ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋមន្ត្រី​ថ្មី​ក្រសួង​សង្គមកិច្ច និង​ថ្នាក់ដឹកនាំ រៀបចំ​ពិធី​សូត្រមន្ត ចម្រើន​ព្រះ​ប​រិត្ត សិរី​សួស្ដី ជ័យ​មង្គល ប្រោះព្រំ​ដល់​សុំ​សេចក្តីសុខ​សេចក្តីចម្រើន​សម្រាប់​គ្រួសារ​ក្រសួង​ទាំងមូល

រដ្ឋមន្ត្រី​ថ្មី​ក្រសួង​សង្គមកិច្ច និង​ថ្នាក់ដឹកនាំ រៀបចំ​ពិធី​សូត្រមន្ត ចម្រើន​ព្រះ​ប​រិត្ត សិរី​សួស្ដី ជ័យ​មង្គល ប្រោះព្រំ​ដល់​សុំ​សេចក្តីសុខ​សេចក្តីចម្រើន​សម្រាប់​គ្រួសារ​ក្រសួង​ទាំងមូល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២៣ លោក ជា សុ​មេធី រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកស្រី បាន​រៀបចំ​ពិធី​សូត្រមន្ត ចម្រើន​ព្រះ​ប​រិត្ត សិរី​សួស្ដី ជ័យ​មង្គល ប្រោះព្រំ​ដល់​គ្រួសារ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ទទួលបាន​សេចក្តីសុខ​សេចក្តីចម្រើន ជោគជ័យ​គ្រប់​ភារកិច្ច​។​

​ក្នុង​ពិធី​នេះ​ផង​ដែរ​ក៏​បាន​និមន្ត​ព្រះសង្ឃ​មក​សូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត និង​មាន​ការរៀបចំ​កិច្ច​ពិធី​តាមបែប​ព្រះពុទ្ធ​សាសនា​ប្រពៃណី​ខ្មែរ ក្រោម​វត្តមានា​ធិបតី​ភាព​របស់​លោក ជា សុ​មេធី រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកជំទាវ អមដោយ​វត្ត​មាន​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក​-​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន ប្រធាន​-​អនុប្រធាននាយកដ្ឋាន ព្រមទាំង​មន្ត្រីរាជការ​ចំណុះ​ក្រសួង​ជាច្រើនរូប​ទៀត​។​

​បន្ទាប់​ពី​បញ្ចប់​កិច្ច​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត​រួចហើយ លោក​រដ្ឋមន្ត្រី សូម​ជូនពរ​ដល់ ឯកឧត្តម លោកជំទាវ លោក​លោកស្រី ដែល​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​ទាំងអស់ សូម​ទេវតា​វត្ថុ​ស័ក្ដិសិទ្ធិ​តាម​ជួយ​បីបាច់​ថែរក្សា ឲ្យបាន​សេចក្តីសុខ​សេចក្ដីចម្រេីន និង​សូម​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ចំពោះ​ដួង​វិញ្ញាណក្ខន្ធ​បុព្វការី​ជន ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​ទាំងអស់ ជាពិសេស សូម​ជួយ​បីបាច់​ថែរក្សា​ឲ្យ​ប្រទេសជាតិ ទទួលបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ជានិច្ច​និរន្តរ​តទៅ ដើម្បី​ប្រជាពលរដ្ឋ​រស់នៅ ប្រកប​ដោយ​ភាពសុខសាន្ត​ជីវភាព​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.