ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អគ្គមេបញ្ជាការ​ប្រកាស​មុខតំណែង ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជា​អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក

អគ្គមេបញ្ជាការ​ប្រកាស​មុខតំណែង ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជា​អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ នា​ព្រឹក​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​របស់ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជា​អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​។​

​ថ្លែង​ក្នុង​ឱកាស​នោះ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បន្ត​ដឹកនាំ​នាវា​កម្ពុជា ធានាបាន​និរន្តរភាព​ជាតិ សន្តិភាព ស្ថិរភាព​យូរអង្វែង ដែល​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ ក៏ដូចជា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​ក្នុងន័យនេះ កងយោធពល​ខេមរភូមិន្ទ ប្តេជ្ញា​គាំទ្រ​ពេញទំហឹង និង​ចូលរួម​អនុវត្ត​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ក្នុង​ការអនុវត្ត​វិធានការ គោលនយោបាយ និង​កម្មវិធី​នានា នៅក្នុង​ក្របខណ្ឌ​នៃ «​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១»​។​

​ជាមួយ​នោះ កងយោធពល​ខេមរភូមិន្ទ សូម​ប្តេជ្ញា​ការពារ​រាជដ្ឋាភិបាល​ស្របច្បាប់​កើតចេញ​ពី​កា​រ​បោះឆ្នោត និង​កម្ទេច​ចោល​រាល់​អំពើ​ក្បត់ជាតិ មនោគមន៍វិជ្ជា​ជ្រុលនិយម ដែល​មាន​គោលបំណង​ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​។​

​នាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏​បាន​ផ្តាំផ្ញើ​ដល់​គ្រប់​កងឯកភាព យកចិត្តទុកដាក់​កសាង​ធនធាន​មនុស្ស​គ្រប់​ជំនាញ ឲ្យ​សមស្រប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​កំណែទម្រង់​កងយោធពល​ខេមរភូមិន្ទ ដោយ​ធ្វើ​ការបណ្តុះបណ្តាល​នាយទាហាន​វ័យក្មេង​មាន​សមត្ថភាព​ឱ្យ​ចូល​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.