ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ឯកឧត្តម គីម រិទ្ធី អរគុណ​ប្រតិភូ​ខេត្ត​យ៉ា​ឡាយ ដែល​ចូលរួម​សាទរ​ជោគជ័យ​របស់​កម្ពុជា ពី​ដំណើរការ​បោះឆ្នោត​អាណត្តិ​ទី​៧ ពិសេស​ការជ្រើសតាំង​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី

​ឯកឧត្តម គីម រិទ្ធី អរគុណ​ប្រតិភូ​ខេត្ត​យ៉ា​ឡាយ ដែល​ចូលរួម​សាទរ​ជោគជ័យ​របស់​កម្ពុជា ពី​ដំណើរការ​បោះឆ្នោត​អាណត្តិ​ទី​៧ ពិសេស​ការជ្រើសតាំង​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ បាន​អរគុណ​ដល់​ប្រតិភូ​ខេត្ត​យ៉ា​ឡាយ នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បាន​ចូលរួម​អបអរសាទរ ចំពោះ​ភាពជោគជ័យ​របស់​ប្រទេស​កម្ពុជា ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ម​នៃ​រដ្ឋសភា និង​សាទរ​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​នៅ​អាណត្តិ​ទី​៧​នេះ​។​

​ការថ្លែងអំណរគុណរ​បស់​ឯកឧត្តម គីម រិទ្ធី ក្នុងឱកាស​ដែល​លោក​ទទួល​ជួប​សម្ដែង​ការគួរសម ជាមួយ​គណៈប្រតិភូ​ខេត្ត​យ៉ា​ឡាយ នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ដែល​ដឹកនាំ​ដោយ លោក ហូ វ៉ាន់នៀន សមាជិក​គណៈកម្មាធិកា​រ​មជ្ឍឹមបក្ស ប្រធាន​លេខា​បក្ស​ខេត្ត និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​ខេត្ត​យ៉ា​ឡាយ នា​រសៀល​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២៣ នៅ​សាលប្រជុំ​ជាន់​ទី​៣ សាលា​ខេត្តព្រះវិហារ ដោយ​មាន​ចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត កងកម្លាំង​ទាំង​៣ ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​។​

​ការជួប​សម្ដែង​ការគួរសម​រវាង​ឯកឧត្តម​អភិបាល​ខេត្ត​ព្រះវិហារ និង​ប្រតិភូ​ខេត្ត​យ៉ា​ឡាយ នា​ឱកាស​នោះ​ក្នុង​គោលបំណង ដើម្បី​រឹតចំណង​មេត្រីភាព​រវាង​ខេត្ត​យ៉ា​ឡាយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ជាមួយ​ខេត្ត​ព្រះវិហារ នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ដែលមាន​មេត្រីភាព​ជាមួយគ្នា​ជា​យូរអង្វែង​។​

​ជាមួយគ្នា​នេះ​ផង​ដែរ ឯកឧត្តម​អភិបាល​ខេត្ត​ព្រះវិហារ ក៏​បាន​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​ល្អ នៃ​ចំណង​មិត្តភាព ជា​ប្រវត្តិសាស្ត្រ ដែល​ជា​ប្រទេស​ស្ថិត​ជាប់​ព្រំ​ផង​របង​ជាមួយគ្នា ដែល​តែងតែ ផ្តល់​ការគាំទ្រ និង​ជួយ​គ្នា​ប្រកបដោយ​សុ​ឆន្ទៈ ពិសេស​ការជួយ​គ្នា​វាយ​រំលំ នូវ​អាណានិគម​រួម​គ្នា​នឹង​ជួយ​រំដោះ​ប្រទេស​កម្ពុជា​ពី​របប​ប៉ុលពត និង​បន្ត​សហការ​ល្អ​រហូត​មក​ដល់​សព្វថ្ងៃ​៕ ព័ត៌មាន ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.