ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ សូម​ប្រកាស​បដិសេធ និង​ច្រាន ចោល​ជា​ដាច់ខាត​វិទ្យុ​អាស៊ីសេរី​ជា​ភាសា​ខ្មែរ (RFA Khmer)

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ សូម​ប្រកាស​បដិសេធ និង​ច្រាន ចោល​ជា​ដាច់ខាត​វិទ្យុ​អាស៊ីសេរី​ជា​ភាសា​ខ្មែរ (RFA Khmer)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សេចក្តីប្រកាស​បដិសេធ​ន៍​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​លេខ​: ០០៨​ស​ប្រក រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​សីហា ឆ្នាំ​២០២៣ ឆ្លើយតប​ទៅនឹង​ការផ្សាយ​ព័ត៌មាន​តាម​គេហទំព័រ​របស់​វិទ្យុ​អាស៊ីសេរី​ជា​ភាសា​ខ្មែរ (RFA Khmer) នា​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២៣. ក្រោម​ចំណងជើង​ថា «​អ្នក​ឃ្លាំមើល​រិះគន់​ការតែងតាំង​កូនចៅ និង​សាច់ញាតិ លោក ស ខេង ស្អេកស្កះ​ក្នុង​ក្រសួងមហាផ្ទៃ​».!!!

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ សូម​ប្រកាស​បដិសេធ និង​ច្រាន ចោល​ជា​ដាច់ខាត ដោយ​សូម​បកស្រាយ​ជូន​មហាជន​បាន​ជ្រាប​ដូច​ខាងក្រោម​៖

១. ករណី​ផ្សាយ​ថា សម្តេច​ក្រឡាហោម ស ខេង ផ្ទេរ​អំណាច​ឱ្យ​កូនប្រុស គឺ ឯកឧត្តម​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ មក​កាន់​តំណែង​ជំនួស​សម្តេច គឺជា​ការផ្សាយ​ដែល​មិន យល់​ពី​រដ្ឋធម្មនុញ្ញ ច្បាប់ និង​គោលការណ៍​របស់​គណបក្ស​នយោបាយ​នានា ជុំវិញ​ការរៀបចំ​និង​តែងតាំង សមាសភាព​រាជរដ្ឋាភិបាល​។ ពោល​គឺ តំណែង​ដែល​ឯកឧត្តម​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ​ទទួល​នាពេលនេះ ទី​១- គឺជា​ការផ្គូផ្គង​របស់ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទី​២- ជា​ការផ្តល់​សេចក្តីទុកចិត្ត​ដោយ​រដ្ឋសភា ដែល​កើតចេញ​ពី​ការ បោះឆ្នោត​របស់​ប្រជាពលរដ្ឋ ទី​៣-​គឺជា​ការ​គោរព​តាម​ព្រះរាជក្រឹត្យ​តែងតាំង​របស់​ព្រះករុណា​ជា​អម្ចាស់​ជីវិត តម្កល់​លើ​ត្បូង​។​

២. ចំពោះ​ការ​ដែល​និយាយថា សម្ដេច​ក្រឡាហោម ស ខេង តែងតាំង លោក ស រដ្ឋា កូនប្រុស​ពៅ ជា​អគ្គ​ស្នងការរង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នោះ គឺ​កាន់តែ​ខុស​ធ្ងន់​ទៅទៀត ព្រោះ ទី​១-​សម្តេច ក្រឡា​ហោម ស ខេង ពុំ​មាន​សិទ្ធិ​អំណាច​ក្នុង​ការតែងតាំង​មន្ត្រីរាជការ និង​អ្នកមុខអ្នកការ​ក្នុង​ក្រសួង​មហាផ្ទៃ តទៅ​ទៀត​ឡើយ ដោយសារ​រាជរដ្ឋាភិបាល​ចាស់​ត្រូវ​បាន​រំសាយ ក្រោយ​រាជរដ្ឋាភិបាល​ថ្មី​ចូលកាន់​តំណែង​។ ទី​២-​លោក ស រដ្ឋា ចូល​បម្រើ​ការងារ​ជា​នគរបាលជាតិ​ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ រយៈពេល​១៨​ឆ្នាំ បន្ទាប់​ពី​រៀន​ចប់​បរិញ្ញាបត្រ​។ លោក បាន​ឆ្លងកាត់​ការរៀន​ជំនាញ​នគរបាល​នៅ​ប្រទេស​អូស្ត្រាលី ០១​ឆ្នាំ រួច បន្ត​រៀន​ជំនាញ​ប្រឆាំង​ភេរវកម្ម ០១​ឆ្នាំ​នៅ​សហព័ន្ធ​អាល្លឺម៉ង់ និង​បាន​ឆ្លងកាត់​ការបណ្តុះបណ្ដាល​នៅ​សាលា ភូមិន្ទ​រដ្ឋបាល ផងដែរ​។ ផ្អែក​តាម​ចំណេះដឹង បទពិសោធន៍ និង​អតីតភាព​ការងារ លោក ស រដ្ឋា ត្រូវបាន ទទួល​ការតែងតាំង​ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដោយបាន​បំពេញការងារ​បាន​យ៉ាង​ល្អប្រសើរ​ប្រកបដោយ​ប្រសិទ្ធ​ផល ជាអាទិ៍ ករណី​ចុះ​បង្ក្រាប​បទល្មើស​យ៉ាង​ក្តៅគគុក​ក្នុង​ខេត្ត​ព្រះសីហនុ កន្លង​ទៅ​ថ្មីៗ​នេះ​ជាដើម​។

