ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ប្ដេជ្ញា​ខិតខំ​ប្រឹងប្រែង​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ភក្ដីភាព និង​តម្លាភាព ពេល​កាន់តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ

​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ប្ដេជ្ញា​ខិតខំ​ប្រឹងប្រែង​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ភក្ដីភាព និង​តម្លាភាព ពេល​កាន់តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ត្រូវបាន​ប្រកាស​ឲ្យចូល​កាន់តំណែង ជា​អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣​នេះ ក្រោម​អធិបតីភាព នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ តំណាង​លោក​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ​។​

​ក្រោយ​ទទួលបាន​អនុក្រឹត្យ និង​ត្រា​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ បាន​ឡើង​ធ្វើ​ការប្ដេជ្ញាចិត្ត​ពោរពេញ​ទៅ​ដោយ​ភាពជឿជាក់ និង​ម៉ឺងម៉ាត់ ក្នុង​តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

​ដើម្បី​តបស្នង​សងគុណ​ចំពោះ​ថ្នាក់ដឹកនាំ គ្រប់​ថ្នាក់ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការប្ដេជ្ញាចិត្ត ប្រកបដោយ​ការទទួលខុសត្រូវ ខ្ពស់​ចំពោះ​តួនាទី​របស់​លោក ដូចខាងក្រោម​៖

*​ទី​១៖ ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ​
*​ទី​២៖ ការពារ​ដាច់ខាត​រាជ​រដ្ឋាភិបាល​ស្របច្បាប់ ដែល​ប្រសូត​ចេញពី​ឆន្ទៈ​រាស្ត្រ និង​ចូលរួម​អនុវត្តឲ្យ បាន​សម្រេច​ជោគជ័យ​នូវ​គ្រប់​កម្មវិធី​នយោបាយ យុទ្ធសាស្ត្រ​បញ្ច​កោណ​គ្រប់​ដំណាក់កាល​របស់​រាជរដ្ឋាភិបាល ជាពិសេស​រក្សា​ការពារ​ឲ្យបាន​ស្ថិតស្ថេរ គង់វង្ស​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​សមិទ្ធផល​នានា​ដែល រាជរដ្ឋាភិបាល​ខិតខំ​កសាង​តាំងពី​បាតដៃ​ទទេរ រហូតមក​ទល់​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត​
*​ទី​៣៖ គោរព និង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​តាមច្បាប់ បទបញ្ញត្តិ បទបញ្ជា និង​គោលការណ៍​នានា​របស់​ថ្នាក់ ដឹកនាំ​គ្រប់​ថ្នាក់ ជាពិសេស​បទបញ្ជា ០០៦ របស់​កងកម្លាំង​នគរបាលជាតិ​
*​ទី​៤៖ ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ប្រកប​ដោយ​គុណធម៌ បង្កើន​ចំណង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យបាន​រឹងមាំ រួម​សុខ រួមទុក្ខ​ជាមួយ​មន្ត្រី​គ្រប់​កាលៈទេសៈ​។ ទន្ទឹម​នោះ ខិតខំ​លើកកម្ពស់​គុណភាព​មន្ត្រី ទាំង​សមត្ថភាព​ជំនាញ វិន័យ សីលធម៌​វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សំដៅ​លើកស្ទួយ​កិត្តិយស និង​កិត្យានុភាព​របស់​កងកម្លាំង​នគរបាល​ជាតិ​
*​ទី​៥៖ តម្កល់​ផលប្រយោជន៍​អង្គភាព​ខ្ពស់ ដោយ​ខិតខំ​បន្ត​កសាង​សមិទ្ធផល​នានា​ចំណុះ​ស្នងការដ្ឋាន ឲ្យ​ស័ក្តិសម​ជា​បង្អែក​ផ្នែក​សន្តិសុខ​យ៉ាងរឹងមាំ សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប​
*​ទី​៦៖ បង្កើន​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​នានា ក៏​ដូចជា​បណ្តា​ខេត្ត​ជាប់​ព្រំប្រទល់ ដើម្បី​ការពារ​ធានា​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​
*​ទី​៧ លើកកម្ពស់​ការងារ​អនុវត្ត​គោលនយោបាយ «​ភូមិ ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​» ដោយ​ខិតខំ​ជំរុញ ការផ្តល់​សេវា​តម្រូវកា​រ​ចាំបាច់ សេវា​ផ្នែក​សន្តិសុខ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ជូន​ប្រជាពលរដ្ឋ​ដោយ​ភក្តីភាព និង​មាន តម្លាភាព សំដៅ​បង្កើន​ភាពកក់ក្តៅ និង​ជំនឿ​ជឿជាក់​របស់​ប្រជាពលរដ្ឋ មកលើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.