ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ជំនួប ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ថ្លែង​ឡើង​ពី​សុក្រឹតកម្ម​បរិស្ថាន​កិច្ច​

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ជំនួប ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ថ្លែង​ឡើង​ពី​សុក្រឹតកម្ម​បរិស្ថាន​កិច្ច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្លែង​ក្នុង​ជំ​នូ​ប​ដំបូង​របស់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​នៃ​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២៣​ទីស្តីការ​ក្រសួង​បរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានលើក​ឡើងថា ៖ “​ការបំពេញ​ការងារ​ដោយ​ភាព​ឆ្នៃប្រឌិត​វាងវៃ​បត់បែន​ទៅ​តាម​ជំនាញ និង​មាន​វិន័យ គឺជា​ដើមចម​ដែល​ជួយ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​របស់​ក្រសួង​បរិស្ថាន​សម្រេចបាន​នូវ​គោលដៅ​រួម សុក្រឹតកម្ម​បរិស្ថាន​កិច្ច​។ ​។​

​ឯកឧត្តម អ៊ាង សុផល្លែត បាន​លើកឡើង​ថា គោលដៅ​រួម​នេះ រៀបចំ​ឡើង​ស្របតាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ ដែល​ប្រកបដោយ​ប្រសិទ្ធិភាព ប្រសិទ្ធិ​ផល​នឹង​រយៈពេល​ខ្លី​”

​ជាមួយគ្នានេះ ដើម្បី​សម្រេចបាន​នូវ​ការធ្វើ​សុក្រិត្យកម្ម​បរិស្ថាន​កិច្ច ដែល​មានន័យថា ថ្នាក់ដឹកនាំ មន្ត្រី​គ្រប់​ជាន់​ថ្នាក់​នៃ​ក្រសួង​បរិស្ថាន​ត្រូវតែ​មូរដៃអាវ​ចុះ​អនុវត្ត​ការងារ ដោយ​មិន​មាន​ការ​មើលបំណាំ​គ្នា ហើយ​កុំ​វាយតម្លៃ ឬ​វិនិច្ឆ័យ​ដោយ​អគតិ​ឱ្យសោះ ជារួម​អាណត្តិ​នេះ គឺ​ត្រូវ​ផ្តោត​លើ​លទ្ធផល ដែល​លទ្ធផល​ទាំងនោះ​ជា​ផលប្រយោជន៍​របស់​ជាតិ​ហើយ​នេះ​ជា​ការសន្យា​របស់​ថ្នាក់ដឹកនាំ​យើង​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ ពីព្រោះថា ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួង​បរិស្ថាន គឺជា​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ជាង ១៧​លាន​នាក់ ដែល​ពួកគាត់​បាន​ផ្តល់ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ក្លាយជា​តំណាង និង​ជា​អ្នក​បម្រើ​ឱ្យ​ផលប្រយោជន៍​របស់​ពួកគាត់​។​

​លើសពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ផ្តាំផ្ញើ​បន្ថែម ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​ទាំងអស់ ឱ្យ​សិក្សា​ស្វែង​យល់​បន្ថែម​លើ​យុទ្ធសាស្ត្រ​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទី​១​ត្រូវ​ដឹង ទី​២​ត្រូវ​ចេះ និង​អនុវត្ត​ឱ្យបាន​ជា​លទ្ធផល​ល្អប្រសើរ​ក្នុង​បុព្វហេតុ​ជួយ​ជាតិ​មាតុភូមិ​។​

​គួរ​រម្លឹក​ដែរ​ថា កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ចំពោះមុខ​រដ្ឋសភា បាន​លើក ឡើង​ថា «​កម្មវិធី​នយោបាយ​» ដែល​លើកឡើង​អំពី​ការធានា​៥​យ៉ាង របស់​រាជរដ្ឋាភិបាល ក្នុងនោះ​មាន​ការធានា​មួយ គឺ​ធានា​បង្កើន​ការយកចិត្តទុកដាក់​ដល់ ចីរភាព នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​ការកសាង ភាព​ធន់ ទៅ​នឹង​ការប្រែប្រួល អាកាសធាតុ តាមរយៈ ការប្រើប្រាស់​ឱ្យបាន​ប្រសើរ​បំផុត នូវ ផល​លាភ ប្រជាសាស្ត្រ និង​ការពង្រឹង​ភាព​ធន់ នៃ​ប្រជាសាស្ត្រ របស់​កម្ពុជា ការលើកកម្ពស់​សមភា​ព យេនឌ័រ ការគ្រប់គ្រង​ធនធានធម្មជាតិ ប្រកបដោយ​ចីរភាព ការខិតខំ​បង្កើន ហិរញ្ញប្បទាន ចីរភាព សំដៅ​ជំរុញ ការវិនិយោគ បៃតង និង​សេដ្ឋកិច្ច​បៃតង​; ការជំរុញ ការ​វិនិយោគសាធារណៈ ដែល​មាន​ភាព​ធន់ នឹង អាកាសធាតុ និង​មាន​ការបញ្ចេញ​កាបូន​ទាប និង ការធានា​ចីរភាព​បរិស្ថាន ព្រមទាំង​ការត្រៀមខ្លួន​ជាស្រេច ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.