ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​សម្តេច​ពិជ័យ ទៀ បាញ់ អញ្ជើញ​ប្រកាស​តែងតាំង​ឯកឧត្តម ប្រាក់ សោភ័ណ្ឌ ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តសៀមរាប ជំនួស​ឯកឧត្តម ទៀ សីហា ដែល​មក​ទទួល​តំណែង ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ

​សម្តេច​ពិជ័យ ទៀ បាញ់ អញ្ជើញ​ប្រកាស​តែងតាំង​ឯកឧត្តម ប្រាក់ សោភ័ណ្ឌ ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តសៀមរាប ជំនួស​ឯកឧត្តម ទៀ សីហា ដែល​មក​ទទួល​តំណែង ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​សៀមរាប​)៖ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្ត​សៀមរាប ត្រូវ​ប្រកាស​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តសៀមរាប ជំនួស​ឯកឧត្តម ទៀ សីហា ដែល​ត្រូវ​ព្រះមហាក្សត្រ បានតែងតាំង ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​។​

​គួរ​ឱ្យ​ដឹងថា មុន​ទទួល​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ្ឌ មាន​តួនាទី​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ហើយ​ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​តែងតាំង​ដំឡើង​ឋានៈ​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្តសៀមរាប បន្ទាប់​ពី​ឯកឧត្តម​ត្រូវបាន​តែងតាំង​ជា​អភិបាលខេត្ត​សៀមរាប​។​

​ពិធី​ប្រកាស​តែងតាំង​នេះ​បាន​ធ្វើឡើង​ក្រោម​វត្តមាន សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារ​គណៈកម្មាធិកា​រ​កណ្តាល​ចុះជួយ​មូលដ្ឋាន​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២៣​នេះ នៅ​ខេត្ត​សៀមរាប​។​

​ក្នុងឱកាស​នោះ​ដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជូន​ដល់​ថ្នាក់ដឹកនាំ សមាជិក​សមាជិកា​គណ​បក្ស​ទាំងអស់ ដែល​មាន​វត្តមាន​ក្នុង​ពិធី​ប្រកាស​នេះ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្តថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឱ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ បើទោះបីជា​ប្រទេសជាតិ ស្ថិត​ក្នុង​បរិបទ​ជួបប្រទះ​បញ្ហា ដោយសារ​ការឆ្លង​រីក​រាលដាល​ជម្ងឺ​កូវី​ដ​-១៩ ក៏ដោយចុះ គឺ​សម្តេច​តេជោ ហ៊ុន សែន ក្នុងតួនាទី​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​ខិតខំ​ពុះពារ​ស្តារឡើងវិញ​នូវ​វិបត្តិ​ផ្សេងៗ ជាពិសេស​ខិតខំ​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ដើម្បី​ធ្វើ​យ៉ាងណា​ការពារ​សុខមាលភាព និង​អាយុជីវិត​ប្រជាពលរដ្ឋ​រួម​នឹង​ការស្តារ​សេដ្ឋកិច្ច ឈាន​ទៅ​ឱ្យ​បើក​ដំណើរការ​ប្រទេស​ជាធម្មតា​ឡើង​វិញ​ទៀត​ផង​ដែរ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ស្នើ​ឱ្យ​ប្រធាន​គណបក្ស​ខេត្ត ត្រូវ​ផ្តោត​លើ​ការងារ​កសាង​កម្លាំង​ថ្មី និង​ពង្រីក​បន្ថែម​នូវ​សមាជិក​គណបក្ស​បន្តទៀត ជាពិសេស​ក្នុង​ស្រទាប់​យុវជន គឺ​សំដៅ​ឈាន​ទៅ​យក​ភាព​ឈ្នះ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​អាណត្តិ​បន្តបន្ទាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​បន្ត​អាណត្តិ​ដឹកនាំ​ប្រទេស ដើម្បី​ថែរក្សា​សន្តិភាព និង​ការអភិវឌ្ឍ​ឱ្យមាន​ការរីកចម្រើន​បន្ត​ទៅមុខ​ទៀត​។​

​សម្តេច​ពិជ័យ​សេនា បាន​បន្តថា ក្នុងនាម​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សូម​សម្តែង​នូវ​អំណរគុណ ដល់​សមាជិក សមាជិកា និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តសៀមរាប ដែល​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​គាំទ្រ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នីតិកាល​ទី​៧ ដើម្បី​បន្ត​កិច្ច​អភិវឌ្ឍ​ប្រទេស​ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​នៅ​គ្រប់​មូលដ្ឋាន​។​

​សម្តេច​ពិជ័យ​សេនា ក៏​បាន​ជំរុញ​ដល់​ប្រធាន​គណបក្ស​ខេត្ត​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ និង​កិច្ចសហការ​ល្អ​ជាមួយ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការអនុវត្ត​ផែនការ​ណែនាំ និង​គោលការណ៍​របស់​រាជរដ្ឋាភិបាល ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត ចាកចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ ទៅ​រស់នៅ​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក និង​ពាក់​ស្នែង អំពី​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.