​ដូច្នេះ តំណែង​អគ្គស្នងការ​រង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​របស់លោក ស រដ្ឋា នាពេលនេះ គ្រាន់តែ​ផ្ទេរ​ពី​អង្គភាព​មួយ​ទៅ​អង្គភាព​មួយ​ចំណុះ​ក្រសួង​មហាផ្ទៃ​ដ៏​ដែល​ប៉ុណ្ណោះ​។​

៣. ជារួម ការ​និយាយថា សម្ដេច​ក្រឡាហោម តែងតាំង​កូនចៅ​សាច់ញាតិ​ស្កេកស្កះ​ក្នុងសួង​មហាផ្ទៃ បែប​គ្រួសារនិយម គឺជា​ការផ្សាយ​ដែល​ពុំ​បាន​ស្វែងយល់​ពី​គោលការណ៍​តែងតាំង​ឡើយ ផ្ទុយ​ពី​ភាពប្រាកដនិយម និង​មាន​ចេតនា​មួលបង្កាច់ ធ្វើ​ឱ្យ​មតិ​សាធារណជន​យល់ច្រឡំ​មក​លើ​សម្ដេច​ក្រឡាហោម ស ខេង​។

​ផ្ទុយ​មកវិញ មាន​មហាជន​ជា​សាក្សី​, សម្តេច​ក្រឡាហោម ស ខេង ពុំមែន​ជា បុគ្គល​សួនតួនិយម គិតតែ​អំពី​គ្រួសារនិយម ផលប្រយោជន៍​ឯកជន ដូច​ការផ្សព្វផ្សាយ​នោះ​ឡើយ​។ ពោល​គឺ សម្ដេច​ក្រឡាហោម ស ខេង ពុំមែន​ជា​បុគ្គល​ដែល​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះទេ គឺ​លោក​តែង តែ​តម្កល់​សុខទុក្ខ​ប្រជាពលរដ្ឋ ផលប្រយោជន៍​មហាជន ផលប្រយោជន៍​សាធារណៈ និង​ផលប្រយោជន៍ ប្រទេស​ជាតិ​ជា​ធំ ។​

​តាម​ការពិត មហាជន​បាន​ដឹង​អស់​ទៅហើយ​ថា ការផ្សាយ​របស់​វិទ្យុ​មួយ​នេះ មាន​ចរិត​បែបណា និង ក្នុង​គោលបំណង​អ្វី​នោះ​។ និយាយឱ្យចំ​វិទ្យុ​នេះ​លែង​ជា​វីទ្យុ​វិជ្ជាជីវៈ​ក្នុង​របប​សារព័ត៌មា​ន​ទៀតហើយ គឺ​ក្លាយជា វិទ្យុ​បម្រើឱ្យ​មនោគមន៍វិជ្ជា​បរទេស និង​ពួក​ឧទ្ទាម ដែល​និរទេស​ខ្លួន​តែ​ប៉ុណ្ណោះ​។ ជាក់ស្តែង វិទ្យុ​នេះ​ធ្លាប់​បាន​ផ្សាយ​បទ​សម្ភាស​ជាមួយ​អ្នកវិភាគ​មាន​រោគ​សរសៃប្រសាទ​ម្នាក់ ដែល​និរទេស​ខ្លួន​ទៅ​ក្រៅ​ស្រុក បាន​និយាយថា មាន​ការដោះដូរ​ដី​ក្រសួងមហាផ្ទៃ​។ តែ​ជា​ការផ្សាយ​ខុស​ស្រឡះ​។ ពោល​គឺ​: មិន​ត្រឹមតែ​ពុំមែន​ការ ដោះដូរ​ដូច​ការផ្សាយ បែរជា​មាន​ការសាងសង់​អគារ​ទីស្ដីការ​ក្រសួង​កម្ពស់​៩​ជាន់​យ៉ាង​ស្កឹមស្កៃ​អមដោយ រចនាប័ទ្ម​ខ្មែរ យ៉ាង​ល្អ​ប្រណិត ជាទី​មោទក​របស់​មហាជន​គ្រប់​និន្នាការ​ទៅវិញ​។​

​ជាថ្មី​ម្ដងទៀត អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចាត់ទុក​ការផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​លើ​ករណី​នេះ ជា​ការផ្សាយ​គ្មាន​វិជ្ជាជីវៈ និង​មាន​ចរិត​នយោបាយ ក្នុង​គោលបំណង​ទុច្ចរិត​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ការភាន់ច្រឡំ ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​សម្ដេច​ក្រឡា​ហោម ដែល​ស្ទើរ​ពេញ​មួយ​ជីវិត លោក​បាន និង​កំពុង​ខិតខំ​បម្រើ​ជាតិ សាសនា ព្រះមហាក្សត្រ និង​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង ក្រោម​ការដឹកនាំ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ធ្វើ​ឲ្យ​មាតុភូមិ​កម្ពុជា​របស់​យើង មាន​សន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ និង​មាន​ការរីកចម្រើន​គ្រប់​វិស័យ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.