ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ ណែនាំ​មន្ត្រី​បន្ត​បង្កើន​ប្រសិទ្ធភាព ធ្វើយ៉ាងណា​ពន្លឿន​ការចុះបញ្ជី​ដីធ្លី​ជូន​ពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ស្របច្បាប់

ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ ណែនាំ​មន្ត្រី​បន្ត​បង្កើន​ប្រសិទ្ធភាព ធ្វើយ៉ាងណា​ពន្លឿន​ការចុះបញ្ជី​ដីធ្លី​ជូន​ពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ស្របច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់​ឱ្យ​បន្ត​និរន្តរភាព​អ្វី​ដែល​មាន​ពី​មុន និង​បន្ត​បង្កើន​ប្រសិទ្ធភាព​ត​ទៅ​មុខ​ទៀត យកចិត្តទុកដាក់​អនុវត្ត​ការងារ​ជា​ប្រចាំ ធ្វើយ៉ាងណា​ពន្លឿន​ការចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ពួកគាត់ ប្រកប​ដោយ​ទំនុកចិត្ត និង​ប្រសិទ្ធភាព​។​

​ការណែនាំ​បែប​នេះ​របស់​ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ បាន​ធ្វើឡើង​នៅក្នុង​ឱកាស​លោក​បាន​ដឹកនាំ​កិច្ចប្រជុំ​ជីវភាព​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​វឌ្ឍនភាព​ការងារ​សុរិយោដី​និង​ភូមិសាស្ត្រ ការងារ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី ដែល​បាន​នឹង​កំពុង​អនុវត្ត ដើម្បី​កំណត់​ទិសដៅ​ត្រូវអនុវត្ត​បន្ត នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ នា​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២៣ ម្សិលមិញ​។​

​គិត​ត្រឹម​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២៣ ក្រសួង​បាន​ចេញ​បណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​បាន ៦,៩៤៥,០៦៩​បណ្ណ ស្មើនឹង ៩៩,២% នៃ​ចំនួន​ក្បាលដី​ប៉ាន់ស្មាន​ដំបូង​ចំនួន ៧​លាន​ក្បាលដី នៅក្នុង​ភូមិ​ចំនួន ៧,៥០៨ នៃ​ឃុំ​ចំនួន​៦៥០ នៃ​ក្នុង​ក្រុង​ស្រុក​ចំនួន ៣០​ទូទាំង​ប្រទេស តាម​របាយការណ៍​រប​ស់អគ្គ​នាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ​។​

​គិត​ចាប់ពី​ពេល​ផ្តើម​អនុវត្ត ដល់​ខែ​កក្កដា ឆ្នាំ​២០២៣ ក្រសួង​បាន​ដោះស្រាយ​វិវាទ​ដីធ្លី​តាមរយៈ​ទាំង ៣​យន្តការ ដោយ​បាន​ដោះស្រាយ​បញ្ចប់​នីតិវិធី​ចំនួន ១១,២៧៥ ពី​ក្នុង​ពាក្យបណ្តឹង​សរុប​ចំនួ ១៤,៨១៤​ករណី និង​កំពុង​ដោះស្រាយ​ជា​បន្តបន្ទាប់​ទៀត​។ ក្រៅពី​នេះ​ក្រសួង​ក៏​សំរេច​បាន​នូវ​លទ្ធផល​ការងារ​ល្អប្រសើរ​ជាច្រើន​ទាក់ទិន​នឹង​ការងារ​សុរិយោដី និង​ភូមិសាស្ត្រ និង​ការងារ​រៀបចំ​ដែនដី នគរូបនីយកម្ម​ផងដែរ​។​

​ក្រោយ​ស្តាប់​របាយការណ៍​របស់​អគ្គនាយកដ្ឋាន ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ បាន​ណែនាំ​ឱ្យ​ក្រុម​ការងារ​ទាំងអស់​ត្រូវ​រៀបចំ និង​ការពារ​ឱ្យបាន​នូវ​ការរៀបចំ​ដែនដី ទន្លេ សមុទ្រ​ដោយ​ត្រូវការពារ និង​អភិវឌ្ឍ​បន្ថែម ពន្លឿន​ការចុះបញ្ជី​ដីរដ្ឋ និង​ប្លង់​គោល​ប្រើប្រាស់​ដី​រដ្ឋ សហការ​ជាមួយ​អន្តរក្រសួង ដើម្បី​ធ្វើ​ផែនទី​ឯកភាព​រួម​សំរាប់​ថ្នាក់ជាតិ​ចុះបញ្ជី​ដី​រដ្ឋ​ឱ្យបាន​ចប់​សព្វគ្រប់ និង​ឆាប់រហ័ស បើក​ទូលាយ​និង​សហការ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​ដែលមាន​វិជ្ជាជីវៈ​ដើម្បី​ពន្លឿន​ការចុះបញ្ជី បែងចែក​ក្រុមការងារ ដើម្បី​ជំរុញ​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​ឱ្យបាន​ឆាប់រហ័ស និង​រៀបចំ​ប្រព័ន្ធ​ទិន្នន័យ​ឯកសារ​ជាតិ​ដើម្បី​រក្សា​ទុក​ឯកសា​រ​ពាក់ព័ន្ធ​ឱ្យ​បាន​ត្រឹមត្រូវ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.