ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​ទាំង​វត្តុតាង គ្រឿងញៀន​មួយចំនួន​!!!

​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​ទាំង​វត្តុតាង គ្រឿងញៀន​មួយចំនួន​!!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ​ ៖​ នៅ​ថ្ងៃ​ច័ន្ទ ១២​កើត ខែ​ស្រាពណ៌ ឆ្នាំ​ថោះ បញ្ច​ស័ក ព ស ២៥៦៧ ត្រូវ​និង​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២៣​នេះ​នេះ​នៅវេលា​ម៉ោង​១៤​នឹង​៣០​នាទី ដោយ​មាន​ការ​យល់ចិត្ត​ទុកដាក់​ពី​លោក​ឧត្តមសេនី​យ៍ទោសិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​អនុវត្ត​តាម​បទ​បញ្ជា​ផ្ទាល់ របស់លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​ដាក់បទបញ្ជា​ដល់ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ធ្វើការ​ល្បាត​នៅក្នុង​ភូមិសាស្ត្រ ដល់​ចំណុច​ម្តុំ កា​ស៊ីណូ (​ទី​ហាវ​) ដែល​ស្ថិតនៅក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

​លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ នគរបាល​ក្រុង​ប៉ោយ​ប៉ែត បានឱ្យដឹងថា ភ្លាមៗ​នោះ​កម្លាំង​នគរបាល​ជំនាញ ផ្នែក​ប្រឆាំង​គ្រឿងញៀន បាន​ជួប​មុខសញ្ញា​ជនសង្ស័យ​ម្នាក់​
១.​ឈ្មោះ​ណូត បារាំង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ ខ្មែរ រួច​ក៍​បាន​សុំ​ធ្វើការ​ត្រួតពិនិត្យ​រកឃើញ​
-​សម្ភា​រះ​និង​វត្ថុតាង រួមមាន ដូចខាងក្រោម​
១.​ម្សៅ​ក្រាម ស ថ្លា​ សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៣៣​កូន​ថង់​។​
២.​ថ្នាំ​គ្រាប់​ពណ៌​ក្រហម​មាន​អក្សរ​(WY)​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២៣៥​គ្រាប់​។
៣.​ទូរស័ព្ទដៃ ចុច​ពិល ០១​គ្រឿង​។
៤.​កាបូបដៃ​ខ្មៅ​មួយ​។
៥.​បំពង់​សំរាប់​ចូក​គ្រឿងញៀន​មួយ​។

​លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​បន្ត​ឲ្យដឹង​ទៀតថា បន្ទាប់​មក​កម្លាំង​ជំនាញ​ក៏​បាន​នាំ​ជនសង្ស័យ​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​ធ្វើ​ការសាកសួរ​តាម​នីតិវិធី និង​បាន​បន្ត​ធ្វើ​តេស្ត​ទឹកនោម​ស្វែងរក​សារធាតុ​ញៀន​លទ្ធផល​វិជ្ជមាន​
​កម្លាំង​នគរបាល​ជំនាញ​សុំ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​តាម​និតិ​វី​ធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.