ខ្ញុំបាទ រុន សារ៉េត ចាងហ្វាងការផ្សាយ សារព័ត៌មាន ឌីជីថល «កម្ពុជាអភិវឌ្ឍន៍ | kap-news.com» ព្រមទាំងសហការីទាំងអស់ សូមសូមគោរពជូនពរ និងអបអរសាទរ ដោយស្មោះអស់ពីដួងចិត្ត ជូនឯកឧត្តម ប៉ែន បូណា ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចតែងតាំងជា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា ឯកឧត្ដម និងលោកជំទាវ ព្រមទាំងក្រុម គ្រួសារ ជាទីស្រឡាញ់ជួបតែសេចក្ដីសុខ សុភមង្គល ជោគជ័យសម្រាប់ភារកិច្ចថ្មី ។
យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូម បានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ ៕





