាំង​៣ ខាងលើ ឱ្យ​ឆាប់​បាន​ដំណើរការ ដើម្បី​ជា​ប្រយោជន៍​ប្រជាជន នៃ​ប្រទេស​ទាំង​២៕ ដោយ សហការី

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.