ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ជនសង្ស័យ​ជនជាតិ​ថៃ​ម្នាក់ ទៅ​សាលាដំបូង​ខេត្ត អនុវត្ត​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​

កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ជនសង្ស័យ​ជនជាតិ​ថៃ​ម្នាក់ ទៅ​សាលាដំបូង​ខេត្ត អនុវត្ត​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)÷ នៅវេលា​ម៉ោង​០២​និង​០០​នាទី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២៣ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ថៃ​ម្នាក់ ករណី​រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្សារ​រាត្រី​ទឹក​ពុះ ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។

​លោក វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ភិ​ឆេត មេក​សូ​ផុន (PHICHET MEKSOPHON) ហៅ​ម៉ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ថៃ មុខរបរ​គ្មាន បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ វត្ថុតាង​ចាប់​បាន​រួម​មាន​-​គ្រឿងញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា (​កេតា​មីន​) ចំនួន ០៧​កូន​ថង់​កិ​ប ទម្ងន់ ៦,២៥​ក្រាម​,-​សៀវភៅ​លិខិតឆ្លងដែន​ចំនួន​០១​ក្បាល​, -​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ថៃ ចំនួន​០១​សន្លឹក​,-​កាបូបស្ពាយ​ចំនួន​០១​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បន្តថា មុន​ឈានដល់​ការបង្ក្រាប កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​ទទួល​ពត៌មាន​ពី​សន្តិសុខ​យាម​ផ្សារ​នៅ​ចំណុច​ខាងលើ ថា មាន​ករណី​រក្សាទុក និង​ចែកចាយ​គ្រឿងញៀន​។ ភ្លាមៗ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ក៏​បាន​ចុះ​ទៅ​ដល់​ទីតាំង​ខាងលេ​ី​ឃាត់ខ្លួន​ជនសង្ស័យ រួម​និង​វត្ថុតាង​តែម្តង ហើយ​នាំ​មកកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

​ក្រោយ​ឃាត់ខ្លួន និង​សួរ​ចម្លើ​យ ជនសង្ស័យ​បាន​ឆ្លើ​យ​សារភាពថា រូប​ខ្លួន​ពិតជា​បាន រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ពិតប្រាកដ​មែន​។​

ផ្អែក​លើច​ម្លើ​យ​សារភាព និង​វត្ថុតាង​ជាក់ស្តែង​ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ឯក ជា តារា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន​បានឱ្យដឹងថា ការបង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផងដែរ ។

​បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ​នៅ​រសៀល​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.